
មកដល់ហើយ ! Geely Okavango ស៊េរីថ្មីឆ្នាំ 2023 និង Geely GX3 Pro ស៊េរីថ្មីឆ្នាំ 2023 ដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង (ខេមបូឌា) បាននាំចូលរថយន្តម៉ាក Geely ស៊េរីថ្មី ចំនួន ២ ម៉ូដែលបន្ថែមទៀតគឺ Geely Okavango និង GX3 Pro ឆ្នាំ2023 ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់រថយន្តថ្មីរបស់ប្រជាជនកម្ពុជា ។
រថយន្ត Geely Okavango 2023 ជាប្រភេទរថយន្ត SUV ខ្នាតធំកូនកាត់ហាយប្រ៊ីត (Mild-Hybrid) ៧ កៅអី ដែលមានការសន្សំសំចៃខ្ពស់ដោយក្នុងចម្ងាយ 100km ប្រើប្រាស់សាំងត្រឹមតែ 6.6L ប៉ុណ្ណោះ ជាមួយការបំពាក់ម៉ាស៊ីន G power 1.5T និងអាគុយ V48 EMS ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 190 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 300Nm និងប្រអប់លេខស្វ័យប្រវត្ត 7DCT វគ្គ Volvo Standard ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ ។ ចំណែកផ្នែកខាងក្នុងនៃរថយន្តនេះវិញត្រូវបានរចនាម៉ូតប្រណីត ធំទូលាយ ប្រកបដោយផាសុកភាព ដែលមានដូចជា ៖
មិនតែប៉ុណ្ណោះនៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដូចជា ៖
ជាមួយគ្នានេះដែរ ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង (ខេមបូឌា) ក៏បាននាំចូលរថយន្ត Geely GX3Pro ឆ្នាំ 2023 ដែលជាប្រភេទរថយន្ត Crossover SUV មាន 5 កៅអី បំពាក់ម៉ាស៊ីន 1.5L ប្រអប់លេខ CVT 8 វគ្គអូតូ និងបំពាក់ប្រព័ន្ធសុវត្តិភាពជាច្រើនមានដូចជា ៖
បើតាមការបញ្ជាក់ពីក្រុមហ៊ុន រថយន្តទាំងពីរខាងលើមានការធានារហូតដល់ ៥ ឆ្នាំ រឺ ១៥០០០០ គីឡូ ។ ជាពិសេសសម្រាប់ការកក់ឥឡូវនេះក្រុមហ៊ុនក៏មានតម្លៃពិសេសផងដែរគឺ ៖
សម្រាប់រថយន្ត Geely GX3 Pro 2023 មានតម្លៃត្រឹមតែ $22,900 បើកក់ពេលនេះទទួលបានការបញ្ចុះតម្លៃ 1500$ ភ្លាមៗ ជាពិសេសថែមជូនសាំង $100 ថែមទៀត ។
ហើយសម្រាប់រថយន្ត Geely okavango 2023 មានតម្លៃត្រឹមតែ $46,900 បើ កក់ពេលនេះទទួលបានការបញ្ចុះតម្លៃ 3000$ ភ្លាមៗ ជាពិសេសថែមជូនសាំង $200 ថែមទៀត ។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២២ កន្លងមក ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង (ខេមបូឌា) ក៏បាន នាំចូលរថយន្តប្រណីតម៉ាក Geely Coolray GC និង GF+ ហើយដោយសារមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ក្រុមហ៊ុនក៏បន្តនាំចូលរថយន្តប្រណីតចំនួនពីរម៉ូដែលនេះបន្ថែមទៀត ។
សម្រាប់ព័ត៌មានបន្ថែម និងកក់ការបើកបរសាកល្បង តាមរយៈទូរសព្ទលេខ៖ 077 505 659 / 015 505 659 ឬអញ្ជើញមកអគារតាំងបង្ហាញរថយន្តដែលមានទីតាំងនៅមហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ ៕ អត្ថបទសហការ
ទីតាំង៖ https://maps.app.goo.gl/Dw5TAKS98mqPA8HdA?g_st=ic
ចែករំលែកព័តមាននេះ