ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន តូ​យ៉ូ​តា ខេ​ម​បូ​ឌា ចាប់​រង្វាន់​ដ៏​ធំ​អស្ចារ្យ​បំផុតសម្រាប់​អតិថិជន​របស់​ខ្លួន !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ​ថ្ងៃ​ទី​ ១៦ ខែមីនា ឆ្នាំ​ ២០២៣ ៖ ក្រុមហ៊ុន តូ​យ៉ូ​តា ខេ​ម​បូ​ឌា…

រាជធានីភ្នំពេញ, ​ថ្ងៃ​ទី​ ១៦ ខែមីនា ឆ្នាំ​ ២០២៣ ៖ ក្រុមហ៊ុន តូ​យ៉ូ​តា ខេ​ម​បូ​ឌា បាន​រៀបចំ​កម្មវិធី ចាប់​រង្វាន់​ដ៏​ធំ​បំផុត​មួយ​សម្រាប់​អតិថិជន ដែល​បាន​ជាវ​រថយន្ត​របស់​ក្រុមហ៊ុន តូ​យ៉ូ​តា ចាប់ពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ ​២០២២ ដល់​ថ្ងៃ​ទី​ ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ​។

កម្មវិធី​ចាប់​រង្វាន់​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន តូ​យ៉ូ​តា ខេ​ម​បូ​ឌា បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ ដឺ ព្រេ​មៀ សេន​ធ័​រ សែន​សុខ កាលពី​យប់​ថ្ងៃ​ទី​ ១៦ ខែមីនា ឆ្នាំ​ ២០២៣ សម្រាប់​អតិថិ​ជិន​ដែល​បាន​ជាវ​រថយន្ត ដូច​ជា Toyota Hilux Revo 2023, Toyota Fortuner 2023, Toyota Corolla Cross 2023 និង Toyota Rush 2023 ក្នុង​រយៈពេល​ ៣ ​ខែ​នេះ ​។ ​ភ្ញៀវ​កិ​តិ្ត​យស​ដែល​បាន​ចូលរួមក្នុង​កម្មវិធីចាប់​រង្វាន់​នេះមាន​ចំនួន​ច្រើនជាង ១០០០ ​នាក់​ដែល​សុទ្ធសឹងតែ​ជា​អតិថិជន​របស់​ក្រុមហ៊ុន តូ​យ៉ូ​តា ខេ​ម​បូ​ឌា ​។

រង្វាន់​ធំ​ៗ​ដែល​ត្រូវ​ប្រគល់​ជូន​អតិថិជន​ក្នុង​កម្មវិធី​ចាប់​រង្វាន់​នេះ​រួម​មាន ​៖
១. ឈុត​គ្រឿង​ខ្សែ​ក​ពេជ្រ និង​ក្រវិល​ពេជ្រ តម្លៃ $10,000 ចំនួន 1 ​រង្វាន់
២. ខ្សែ​ក​ពេជ្រតម្លៃ $5,000 ចំនួន ២​ រង្វាន់
៣. ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ជប៉ុន ចំនួន ១៥ ​រង្វាន់
៤. iPhone 14 Pro Max 256GB ចំនួន ២០ ​រង្វាន់ ​។

សូម​ជម្រាប​ថា កម្មវិធី​ចាប់​រង្វាន់​ដ៏​អស្ចារ្យ​នេះ គឺជា​លើក​ដំបូង​របស់​ក្រុមហ៊ុន តូ​យ៉ូ​តា ខេ​ម​បូ​ឌា ដែល​មានការ​រ​ចាប់​រង្វាន់​ជា​គ្រឿង​ពេជ្រ តម្លៃ​ដល់ ១០ ០០០​ ដុល្លារ សម្រាប់ផ្តល់​ជូន​អតិថិជន​ដែល​បាន​ជាវ​រថយន្ត​ពី​ក្រុមហ៊ុន ​។

បន្ថែម​ពី​នេះ​ទៀត អតិថិជន​ពុំ​ចាំបាច់​រង់ចាំ​រថយន្ត​យូរ​នោះ​ទេ រាល់ពេល​ទិញ​រថយន្ត​ភ្លាម​អតិថិជន អាច​យក​រថយន្ត​ចេញ​បាន​ភ្លាម​ៗ​តែ​ម្តង ​។

ជាមួយ​គ្នា​នេះ​ដែរ លោក​អ្នក​ក៏​អាច​អញ្ជើញ​មក​អគារ​ដាក់​បង្ហាញ​រថយន្ត​របស់ តូ​យ៉ូ​តា ខេ​ម​បូ​ឌា​ទាំង ៥ សាខា និង​ដើម្បី​មក​បើកបរ​សាកល្បង រថយន្ត​ស៊េរី​ទំនើប​ចុង​ក្រោយ ទាំងនេះ​បាន​ភ្លាម​ៗ ៖
១. ទីស្នាក់ការ​កណ្ដាល សាខា​ទឹកថ្លា ៖ 017 222 730 / 017 222 856
២. ទី​ស្នាក់​លក់​សាខា បឹង​កេងកង​៖ 017 333 730 / 017 555 956
៣. ទីស្នាក់ការ​លក់ សាខា ទួល​សង្កែ​៖ 017 222 733 / 017 222 431
៤. ទីស្នាក់ការ​លក់​សាខា ខេត្តបាត់ដំបង​៖ 017 333 421 / 017 333 455
៥. ទីស្នាក់ការ​លក់​សាខា ខេត្តសៀមរាប​៖ 017 222 557 / 017 222 415
ឬ​លោក​អ្នក​គ្រាន់តែ​ធ្វើការ​ទំនាក់ទំនង​តាម
Facebook: Toyota Cambodia
Telegram: Toyota Cambodia
Youtube: Toyota Cambodia
Website: Toyota Cambodia
Instagram: Toyota Cambodia​ ៕ អត្ថបទសហការ