ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

CP ជំរុញ​ការ​លើកកម្ពស់​ស្តង់ដារ​សង្គម​ជាតិ​ និង​បរិស្ថាន (English Below)

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ក្នុង​ការ​ធ្វើ​អាជីវកម្ម គ្រប់​សកម្មភាព​នៃ​ការ​ប្រកប​អាជីវកម្ម​ទាំងអស់​តែងតែមាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស សង្គម និង​បរិស្ថាន​ ។ ​ដូចនេះ​ម្ចាស់​អាជីវកម្ម​នី​មួយ​ៗ​ត្រូវ​យកចិត្តទុកដាក់​នឹង​ឱ្យ​សារៈសំខាន់​លើ​ទំនួល​ខុស​ត្រូវ​ចំពោះ​កិច្ចការ​ជួយ​ដល់​សង្គម និងបរិស្ថាន (Corporate…

រាជធានីភ្នំពេញ ៖ ក្នុង​ការ​ធ្វើ​អាជីវកម្ម គ្រប់​សកម្មភាព​នៃ​ការ​ប្រកប​អាជីវកម្ម​ទាំងអស់​តែងតែមាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស សង្គម និង​បរិស្ថាន​ ។ ​ដូចនេះ​ម្ចាស់​អាជីវកម្ម​នី​មួយ​ៗ​ត្រូវ​យកចិត្តទុកដាក់​នឹង​ឱ្យ​សារៈសំខាន់​លើ​ទំនួល​ខុស​ត្រូវ​ចំពោះ​កិច្ចការ​ជួយ​ដល់​សង្គម និងបរិស្ថាន (Corporate Social Responsibility (CSR)) ជា​រឿង​ចំបង ដើម្បី​ទ្រទ្រង់​អាជីវកម្ម​របស់​ខ្លួន ។

ក្រុមហ៊ុន​សុី​ភី ប្ដេជ្ញា​ដាំ​ដើមឈើ​ ១​ លាន​ដើម​នៅ​ត្រឹម​ឆ្នាំ ​២០៣០ ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ខ្យល់ និង​លើកកម្ពស់​បរិស្ថាន​ប្រកបដោយ​និរន្ត​ភាព ។

ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​ក្រុមហ៊ុន ​ស៊ី​ភី ខេ​ម​បូ​ឌា ​បាន​ធ្វើការ​សហការ​ជាមួយ​ភាគីរដ្ឋ និងអង្គភាព​ពាក់ព័ន្ធ ក្នុង​ការ​បង្កើត​គុណ​តម្លៃ​ដល់​សង្គម ដើម្បី​ការ​អភិវឌ្ឍ​ន៍អាជីវកម្ម ប្រកប​ដោយ​និរន្តរភាព ។

សុី​ភី​ ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល ។

លោក Kittiphop Thirachotikun (Assistant Vice President) ជំនួយការ​នាយករង​នៃ​ផ្នែក​សង្គម និង បរិស្ថាន (Corporate Social Responsibility (CSR)) របស់​ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា ចំកាត់ ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ស៊ី​ភី អេ​ហ្វ​ នៅ​តែ​បន្ត​ការ​អភិវឌ្ឍ​ន៍គ្រប់​ដំណាក់កាល ​ក្នុង​ការ​ប្រតិបត្តិ​អាជីវកម្ម ប្រកបដោយ​ចីរភាព​ក្រោម​យុទ្ធសាស្ត្រ​និរន្តរភាព​ ដែល​មានឈ្មោះ​ថា “CPF 2030 Sustainability in Action” ដោយ​យុទ្ធសាស្ត្រ​នេះ​ផ្តោត​ទៅ​លើ គោលនយោបាយ​បី​ចំនុច​សំខាន់​ៗ​គឺ ផ្ដល់​និរន្តរភាព​ចំណីអាហារ រស់​ក្នុង​សង្គម​សម្បូរ​ណ៍​ហូរហៀរ និងសាង​តុល្យភាព​ឱ្យបរិស្ថាន​ធម្មជាតិ​ ។ ​ក្នុង​ន័យ​នេះ​ផង​ដែរ ក្រុមហ៊ុន​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ទាំង​បី​ខាងលើ ​នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រប់​តំបន់​នៃ​ការ​ធ្វើ​អាជីវកម្ម​ដូច​ជា ៖

Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការ​នាយករង​នៃ​ផ្នែក​សង្គម និង បរិស្ថាន ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា ចំកាត់ ។

១. ​ផ្ដល់​និរន្តរភាព​ចំណីអាហារ​ (Food Security)
ស្រប​តាម​គោលនយោបាយ ផ្ដល់​និរន្តរភាព​ចំណីអាហារ ក្រុមហ៊ុន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​ទទួល​បាន​នូវ​អាហារ​មានគុណ​ភាពល្អ និង​អនាម័យ​ ។ ក្រុមហ៊ុន​បាន​បង្កើត​គម្រោង​ «អាហារ​ដ្ឋា​ន​របស់​សាលារៀន​» ដោយ​អប់រំ​សិស្សានុសិស្ស​នៅ​តំបន់​ជនបទ​ឱ្យ​យល់​ដឹង​ពី​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ការ​ទទួលទាន​ចំណីអាហារ​ដែល​មានគុណ​ភាព ក្នុង​នោះ​ផង​ដែរ​ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូ​ឌា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ឧ​បត្ត​ម្ភ​ជា​ផលិតផល​ចំណីអាហារ​ជា​ច្រើន​រួម​មាន សាច់​ជ្រូក សាច់​មាន់ ប្រហិត និង​ពងមាន់ ។

ក្រុមហ៊ុន​ស៊ីភី ​ផ្ដល់​អាហារ​ដែល​មាន​រស់ជាតិ​ឆ្ងាញ់ និង​មាន​អនាម័យ​ដល់​ប្អូន​ៗ​កុមារ ។

២. ​រស់​ក្នុង​សង្គម​សម្បូរ​ហូរហៀរ​ (Self-Sufficient Society)
សម្រាប់​ការងារ​ទាក់ទង​ជាមួយ​និង​ការ​ជួយ​ដល់​សង្គម​ជាតិ ក្រុមហ៊ុន ស៊ី​ភី​ ខេ​ម​បូ​ឌា ​បាន​ចូលរួម​ចំណែក​ក្នុង​ការកសាង​អាគារ​បណ្ណាល័យ ផ្តល់​អាហា​រូប​ករ​ណ៍ បង្កើត​គម្រោង ​«បន្ទប់ទឹក​អនាម័យ​ដើម្បី​ប្អូន​ៗ» ក្នុង​គោលបំណង​ឱ្យ​ប្អូន​ៗ​កុមារ​ទទួល​បាន​អនាម័យ​ទៅ​លើ​ផ្នែក​សុខភាព គម្រោង​នេះ​មិន​ត្រឹមតែ​សាងសង់​បន្ទប់ទឹក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​ឧបករណ៍​អប់រំ ដូច​ជា ៖ ​កុំព្យូទ័រ, សៀវភៅ និង​សម្ភារ​សម្រាប់​ការ​សិក្សា លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ក៏​បាន​ចូលរួម​កម្មវិធី​មនុស្ស​ធ​ម៌ ការ​បរិច្ចាគ​ឈាម​ផង​ដែរ ។

សុី​ភី​ បាន​សាងសង់​បន្ទប់ទឹក​ សម្រាប់​សិស្សានុសិស្ស​ ឱ្យ​ទទួល​បាន​អនាម័យ និង​សុខភាព​ល្អ ។

៣. ​សាង​តុល្យភាព​ឱ្យបរិស្ថាន​ធម្មជាតិ (Balance of Nature)
ក្រុមហ៊ុន CP បាន​ចាត់​ទុក​អាជីវកម្ម​កសិកម្ម​ជា​អាជីវកម្ម​មួយ ​ក្នុង​ចំណោម​អាជីវកម្ម​ជា​ច្រើន ​ដែល​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន ដូច្នេះ​គ្រប់​កសិដ្ឋាន​ចិញ្ចឹមសត្វ​របស់​ក្រុមហ៊ុន​ តែងតែ​មានការ​ដាំ​កូន​ឈើ​ដើម្បី​ជា​ផ្នែក​មួយ​ ក្នុង​ការ​ជួយ​ដល់​បរិស្ថាន ទើប​ក្រុមហ៊ុន​បាន​ប្តេជ្ញា​ដាំ​ ដើមឈើ​មួយ​លាន​នៅ​ឆ្នាំ 2030 ក្នុង​គោលបំណង​ធ្វើ​អោយ​បរិស្ថាន​ប្រសើរ​ឡើង កាត់​បន្ថយ​ការ​បំពុល​ខ្យល់ បង្កើន​គុណភាព​ដី បង្កើន​គុណភាព​ទឹក គ្រប់គ្រង​កាក​សំណល់​ និង​ទាញ​យក​ថាមពល​ធម្មជាតិ​ យក​ប្រើប្រាស់​ឡើង​វិញ ​។

ក្រោម​យុទ្ធសាស្ត្រ​និរន្តរភាព ​ដែល​មានឈ្មោះ​ថា “CPF 2030 Sustainability in Action” ក្រុមហ៊ុន​ប្តេជ្ញា​និង​ចូលរួម​ជា​ផ្នែក​មួយ​ដើម្បី​ប្រ​យោ​ជ​ន៍​សម្រាប់​សង្គម និង​កសាង​ឡើង​វិញ​នូវ​តុល្យភាព​របស់ធនធានធម្មជាតិ​ដូច​ជា ទឹក ដី និង​ព្រៃឈើ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ផលិត​ចំណីអាហារ ​។ លោក Mr. Kittiphop Thirachotikun បា​នប​ន្តែ​ម​ទៀត​ថា​យុទ្ធសាស្ត្រ​នេះ​ផ្តោត​សំខាន់​ទៅ​លើ​គោលការណ៍ ការ​អភិវឌ្ឍ​យ៉ាង​មាន​ស្ថេ​រ​ភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​គុណប្រយោជន៍ ៣ ប្រការ​របស់ CPF គឺ ប្រទេស​ជាតិ ប្រជាជន និង​តុល្យភាព​របស់ ក្រុមហ៊ុន ហើយ​គោលការណ៍​ទាំងនេះ ជា​បេះដូង​នៃ​និរន្តរភាព ដែល​ធ្វើ​អោយ​អាជីវកម្ម និង​សង្គម​រីក​ចំរើន​ទៅ​ព្រម​ៗ​គ្នា ​។

CPF ជា​ក្រុមហ៊ុន​ខ្នាត​ធំ​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​នៅ​ប្រទេស​ថៃ​ក៏​ដូច​ជា​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត ស្ថិត​ក្រោម​ចក្ខុវិស័យ «ផ្ទះបាយ​ពិភពលោក​» ប្រកបដោយ​និរន្តរភាព ដែល​ផ្តោត​សំខាន់​លើ​ការ​ប្រតិបត្តិ​អាជីវកម្ម​ចំណី​សត្វ (Feed) ការ​ចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) ហើយ​នៅ​ពេល​អនាគត ក្រុមហ៊ុន​នៅ​តែ​បន្ត​ផ្តោត​ទៅ​លើ​សង្គម និង​បរិស្ថាន​ក្នុង​ការ​ដំណើរការ​ណ៏​អាជីវកម្ម​របស់​ខ្លួន ​៕ អត្ថបទសហការ

QR Code Facebook CP Cambodia
QR Code Website CP Cambodia
QR Code Youtube CP Cambodia

CP is committed to building a sustainable development in nation

In doing business, it’s activities may have an impact on people, society, and environment. Business owner would put an important on corporate social responsibility to sustain their business.

Over the years, CP Cambodia has a remarkable concept in doing sustainable development for business.

Mr. Kittiphop Thirachotikun, Assistant Vice-President of sustainable development department of CP Cambodia said “At CPF, we drive the sustainable development under the sustainability strategy named “CPF 2030 Sustainability in Action”. The strategy was developed from our three pillars to Sustainability strategy: “Food Security, Self-Sufficient Society and Balance of Nature”

This concept is applied in Cambodia based on situation and area of doing business, for example.

Food Security

CP supports Cambodia people to be able to access good quality and hygienic food. We have a school canteen project, which educate students in rural area to understand how to select and cook a good food. CP provides a variety of food products, such as chicken meat, pork meat, sausage, and eggs, for cooking demonstration. The students will enjoy in learning with full happiness.

Self-Sufficient Society

CP aims to work with nearby community and develop society. CP develop “Bon tub tuk anamai dam bei paoun paoun” project, toilet for children, to educate how hygiene can improve health and life quality.

The project is not only building the toilet, but also provides essential educational equipment, such as building libraries, scholarship, computers, books, and study materials for learning. In addition, the company also participates in humanitarian blood donation

Balance of Nature

CP has considered that agriculture business is one of many businesses that have an impact to environment. Therefore, the business areas of CP, such as farming, will plant the tree to reduce the impact of pollution and waste. CP is committed to plat one million trees by 2030. CP aims to create value by reducing air pollution, improving soil quality, water treatment, waste management, and using renewable energy.

“Under the ‘CPF 2030 Sustainability in Action’, we are committed to creating our values for society and restoring the balance to natural resources, soil, water, and forest which is the fundamental of foods production. The strategy is driving under the Philosophy of Sufficient Economy and the Three-Benefits principle of CPF, based on the Sustainability Governance and including, but not limited to, supporting the UN SDGs and the ten principles of the UN Global Compact.” Mr. Kittiphop said.

CP Cambodia is a subsidiary of Charoen Pokphand Foods Pcl (CPF), the Thai multinational agro-industrial and food conglomerate which operates the business with the vision of being the “Kitchen of the World”.

In future, the business will sustainably remain because concerning society and environment.