រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជឿជាក់ខ្ពស់ វៃលុកទីផ្សារភេសជ្ជៈនាំយកផលិតផលថ្មីឈ្មោះថា «អិចប្រេស» ចាប់ផ្តើមយុទ្ធនាការលក់ ជូនដល់អតិថិជននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។
ធ្វើឡើងនៅឯផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ពិធីសម្ពោធនេះ ត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងសមាជិក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរយនាក់ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ។
អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញក្តីជឿជាក់ថា «អិចប្រេស» នឹងធ្វើឱ្យអង្រួនទីផ្សារភេសជ្ជៈនៅកម្ពុជា ព្រោះយើងតែងយល់ច្បាស់ ពីតម្រូវការទីផ្សារពិត ផ្តល់ជូននូវផលិតផលថ្មី ដែលអតិថិជនចូលចិត្ត មានរសជាតិឆ្ងាញ់ជូរអែម រូបរាងឡូយ ពិសេសមានរង្វាន់ទៀត ។
អ្នកឧកញ៉ា បញ្ជាក់បន្ថែមថា មិនខុសពីផលិតផលទាំងអស់របស់ ខ្មែរ ប៊ែវើរីជីស ផលិតផលថ្មីនេះចេញពីរោងចក្រ ដែលប្រើតែបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ពីអាល្លឺម៉ង់ មានស្តង់ដារផលិតច្បាស់លាស់ស្របតាមស្តង់អន្តរជាតិ ។
ផលិតផលថ្មីនេះ គឺជាប្រភេទភេសជ្ជៈរសជាតិស្ត្រប៊ែរីថ្មីឈ្មោះថា «អិចប្រេស» ដែលត្រូវបានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាសមាជិកមួយ របស់ក្រុមហ៊ុន ជីប ម៉ុង ធ្វើការសម្រឹតសម្រាំង ស្រាវជ្រាវ អភិវឌ្ឍ កែច្នៃជាយូរខែឆ្នាំ ដើម្បីធ្វើយ៉ាងណាឱ្យផលិតថ្មីមួយនេះ មានគុណភាពល្អ រសជាតិឆ្ងាញ់ និងមានចំណុចពិសេស ទាក់ទាញជាច្រើនទៀត មុននឹងសម្រេចចិត្តដាក់លក់ នៅលើទីផ្សារនាពេលនេះ ។
លក់ក្នុងតម្លៃ ២០០០ រៀល ក្នុង ១ កំប៉ុង «អិចប្រេស» មានរសជាតិឆ្ងាញ់ ថែមទាំងមានរង្វាន់នៅក្រោមក្រវិលកំប៉ុង រួមមាន រង្វាន់ធំម៉ូតូ Honda Beat ស៊េរីថ្មី រង្វាន់ ១ ពាន់ដុល្លារ ១០០ ដុល្លារ ៥០ ដុល្លារ ១០ដុល្លារ ២ដុល្លារ និងរង្វាន់ភេសជ្ជៈអិចប្រេស ១កំប៉ុង ។
ចាប់ពីថ្ងៃនេះតទៅ អតិថិជននៅទូទាំងប្រទេសកម្ពុជា អាចស្វែងរក «អិចប្រេស» បាននៅគ្រប់ទីកន្លែងដូចជា ផ្សារទំនើប ហាងលក់ដុំនិងរាយ និងកន្លែងលក់ភេសជ្ជៈទូទាំង ។ ដើម្បីអបអរការដាក់សម្ពោធផលិតផលថ្មី ក្រុមហ៊ុន ក៏មានផ្តល់ជូនប្រម៉ូសិនល្អ និងកម្មវិធីកម្សាន្តនាំភាពសប្បាយរីករាយ ជូនអតិថិជនផងដែរ ។
ផលិតផលថ្មី នេះបានបង្ហាញពីឬសគល់ កាន់តែរឹងមាំ និងសន្ទុះនៃការរីកចម្រើនខ្លាំងក្លារបស់ ខ្មែរ ប៊ែវើរីជីស ។ មកដល់ពេលនេះ យើងបានពង្រីកខ្លួនកាន់តែធំ ជាមួយនឹងម៉ាកផលិតផលធំៗ រហូត ៧ រួមមាន ១) Cambodia Beer ២) CAMBODIA PREMIUM DRAFT BEER ៣) ភេសជ្ជៈប៉ូវកម្លាំង WURKZ ៤) ទឹកក្រូច IZE ៥) ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ៦) ទឹកបរិសុទ្ធ កម្ពុជា និង ៧) អិចប្រេស រសជាតិស្ត្រប៊ែរី ដែលត្រៀមវៃលុកទីផ្សារ ក្នុងពេលបន្តិចទៀតនេះ ។
អិចប្រេស រសជាតិស្ត្រប៊ែរី ឆ្ងាញ់ ស្រស់ស្រាយ បង្កើនថាមពល រចនាប្លែកទាន់សម័យសក្តិសមជាមួយយុវវ័យ! អិចប្រេស បង្ហាញភាពជាខ្លួនអ្នក! ៕ អត្ថបទសហការ
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ