ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ កា​ណា​ឌី​យ៉ា បង្ហាញ​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ Canadia Bank App ជំនាន់​ថ្មី !

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ កា​ណា​ឌី​យ៉ា បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី Canadia Bank App ជំនាន់​ថ្មី ដែល​ជា​សេវាកម្ម​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​របស់​ធនាគារ…

រាជធានី​ភ្នំពេញ ៖ ធនាគារ កា​ណា​ឌី​យ៉ា បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី Canadia Bank App ជំនាន់​ថ្មី ដែល​ជា​សេវាកម្ម​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​របស់​ធនាគារ កា​ណា​ឌី​យ៉ា​ ។ កម្មវិធី Canadia Bank App ជំនាន់​ថ្មី ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ប្រតិបត្តិការ​សេវាកម្ម​ធនាគារ​ផ្សេង​ៗ ក៏​ដូច​ជា​ពង្រីក​នូវ​មុខងារ​ថ្មី​ៗ​ជា​ច្រើន កាន់តែ​ងាយស្រួល​ប្រើប្រាស់ និង​ផ្តល់​ឱកាស​ឱ្យ​អតិថិជន​សន្សំ​ពិន្ទុ​សម្រាប់​ប្តូរ​យក​រង្វាន់​ពិសេស​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

ជាមួយនឹង​មុខងារ​ថ្មី​ដែល​កាន់តែ​ងាយស្រួល​ប្រើប្រាស់ កម្មវិធី Canadia Bank App ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​រីករាយ​ប្រើប្រាស់​ជាមួយនឹង​សេវាកម្ម​របស់​ធនាគារ កា​ណា​ឌី​យ៉ា សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ ​។ អតិថិជន​អាច​ធ្វើការ​ទូទាត់​ចំណាយ​ផ្សេង​ៗ​បាន​យ៉ាង​ងាយស្រួល ដោយ​ស្កេ​ន​នូវ KHQR របស់​អា​ជី​កម្ម​ដែល​មាន​គណនី​របស់​ធនាគារ កា​ណា​ឌី​យ៉ា ឬ​ធនាគារ​ផ្សេង​ៗ​ដែល​ជា​សមាជិក​នៃ Bakong ​។ អតិថិជន​ក៏​អាច​បង្កើត MY KHQR ផ្ទាល់ខ្លួន​បាន​ដែរ សម្រាប់​ធ្វើការ​ទទួល​នូវ​បញ្ញើ​ប្រាក់​ពី​ធនាគារ​ក្នុងស្រុក​ផ្សេង​ៗ​ភ្លាម​ៗ និង​មិន​អស់​កម្រៃ​សេវាកម្ម​ ។ បន្ថែម​ពីលើ​នេះ ជាមួយនឹង​កម្មវិធី Canadia Bank App ជំនាន់​ថ្មី អតិថិជន​ក៏​អាច​ធ្វើ​ប្រើប្រាស់​នូវ​មុខងារ​សំខាន់​ជា​ច្រើន​ដូច​ជា ការ​បង់ថ្លៃ​ទឹក​/​ភ្លើង បង់​សេវា​ធានា​រ៉ាប់រង និង​សេវា​សាធារណៈ​ជា​ច្រើន​ទៀត គ្រប់​ទីកន្លែង គ្រប់ពេលវេលា​ ។

ការ​ធ្វើ​ប្រតិបត្តិការ​បញ្ញើរ និង​ការ​ទទួល​ប្រាក់ កាន់តែ​មាន​ភាព​ងាយស្រួល​ជាមួយនឹង​កម្មវិធី Canadia Bank App ជំនាន់​ថ្មី ដោយ​លោក​អ្នក​អាច​ប្រើប្រាស់​នូវ​មុខងារ​ថ្មី​មួយ គឺ​មុខងារ​ផ្ទេរ​ប្រាក់​ជា​ក្រុម ឬ Group Transfer ដែល​អតិថិជន​អាច​ធ្វើការ​ផ្ទេរ​ប្រាក់ និង​ទទួល​ប្រាក់​ជា​ក្រុម ទៅ​កាន់​ក្រុម​គ្រួសារ មិត្ត​ភ័ក្តិ ឬ​មិត្ត​រួមការ​ងារ ក្នុង​មួយ​ប្រតិបត្តិការ យ៉ាង​ងាយស្រួល ដោយ​មាន​សុវត្ថិភាព​ខ្ពស់ និង​ឆាប់រហ័ស​ ។

មុខងារ​ដ៏​ថ្មី​មួយទៀត គឺ​ការ​បើក​គណនី កា​ណា​ឌី​យ៉ា ដោយ​ខ្លួនឯង​ជាមួយនឹង​មុខងារ EZ Account​ ។ ឥឡូវនេះ អតិថិជន​មិន​ចាំបាច់​តម្រូវ​ឱ្យទៅ​កាន់​សាខា​ផ្ទាល់​ដើម្បី​ធ្វើការ​បើក​ដំណើរ​គណនី​របស់​ធនាគារ កា​ណា​ឌី​យ៉ា នោះ​ទេ ដោយ​លោក​អ្នក​អាច​ទាញ​យក​កម្មវិធី Canadia Bank App ពី AppStore ឬ PlayStore ឬ AppGallery និង​ចុច​លើ​ពាក្យ EZ Account ដោយ​ចំណាយពេល​តិច​ប៉ុណ្ណោះ ទៅ​លើ​ការ​បញ្ជូន និង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ព្រមទាំង​ស្កេ​ន​មុខ ឬ​ម្រាមដៃ គឺជា​ការ​ស្រេច ​។
អ្វី​ដែល​ពិសេស​នោះ កម្មវិធី Canadia Bank App ជំនាន់​ថ្មី នឹង​មានមុខ​ងារ កា​ណា​ភ័​ញ (CanaPoints) ដែល​ធ្វើ​ឱ្យ​អតិថិជន​ដែល​ប្រើប្រាស់ និង​ធ្វើ​ប្រតិបត្តិការ​ក្នុង​សេវា​ធនាគារ​ចល័ត ទទួល​បាន​ឱកាស​សន្សំ​ពិន្ទុ ដើម្បី​ប្តូរ​យក​រង្វាន់​ជា​ច្រើន ក៏​ដូច​ជា​ការ​បញ្ចុះតម្លៃ​ពី​សំណាក់​ហាង​អាជីវកម្ម​ដែល​ជា​ដៃគូ​របស់​ធនាគារ កា​ណា​ឌី​យ៉ា​។ ជាមួយនឹង​ប្រតិបត្តិការ​ដូច​ជា បើក​គណនី EZ Account ការ​បញ្ចូល​កាត​ទូរស័ព្ទ និង​ផ្សេង​ៗ​ទៀត លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​ភ្លាម​ៗ ដើម្បី​អាច​ប្តូរ​យក​នូវ​រង្វាន់​ពិសេស​ជា​ច្រើន​ទៀត​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ​។

លោក Howard Lau, Senior Executive Vice President និង Chief Information Officer នៃ​ធនាគារ កា​ណា​ឌី​យ៉ា មាន​សេចក្តី​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​សម្ពោធ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី Canadia Bank App ជំនាន់​ថ្មី​ ។ លោក​បាន​មាន​ប្រសាសន៍​ថា «កម្មវិធី Canadia Bank App ជំនាន់​ថ្មី គឺជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​នូវ​ការ​នាំ​មក​នូវ​ផលិតផល និង​សេវាកម្ម​ឌី​ជី​ថ​ល មក​បម្រើ​នូវ​អតិថិជន​របស់​យើង ​។ ជាមួយនឹង​កំណើន​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ​យើងខ្ញុំ​នឹង​បន្ត​ក្នុង​ការ​រចនា​និង​វិ​វត្ត​នូវ​សេវាកម្ម​ល្អ​ៗ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បន្ថែម​ទៀត​នៅ​ក្នុង​កម្មវិធី Canadia Bank App ជំនាន់​ថ្មី ធ្វើ​ឱ្យ​ប្រតិបត្តិការ​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល»​ ។

លោក​បាន​បន្ថែម​ថា «ការ​ពង្រឹងសមត្ថភាព និង​ផ្តល់​នូវ​ភាព​ងាយស្រួល​ប្រើប្រាស់ សម្រាប់​សេវាកម្ម​ធនាគារ​ឌី​ជី​ថ​ល នៅ​លើ​កម្មវិធី Canadia Bank App ជំនាន់​ថ្មី គឺជា​គោលបំណង​មួយ​ផ្នែក ក្នុង​យុទ្ធសាស្ត្រ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​របស់​ធនាគារ កា​ណា​ឌី​យ៉ា ​។ រួម​គ្នា​ជាមួយនឹង​កម្មវិធី Canadia Bank App ជំនាន់​ថ្មី យើង​ក៏​បាន​កំពុង​តែ​ពង្រីក​នូវ​បណ្តាញ​សេវាកម្ម និង​ម៉ាស៊ីន​ឌី​ជី​ថ​ល ដូច​ជា Virtual Teller Machines (VTM), Card Issuing Machine, ម៉ាស៊ីន​ដក​និង​ដាក់​ប្រាក់ ម៉ាស៊ីន ATM និង​បន្ត​បើក​នូវ​សាខា​ឆ្លាត​វៃ (Smart Branch) របស់​ធនាគារ​ទូ​ទាំង​ប្រទេស ដើម្បី​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​របស់​យើងខ្ញុំ​ ។ ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​យើង ទាំង​អតិថិជន​ចាស់ ទាំង​អតិថិជន​ថ្មី ទាញ​យក​កម្មវិធី Canadia Bank App ជំនាន់​ថ្មី​មក​ប្រើប្រាស់​ឥឡូវនេះ ដើម្បី​ទទួល​បាន​នូវ​សេវាកម្ម​ធនាគារ​ដ៏​រលូន​» ។

ទាញ​យក​កម្មវិធី Canadia Bank App ជំនាន់​ថ្មី​ឥឡូវនេះ ពី AppStore, PlayStore, និង AppGallery តាម​រយៈ​តំណនេះ ៖ https://bit.ly/mbv3online ៕ អត្ថបទសហការ