
ពិធីសម្ពោធភោជនីយដ្ឋាន LITTLE SHEEP HOT POT សាខាផ្សារទំនើប Fun Mall
រាជធានីភ្នំពេញ៖ នៅក្នុងថ្ងៃនេះផងដែល LITTLE SHEEP HOT POT ដែលអតិថិជនទទួលស្គាល់ ជាភោជនីយដ្ឋាន ស៊ុបសាច់ចៀម ដែលមានរសជាតិឈ្ងុយឆ្ងាញ់…
រាជធានីភ្នំពេញ៖ នៅក្នុងថ្ងៃនេះផងដែល LITTLE SHEEP HOT POT ដែលអតិថិជនទទួលស្គាល់ ជាភោជនីយដ្ឋាន ស៊ុបសាច់ចៀម ដែលមានរសជាតិឈ្ងុយឆ្ងាញ់…
រាជធានីភ្នំពេញ៖ នៅក្នុងថ្ងៃនេះផងដែល LITTLE SHEEP HOT POT ដែលអតិថិជនទទួលស្គាល់ ជាភោជនីយដ្ឋាន ស៊ុបសាច់ចៀម ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងរសជាតិដ៏សំបូរបែប ដែលមានប្រភពដើមពីតំបន់ភូមិភាគកណ្តាល នៃប្រទេស ម៉ុងហ្គោលី (Mongolia) បានបើកដំណើរការនូវសាខាថ្មីមួយទៀត នៅក្នុងផ្សារទំនើប Fun Mall ជាន់ផ្ទាល់ដី បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងធំធេងអស់រយៈពេល 20 ឆ្នាំកន្លងមកនេះ រួមទាំងបានបើកភោជនីយដ្ឋានលើសពី 300 សាខា នៅទូទាំងពិភពលោក ជាពិសេសនៅអាស៊ីដូចជា មីយ៉ាន់ម៉ា សិង្ហបុរី ជប៉ុន ម៉ុងហ្គោលី និងកម្ពុជាជាដើម ព្រមទាំងទទួលបានពានរង្វាន់ជាច្រើន ក្នុងរយៈពេល 20 ឆ្នាំមកនេះ ។
មូលហេតុជាច្រើនដែលអាចធ្វើឱ្យ LITTLE SHEEP HOT POT មានភាពល្បីលាញ និងមានការគាំទ្រខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃពីសំណាកអតិថិជនផ្ទាល់នោះ គឺដោយសារទឹកស៊ុបរបស់គេសម្បូរទៅដោយសារធាតុថ្នាំបំប៉ន គ្រឿងផ្សំដែលមានគុណភាពខ្ពស់បំផុត ព្រមទាំងមានការផ្គត់ផ្គង់តាមស្តង់ដារច្បាស់លាស់ ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលម៉ុងហ្គោលី ប្រគល់សិទ្ធក្នុងការធ្វើសេចក្តីព្រាងពី “ស្តង់ដារនៃគ្រឿងផ្សំស៊ុប” នៅក្នុងឆ្នាំ 2008 ។ ហាងស៊ុបនេះត្រូវគេទទួលស្គាល់ នូវទឹកជ្រលក់ឆ្ងាញ់ និងជាប់មាត់របស់អតិថិជន រួមទាំងសាច់ចៀម ដែលមកពីវាលស្មៅរបស់ប្រទេសម៉ុងហ្គោលី និងមានអាយុត្រឹមតែ ១៨០ ថ្ងៃប៉ុណ្ណោះ ទើបអនុញ្ញាត្តិឱ្យដាក់ចូលទៅក្នុងទឹកស៊ុបរបស់គេ ។
សព្វថ្ងៃ LITTLE SHEEP HOT POT CAMBODIA មាន ៤ សាខា នៅទីក្រុងភ្នំពេញ ដែលសាខាទី១ នៅផ្លូវសម្តេចប៉ាន សាខាទី២ នៅផ្សារទំនើប អ៊ីអនមលសែនសុខ សាខាទី៣ នៅ The Park Community Mall បឹងស្នោរ និងសាខាទី៤ នៅផ្សារទំនើប Exchange Square។ ដើម្បីធ្វើឱ្យសំណាក់អតិថិជន ដែលគាំទ្រទឹកស៊ុបរបស់ Little Sheep កាន់តែមានភាពងាយស្រួល ក្នុងការរកទទួលទាន កាលពីព្រឹកមិញនេះ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ LITTLE SHEEP HOT POT CAMBODIA បានបើកដំណើរការ នូវសាខាថ្មីមួយទៀត នៅក្នុងផ្សារទំនើប Fun Mall ជាន់ផ្ទាល់ដី ជាមួយនឹងការរចនាម៉ូតថ្មីបំផុត ស្អាតជាងមុន និងទំនើបជាងមុន ហើយក៏ជាសាខាទី២ បន្ទាប់ពីសាខាផ្សារទំនើប Exchange Square ដែលមានបម្រើជូននូវអាហារបែប ប៊ីប៊ីឃ្យូ និងគ្រឿងសមុទ្រស្រស់ជាច្រើនប្រភេទផងដែរ ។
អតិថិជនទាំងអស់អាចទទួលទាននូវស៊ុប និងសាច់អាំងបាន ក្នុងពេលតែមួយ នឹងរឹតតែពិសេស នៅសាខាថ្មីនេះ យើងក៏មានការផលិតនំខេក ប្រចាំហាងផងដែរ ដែលរចនាម៉ូតយ៉ាងស្រស់ស្អាត រួមទាំងបន្ទប់ VIP ជាច្រើនជម្រើសសម្រាប់ពិធីខួបកំណើត ឬកម្មវិធីជួបជុំផ្សេងៗ ។ ក្នុងថ្ងៃសម្ពោធសាខាថ្មីនេះផងដែរ LITTLE SHEEP HOT POT CAMBODIA ក៏បានផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥០% ផងដែរ ជូនទៅដល់អតិថិជន ដែលបានមកធ្វើការពិសារអាហារ នៅក្នុងថ្ងៃសម្ពោធថែមទៀត ។
កុំភ្លេចអញ្ជើញមកទទួលទាន និងភ្លក្សនូវរសជាតិសាច់ចៀមជាច្រើនជម្រើស របស់ LITTLE SHEEP HOT POT ដូចជា សាច់ចៀមអាំងចង្កាក់ សាច់ចៀមស្រស់ ជាមួយទឹកស៊ុបសាច់ចៀមជាច្រើនរសជាតិ ព្រមទាំងសាច់ចៀមប៊ីប៊ីឃ្យូទាំងអស់គ្នាណា !។
ភោជនីយដ្ឋាន LITTLE SHEEP HOT POT សាខា Fun Mall Tel: 095 999 769
ព័ត៌មានបន្ថែមសូមចូលទៅផេក Facebook: Little Sheep Hot Pot Cambodia ឬ Instagram: @littlesheepcam ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ