ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និមន្តជាព្រះអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលក្នុងក្រុងបាត់ដំបង

1 ខែ មុន

សមិទ្ធផល​នានា​ក្នុង​អារាម​ចំនួន​៣ ​ស្ថិត​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ​ក្រោយ​ពី​បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ពី​សំណាក់ឯកឧត្តម បណ្ឌិត ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និងលោក​ជំទាវ…

សមិទ្ធផល​នានា​ក្នុង​អារាម​ចំនួន​៣ ​ស្ថិត​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ​ក្រោយ​ពី​បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ពី​សំណាក់ឯកឧត្តម បណ្ឌិត ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និងលោក​ជំទាវ ខៀវ ស៊ី​ណា ជាចាន់​តូ បាន​ប្រារ​ព្ធ​ពិធីបុណ្យ​ឆ្លង ​ក្រោម​ព្រះ​អធិបតីភាព​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ និង​ជា​ព្រះ​មេគណ រាជធានី​ភ្នំពេញ​នៅ​រសៀល ​ថ្ងៃ​ទី​២៧​ ខែមករា ​ឆ្នាំ​២០២៣​។

សមិទ្ធផល​ដែល​បាន​ធ្វើ​ពិធីបុណ្យ​ឆ្លង​នា​ឱកាស​នេះ​ ចំណាយ​ថវិកា​អស់​ចំនួន​ជាង​មួយ​សែន​ប្រាំបី​ម៉ឺន​ដុល្លា​រអា​មេ​រិ​ក (១៨៨,២០៤.៣៩ )​ហើយ​សំណង់​ទាំងនេះ​សុទ្ធ​សឹង​ជា​សំណង់​បុរាណ​នា​សម័យ​អាណានិគម​ន៍​ផង​ដែរ​រួម​មាន​ ៖ ពុទ្ធិកបឋមសិក្សា វត្ត​ពោធិ៍​វាល​- សាលាឆាន់​វត្ត​ពោធិ៍​វាល -​កុដិ​លោកគ្រូ​ចៅអធិការ​វត្ត​ពោធិ៍​វាល – សាលា​អ៊ឹ​ង ធួ​ខាង​មុខ​- សាលា អ៊ឹ​ង ធួ​ង ខាងក្រោយ​- រោង​ភត្ត​វត្ត​ពោធិ៍​ក្នុង និង ព្រះ​វិហារ​វត្ត​អន្លង់​វិល ។

លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ មាន​ប្រសាសន៍​ថា​ ៖ ដោយ​ការ​ស្រឡាញ់​វប្បធម៌​ទំនៀមទម្លាប់ដ៏​ល្អ​ផូរផង់​របស់​បុព្វបុរស​ខ្មែរ និង​ចង់​អភិរក្ស កេរដំណែល​បុរាណ​ដ៏​ល្អ​វិសេស​នេះ សម្រាប់​ទុកជា​ប្រយោជន៍​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ បានឃើញ និងបានជា​គំនិត​សិក្សា​រៀនសូត្រ​បន្ត​នាង​ខ្ញុំ​និង​គ្រួ​សារបាន​មូលមតិ​គ្នា​សម្រេច​ធ្វើការ​ជួយ​ជួសជុល​អគារ​បុរាណ​ទាំងនេះ​ឲ្យ​បាន​ល្អ​ស្អាត​ឡើង​វិញ​ ដើម្បី​រួមចំណែក​រក្សា​ឲ្យ​បាន​គង់វង្ ស​និង​ដើម្បី​ឲ្យ​បូ​ជនី​ដ្ឋា​ន​ និង​អគារ​ទាំងនេះ​ក្លាយជា​សម្បត្តិ​វប្ប​ធ៌​ម​មាន​តម្លៃ​របស់​មនុស្សជាតិ​។

​លោក​ជំទាវ​បាន​បញ្ជាក់​ដែរ​ថា​ ៖ ​សមិទ្ធផល​ដែល​បាន​ជួយ​ឧ​ត្ថ​ម្ភ​នេះ ​គឺ​តិចតួច​ស្ដួ​ត​ស្ដើង​បំផុត​មួយ​តែ​ប៉ុណ្ណោះ​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​លើក​ស្តួ​យ​វិស័យ​ព្រះពុទ្ធ​សាសនា​ និង​ការ​បណ្ដុះបណ្ដាល​ធនធាន​មុ​ស្ស​តាម​សាលា​ពុទ្ធិកសិក្សា​។
ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម អ៊ូ ដា​រី អភិបាលរង​នៃ​ខេត្តបាត់ដំបង បាន​ចាត់​ទុក​ការ​ជួយ​ឧ​ប​ត្ថ​ម​ពី​សំណាក់ ឯកឧត្តម បណ្ឌិត ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និងលោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ ដល់​វិស័យ​ពុទ្ធសាសនា​ក្នុង​ខេត្តបាត់ដំបង​នេះ ​គឺជា​គំរូ​ដ៏​ល្អ​បំផុត​ដែល​ធ្វើ​ឡើង​ប្រកបដោយ​សទ្ធា​យ៉ាង​មុតមាំ ។​ហើយ​សមិទ្ធផល​នៅ​ក្នុង​វិស័យ​នេះ​ឯកឧត្ដម​ និង​លោក​ជំទាវ​មិន​ត្រឹមតែ​ជួយ​នៅ​ក្នុង​ខេត្តបាត់ដំបង​តែ​មួយ​ប៉ុណ្ណោះ​ទេ ​គឺ​ឃើញ​ស្ទើរ​គ្រប់​ទីកន្លែង​ឲ្យ​តែ​មាន​ព្រះសង្ឃ​សិក្សា​រៀនសូត្រ ដោយ​បាន​ប្រើប្រាស់​នូវ​ធនធាន​ផ្ទាល់ខ្លួន​ផង និង​ដឹកនាំ​សប្បុរសជន​ក្នុង និងក្រៅប្រទេស​ឲ្យ​មានឱកាស​បាន​ធ្វើ​សេចក្តី​ល្អជា​មួយ​ផង​ដែរ​។

ទាំងនេះ​ជា​មហាទាន​ដ៏​ប្រពៃ​ថ្លៃថ្លា និង​ចាត់ជា​សេនាសនទាន​ផង ជា​ធម្មទាន​ផង ព្រោះ​ជា​ទាន​ដែល​នឹង​ត្រូវ​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស ដោយ​ចំពោះ​គឺ​ផ្នែក​ពុទ្ធិកសិក្សា​និង​ជួយ​ដល់​ការ​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន និង​តាំងនៅ​បាន​យូរអង្វែង​ទៀត​ផង​។

សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន មាន​ថេ​រះ​ដីកា​ថា​ ៖ ​សម្ដេច​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​ចំពោះ​សទ្ធា​ជ្រះថ្លា និង ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ជា​បុណ្យ​កុសលរបស់ឯកឧត្តម​បណ្ឌិត និង លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ និង សហការី ចំពោះ​ស្ថាប័ន​ព្រះពុទ្ធ​សាសនា ជា​ពិសេស​ផ្នែក​ពុទ្ធិកសិក្សា ដែល​តាំងពី​បុរាណកាល​មក​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​បណ្តុះបណ្តាល​ធនធានមនុស្ស ជួយ​ដល់​ព្រះសង្ឃ​ចេញពី​ត្រកូល​ក្រីក្រ ឲ្យ​មានឱកាស​បាន​សិក្សា​រៀនសូត្រ ក្រេបជញ្ជក់​យកចំណេះ​ដឹង កសាង​សមត្ថភាព​មាន​អនាគត​ភ្លឺ​ថ្លា អាច​ជួយ​ខ្លួនឯងគ្រួសារ និងចូលរួម​អភិវឌ្ឍ​សង្គម​បាន​តាម​លទ្ធភាព និង​សមត្ថភាព​។

សម្ដេច​មាន​ថេ​រះ​ដីកា​ឲ្យ​ដឹង​ដែរ​ថា​៖ កាលសម័យ​រុ​រា​ណ​អ្នកប្រាជ្ញ បណ្ឌិត កោវិទ និង វិទូ ភាគច្រើន គឺ​ចេញពី វិស័យ​ពុទ្ធិកសិក្សា​នេះ​ដូច​មាន​សម្តេចព្រះ​មហាសង្ឃរាជ ជួន ណាត ជា​ឧទាហរណ៍​ស្រាប់​។ ហើយ​រាល់​សមិទ្ធផល​រីក​ចម្រើន​នានា​ទាំង​អស់នេះ បើ​គ្មាន​វត្តមាន​នៃ​សុខ​សន្តិភាព​ពេញលេញ​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ក៏​មិន​អាច​កើត​មានបាន​ដែរ​៕