
គ្រូបង្វឹកកំពង់ស្ពឺសង្ឃឹមឈ្នះពាន Slamball រហូតដល់ ៧០ %
រាជធានីភ្នំពេញ ៖ លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺ បាននិយាយថា ក្រុមរបស់ខ្លួនមានសង្ឃឹមឈ្នះពាន slamball រហូតដល់ទៅ…
រាជធានីភ្នំពេញ ៖ លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺ បាននិយាយថា ក្រុមរបស់ខ្លួនមានសង្ឃឹមឈ្នះពាន slamball រហូតដល់ទៅ…
រាជធានីភ្នំពេញ ៖ លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺ បាននិយាយថា ក្រុមរបស់ខ្លួនមានសង្ឃឹមឈ្នះពាន slamball រហូតដល់ទៅ ៧០ % ឯណោះនៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ ។
ក្រុមពង្រួលកំពង់ស្ពឺ បានឡើងដល់វគ្គ Grand Final Slamball ទៅហើយក្រោយពីពួកគេធ្វើបានល្អណាស់ក្នុងការប្រកួតនៅ Upper Bracket ។ ក្រុមដែលត្រូវឡើងមកប៉ះក្រុមកំពង់ស្ពឺ គឺត្រីឆ្លាំងភ្នំពេញ ឬ ដំរីសៀមរាប ដែលពួកគេទាំងពីរនឹងត្រូវប្រកួតគ្នានៅព្រឹកថ្ងៃ ២៨ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។ ក្រុមណាឈ្នះនឹងបន្ដឡើងទៅប៉ះកំពង់ស្ពឺ នៅពេលល្ងាចថ្ងៃខែដដែលដើម្បីដណ្ដើមយកពានរង្វាន់តែម្ដង ។
មុនការប្រកួតនេះចាប់ផ្ដើមលោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺ បាននិយាយថា ៖ «យើងសង្ឃឹមក្នុងការឈ្នះពានរហូតដល់ ៧០ % ។ យើងមានក្បូនលេង សម្រាប់តទល់ជាមួយក្រុមភ្នំពេញ ។ហើយជំនួបភ្នំពេញនិងសៀមរាប ខ្ញុំជឿថា ភ្នំពេញនឹងអាចយកឈ្នះបានដល់ទៅ ៩០% ទៅហើយ ។ភ្នំពេញនឹងក្លាយជាក្រុម ដែលយើងត្រូវប្រកួត ជាមួយនៅវគ្គផ្ដាច់ព្រ័ត្រ» ។
សូមបញ្ជាក់ថា ពានរង្វាន់ Slamball នៅវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ខាងមុខ ។ សម្រាប់ក្រុម ជើងឯកនឹងទទួលបាន មេដាយមាសនិងប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥ កេសនិង Anchor Smooth ១៥ កេស, លេខ ២ ទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស និង លេខ ៣ ទទួលបានប្រាក់រង្វាន់ ១៥០០ដុ ល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ