ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្តី​ស្រមៃ​ចង់​ក្លាយជា​វេជ្ជបណ្ឌិត ជំរុញ​យុវ​សិស្ស ស៊ុម ច័ន្ទ​ណា​រ៉ែ​ន ប្រឹងប្រែងរៀន​រហូត​ទទួល​បាន​និទ្ទេស A

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រោះតែ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​វេជ្ជបណ្ឌិត​មួយ​រូប យុវ​សិស្ស ស៊ុម ច័ន្ទ​ណា​រ៉ែ​ន តាំងចិត្ត​ខិតខំ​សិក្សា ហើយ​ទីបំផុត​ក៏​ទទួល​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​…

រាជធានីភ្នំពេញ ៖ ព្រោះតែ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​វេជ្ជបណ្ឌិត​មួយ​រូប យុវ​សិស្ស ស៊ុម ច័ន្ទ​ណា​រ៉ែ​ន តាំងចិត្ត​ខិតខំ​សិក្សា ហើយ​ទីបំផុត​ក៏​ទទួល​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០២២ លំដាប់​ពិន្ទុ ៩៩.៨៩១ ។

យុវ​សិស្ស ស៊ុម ច័ន្ទ​ណា​រ៉ែ​ន ដែល​មក​ពីសា​លា​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទួល​ស្វាយព្រៃ បាន​និយាយ​ថា ដើម្បី​សម្រេច​ក្តី​ស្រមៃ រូបគេ​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ចាប់តាំងពី​ដើមឆ្នាំ​មក​ម្ល៉េះ ពោល​គឺ​ក្រោយ​ចប់​ថ្នាក់​ទី ​១១ ​ភ្លាម សាលា​បាន​ទុក​រយៈពេល​មួយ​ខែ​សម្រាប់​វ៉ា​កង ឬ​វិសមកាល​, សម្រាប់​វិសមកាល​រយៈពេល​មួយ​ខែ​នេះ ច័ន្ទ​ណា​រ៉ែ​ន ចំណាយពេល​សម្រាក​ត្រឹម ​១ ​ស​ប្តា​ហ៍​ប៉ុណ្ណោះ ហើយ​ក៏​ត្រឡប់​មក​រៀន​ត្រៀម ដោយ​ទិញ​សៀវភៅ​រូបវិទ្យា និង​គណិត​វិទ្យា​មក​មើល​មុន​ចូល​រៀន​ថ្នាក់​ទី​ ១២ ​។

ការ​ដែល ច័ន្ទ​ណា​រ៉ែ​ន សម្រេចចិត្ត​សម្រុក​រៀន​មេរៀន​រូបវិទ្យា និង​គណិត​វិទ្យា​មុនគេ​នេះ គឺ​ដោយសារ​តែ នៅ​ពេល​ចូល​រៀន​ថ្នាក់​ទី ​១២ ប្រសិនបើ​ចេះ និង​ដឹង​ពីមុខ​វិជ្ជា​ទាំង ​២​ មុខ​នេះ នោះ​គេ​នឹង​មាន​ពេលវេលា​សម្រាប់​រៀន​មុខ​វិជ្ជា​ផ្សេង​ៗ​ដោយ​មិន​ហត់​ខ្លាំង​ក្នុង​ការ​សិក្សា ព្រោះថា បើ​ចង់​ទទួល​បាន​លទ្ធផល​ប្រឡង​ល្អ លុះត្រាតែ​សិស្ស​អាច​ចេះ​ចាំ​គ្រប់មុខ​វិជ្ជា ដោយ​មិន​អាច​ចេះ​តែ​មួយ​មុខ ឬ​ពីរ​មុខ​នោះ​ទេ ​។

ពេល​ជួប​ឧ​ប​ស័គ្គ​ក្នុង​ការ​សិក្សា តើ ច័ន្ទ​ណា​រ៉ែ​ន នឹង​ដោះស្រាយ​យ៉ាងដូចម្តេច ?

សិស្ស​និទ្ទេស A មក​ពីសា​លា​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទួល​ស្វាយព្រៃ រូប​នេះលើក​ឡើង​ថា ប្រសិនបើ​មាន​សំណួរ ឬ​លំ​ហាត់​ណា​ដែល​មិន​យល់ ឬ​ដោះស្រាយ​មិន​ចេញ ខ្លួន​តែងតែ​ចំណាយពេល​ចេញលេង ឬ​ពេល​លោកគ្រូ​អ្នកគ្រូ​ទំនេរ​ទៅ​សាកសួរ​បន្ថែម​អំពី​ច​ម្ង​ល់​ដោយ​យកចិត្តទុកដាក់ ។ លើស​ពី​នេះ ណា​រ៉ែ​ន តែងតែ​រៀបចំ​គម្រោង​សិក្សា​ប្រចាំ​ស​ប្ដា​ហ៍​ផង​ដែរ ដោយ​បាន​រៀបចំ​កាលវិភាគ​រៀន និង​រៀបចំ​សំណួ​រលំ​ហាត់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​សម្រាប់​រំលឹក​នៅ​ថ្ងៃ​សៅរ៍ និង​ទុក​ពេល​ឱ្យ​ខ្លួនឯង​សម្រាក​នៅ​ថ្ងៃអាទិត្យ​ពេល​ព្រឹក និង​រៀន​ខ្លួនឯង​នៅ​ពេល​ថ្ងៃ ។

យ៉ាងណា​ក៏​ដោយ ពេល​នេះ ច័ន្ទ​ណា​រ៉ែ​ន បាន​ទទួលលទ្ធផល​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ហើយ ហើយ​គោលដៅ​បន្ទាប់ នឹង​ទៅ​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​ដោយ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​សុខាភិបាល ​។

ជាមួយ​គ្នា​នេះ​ដែរ យុវ​សិស្ស ស៊ុម ច័ន្ទ​ណា​រ៉ែ​ន ក៏​បាន​ជូនពរ​ដល់​បង​ៗ​ប្អូន​ៗ​ដែល​រៀន​ថ្នាក់​ទី​ ១២ និង​កំពុង​ត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​ក្រោយ សូមកុំ​ខ្ជះខ្ជាយ​ពេលវេលា ព្រោះ​យើង​មិន​អាច​ចំណាយពេល​មួយ​ខែ ឬ​ពីរ​ខែ​មក​ត្រៀមប្រឡង​បាក់​ឌុ​ប​នោះ​ឡើយ ពោល​គឺ​ត្រូវ​បង្វឹក​ខ្លួនឯង​តាំងពី​ដើមឆ្នាំ ឬ​តាំងពី​ថ្នាក់​ទី​ ១០ ដើម្បី​មាន​គ្រឹះ​កាន់តែ​ច្រើន​ ។

សូម​ជម្រាប​ថា សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​នឹង​បើក​វគ្គ​សិក្សា​ថ្មី ចូល​រៀន​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាង​មុខ​នេះ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ការពារ​ការ សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ព្រមទាំង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ។ ការ​ផ្តល់​ជូន​ខាង លើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ៕ អត្ថបទសហការ