ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុរស​​ជាចុងភៅ​ម្នាក់​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ ១០០ ​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​ខា​រ៉ា​បាវ

10 ខែ មុន

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់​ពី​ប្រគល់​រង្វាន់​ធំ​ដល់​អ្នក​ឈ្នះ​រង្វាន់​ធំ​ ១០០ ​លាន​រៀល ​ដែល​ជា​កម្មករ​សំណង់​រស់នៅ​ខេត្តព្រៃវែង ​រួច​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នោះ នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ បាន​បន្ត​រក​ឃើញ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​ថ្មី​មួយ​រូប​ទៀត…

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់​ពី​ប្រគល់​រង្វាន់​ធំ​ដល់​អ្នក​ឈ្នះ​រង្វាន់​ធំ​ ១០០ ​លាន​រៀល ​ដែល​ជា​កម្មករ​សំណង់​រស់នៅ​ខេត្តព្រៃវែង ​រួច​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នោះ នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ បាន​បន្ត​រក​ឃើញ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​ថ្មី​មួយ​រូប​ទៀត ដែល​មានមុខរ​បរជា​ចុងភៅ​ធ្វើ​ម្ហូប រស់នៅ​ភូមិ​ព្នៅ សង្កាត់​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។

លោក ចាប ចេ​ន អាយុ​ ៤២​ ឆ្នាំ ដែល​ជា​អ្នកមាន​សំណាង​បាន​ឈ្នះ​រង្វាន់​ធំនូវ​ទឹកប្រាក់​សុទ្ធ​ចំនួន ១០០ ​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ និង​មាន​អាសយដ្ឋាន​ ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​កម្រិតជីវភាព​គ្រួសារ​មាន​ភាព​ខ្សត់ខ្សោយ ជា​រៀងរាល់ថ្ងៃ​ក្រៅពី​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច​នៅ​ជុំវិញ​ផ្ទះ លោក​តែង​ចេញ​ធ្វើការ​រក​ចំណូល​បន្ថែម ​ជាមួយនឹង​ជំនាញ​ជា​ចុងភៅ​ធ្វើ​ម្ហូប​តាម​កម្មវិធី​ផ្សេង​ៗ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​។

ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​នេះ គឺជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់​នោះ​ឡើយ ដោយ​កាលពី​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​លោក​ចេញ​ទៅ​ធ្វើ​ជា​ចុងភៅ​ម្ហូប ​ក្នុង​ពិធី​មង្គលការ លោក​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ចំនួន​ ១​ កំប៉ុង​ទទួលទាន លុះ​ពេល​គាស់​ក៏​បានឃើញ​រង្វាន់ ​១០០​ លាន​រៀល​តែ​ម្ដង​ ។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​គាស់​ឃើញ​រង្វាន់​ភ្លាម លោក​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង ប៉ុន្តែ​មិន​បាន​ប្រកាសប្រាប់​អ្នក​នៅ​ក្បែរ​គ្នា​នោះ​ទេ ព្រោះ​ខ្លាច​មានការ​ភ្ញាក់ផ្អើល​ខ្លាំង លុះ​ក្រោយ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ​ក៏​និយាយ​ប្រាប់​ប្រពន្ធ​-​កូន និង​ម្តាយ​ក្មេង​ដែល​ស្ថិត​ក្នុង​បន្ទុក​របស់​លោក ហើយ​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង ​។

លោក ចាប ចេ​ន បាន​បញ្ជាក់​ប្រាប់​ថា ទឹកប្រាក់​១០០​ លាន​រៀល​នេះ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត និង​ក្រុម​គ្រួសារ​របស់​លោក ហើយ​ក្រោយ​ពេល​ទទួល​បាន លោក​នឹង​យក​មួយ​ចំនួន​សាងសង់​ផ្ទះ​ឱ្យ​បាន​សមរម្យ ព្រោះ​ផ្ទះ​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​បង្កើត​មុខរបរ​រកស៊ី​នៅផ្ទះ ដើម្បី​អាច​រកបាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ ។

ជា​ចុង​ក្រោយ លោក ចាប ចេ​ន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ជួយ​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ក្រលំបាក​ឱ្យ​មាន​ជីវភាព​ធូរធារ មាន​លុយ​គ្រប់គ្រាន់ ៕ អត្ថបទសហការ