ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខុន​ដូ ដឹ​ស្តា ប៉ូ​ឡា​រី​ស 23 និង​ក្រុមហ៊ុន POINTER Property ចុះហត្ថលេខា​លើ​ភាព​ជា​ដៃគូ​លក់ និង​ជួល​ផ្តាច់មុខ

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​ 19 ខែមករា ឆ្នាំ​ 2023 ក្រុមហ៊ុន POINTER Property…

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​ 19 ខែមករា ឆ្នាំ​ 2023 ក្រុមហ៊ុន POINTER Property បាន​ទទួល​សិទ្ធិ​ពិសេស​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន បុរី ប៉េង ហួត តាម​រយៈ​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​លក់ និង​ជួល​ផ្តាច់មុខ គម្រោង ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស 23 ។

ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ផ្តល់​ជា​កិត្តិយស​ដោយ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ ​គឺ លោក គួរ ម៉េ​ង​ហួរ ដែល​ជា​នាយករង​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​របស់​ក្រុមហ៊ុន បុរី ប៉េង ហួត និង​លោក ងួ​ន ឆាយ​លាង ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន POINTER Property ក៏​ដូច​ជា​ថ្នាក់​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​ជា​ច្រើន​រូប​ផង​ដែរ ​។ កម្មវិធី​នេះ​ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ទីតាំង​ការិយាល័យ​លក់​របស់​គម្រោង​ខុន​ដូ ដឹ​ស្តា ប៉ូ​ឡា​រី​ស 23 ដែល​ស្ថិត​នៅ​ចំ​កណ្តាល​គម្រោង​ដ៏​ធំ​សម្បើម​របស់​បុរី ប៉េង ហួត គឺ ហ្គ្រេ​ន​ស្តា ផ្លា​ទី​នី​ម ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។

កម្មវិធី​ថ្ងៃនេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការ​លក់ និង​ជួល​គម្រោង​ខុន​ដូ ដឹ​ស្តា ប៉ូ​ឡា​រី​ស 23 ទៅ​កាន់​ទីផ្សារ​អតិថិ​ជនជាតិ និង​អន្តរជាតិ​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន​បែប​ឯកជន​ភាព ព្រោះថា​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​ ១០០% ហើយ​អាច​ចូល​ស្នាក់​នៅ​បាន​ភ្លាម​ៗ ជាមួយនឹង​តម្លៃ​សមរម្យ​ហើយ​ជនបរទេស ក៏​អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្របច្បាប់ ឬ​ជួល​ស្នាក់​នៅ​ប្រកបដោយ​សុខ​សុវត្ថិភាព​ខ្ពស់ ទីតាំង​នៅ​ចំ​កណ្ដាល​ទីប្រជុំជន​អ៊ូអរ មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម្បូរ​បែប ក៏​ដូច​ជា​ការ​ប្រឹក្សា​យោបល់​ទៅ​ដល់​អតិថិជន​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ងាយស្រួល តាម​រយៈ​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ POINTER Property​ ។

លោក ងួ​ន ឆាយ​លាង មាន​ប្រសាសន៍​ថា «​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មើលឃើញ​ថា ​ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស 23 ជា​គម្រោង​មួយ​ដែល​មាន​សក្តានុពល​ខ្លាំង​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​ ។ គម្រោង​នេះ​ក៏​ទទួល​បាន​នូវ​ទំនុកចិត្ត​ខ្ពស់ ដោយសារ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មានកេរ្តិ៍ឈ្មោះ និង​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ។ ខ្ញុំ​ជឿជាក់​ថា គម្រោង​ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស 23 នឹង​អាច​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​ដែល​កំពុង​ស្វែងរក​ឱកាស​វិនិយោគ ឬ​លំនៅ​ដ្ឋា​ន​ផ្ទាល់ខ្លួន ក្នុង​សហគមន៍​ដ៏​សែន​មនោ​រម្យ ជាមួយនឹង​បរិក្ខា​ដ៏​សម្បូរ​បែប ជា​ពិសេស​ទទួល​បាន​ទាំង​គុណភាព និង​តម្លៃ​ដ៏​សមរម្យ​ ។

ចំណែកឯ​លោក គួរ ម៉េ​ង​ហួរ មាន​ប្រសាសន៍​ថា «បុរី ប៉េង ហួត បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​អចលនទ្រព្យ​ជាង 18 ឆ្នាំ និង​បាន​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​បែប​ទំនើប​ចម្រុះ​ជា​ច្រើន​រួច​មក​ហើយ មាន​ទាំង​ប្រភេទ​ផ្ទះ​អាជីវកម្ម វីឡា​កូនកាត់ វីឡា​ភ្លោះ និង​វីឡា​ទោល​ដ៏​ធំ​ស្កឹមស្កៃ​ ។ មិនតែប៉ុណ្ណោះ គ្រប់​គម្រោង​របស់​បុរី ប៉េង ហួត សុទ្ធតែ​ត្រូវ​បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​ផាសុកភាព និង​ភាព​ស៊ី​វិ​ល័យ​នៃ​ការ​រស់នៅ​ជាមួយ​បរិស្ថាន​ធម្មជាតិ​បៃតង​ដ៏​ស្រស់បំព្រង ហេដ្ឋារចនាសម្ព័ន្ធ​សម្បូរ​បែប​គ្រប់​ប្រភេទ​ពិសេស​ប្លែក​ពី​គេ ដើម្បី​ធានា​ដល់​សុវត្ថិភាព ប្រណិត​ភាព សុខុមាលភាព និង​សុភមង្គល​គ្រួសារ​របស់​អតិថិជន​ ។ ដោយឡែក គម្រោង​ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស 23 ជា​គម្រោង​ខុន​ដូ​ទី​មួយ​របស់ បុរី ប៉េង ហួត ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​លក្ខណៈ​ពិសេស និង​ជីវិត​បែប​ទាន់សម័យ​មិន​ខុស​ពី​គម្រោង​ផ្សេង​ៗ​របស់​បុរី​យើង​ដែរ​ ។

ខ្ញុំ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន POINTER ជា​ក្រុមហ៊ុន​មួយ​ដែល​មានបទពិសោធន៍ និង​វិជ្ជាជីវៈ​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ដូច្នេះ​ទើប​ពួក​យើង​បាន​សម្រេចចិត្ត​ចាប់ដៃ​សហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​លើ​ផ្នែក​លក់​និង​ជួល​ផ្តាច់មុខ​លើ​គម្រោង​ខុន​ដូរ​បស់​យើង​ ។ ខ្ញុំ​ជឿជាក់​ថា កិច្ចសហការ​ក្នុង​ភាព​ភាព​ជា​ដៃគូ​មួយ​នេះ នឹង​ផ្ដល់​ជូន​អតិថិជន​នូវ​ការ​ប្រឹក្សា​យោបល់ និង​គុណ​តម្លៃបន្ថែម​កាន់តែ​ច្រើន ដើម្បី​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ក្ដី​ស្រមៃ​នៅ​គម្រោង ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស 23 តាម​រយៈ​ក្រុមហ៊ុន POINTER ។

គួរ​រម្លឹក​ថា​ ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស 23 បាន​បញ្ជ​ប់​ការ​សាង់សង់​ទាំងស្រុង 100% និង​មាន​អតិថិជន​ចូល​រស់នៅ​បណ្តើរ​ៗ​ច្រើន​ជាង 60% ហើយ​ ។ លោក​អ្នក​អាច​មើលឃើញ​ពី​ការ​រស់នៅ​ដ៏​ស៊ី​វី​ល័យ​នៃ​គម្រោង​ខុន​ដូ​មួយ​នេះ ដោយ​មាន​ស្កា​យ​បារ ភោជនីយដ្ឋាន និង​ក្លឹ​ប​ហាត់ប្រាណ​នៅ​ជាន់​ទី 26 សួនច្បារ​លើ​អាកាស ទីធ្លា​ធម្មជាតិ​សម្រាប់​រត់​ហាត់ប្រាណ​នៅ​ជាន់​ទី​ 7 ចំណត​យានយន្ត​ទំនើប និង​ធំ​ទូលាយ​ជា​ច្រើន​ជាន់ ក៏​ដូច​ជា​មន្ទីរ​សម្រាក​ព្យាបាល ឱសថស្ថាន និង​ហាង​លក់ទំនិញ​គ្រប់​ប្រភេទ​សុទ្ធសឹងតែ​នៅ​ក្នុង​បរិវេណ​អគារ​ខុន​ដូ​ទាំងអស់​។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​មាន​បំពាក់គ្រឿងសង្ហារឹម​ពេញ​មួយ​យូ​នី​ត​រួច​ជា​ស្រេច​តែ​ម្ដង​ ។

តើ​អ្នក​កំពុង​ស្វែងរក​លំនៅ​ឋានផ្ទាល់ខ្លួន​មែន​ទេ ? មាន​ត្រឹមតែ $4,580 (10%) អ្នក​អាច​ចូល​រស់នៅ​ឥឡូវ​នេះ ! តម្លៃ​ចាប់ពី $45,800 តែ​ប៉ុណ្ណោះ !
ព័ត៌មាន​បន្ថែម ​៖ 092 546 789 / 010 887 336
FB The Star Polaris 23: https://www.facebook.com/condothestarpolaris23
FB Pointer Property: https://www.facebook.com/pointerkh ៕ អត្ថបទសហការ

SEA Game 2023

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023