ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី ២ ខេត្តបាត់ដំបង ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ​បំបែក​កំណត់​ត្រា​អ្នក​ទស្សនា​តាម​ហ្វ៊េ​ស​ប៊ុ​ក ច្រើន​បំផុត​មិន​ធ្លាប់​មាន (វីដេអូ)

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ខ្ពស់​កាលពី​រដូវ​កាល​ទី ​១ ​មក ក្រុមហ៊ុន​ភេសជ្ជ​ប៉ូវ​កម្លាំង WURKZ បាន​បន្ត​ចាប់ដៃ​ជាមួយ​ស្ថានីយ៍ទូរទស្សន៍ TOWN FULL…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ខ្ពស់​កាលពី​រដូវ​កាល​ទី ​១ ​មក ក្រុមហ៊ុន​ភេសជ្ជ​ប៉ូវ​កម្លាំង WURKZ បាន​បន្ត​ចាប់ដៃ​ជាមួយ​ស្ថានីយ៍ទូរទស្សន៍ TOWN FULL HDTV ដើម្បី​បន្តបេសកកម្ម​ក្នុង​កម្មវិធី WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី​ ២ ។ សម្រាប់​រដូវ​កាល​ទី ​២ នេះ​គឺ​កាន់តែ​ប្លែក និង​កាន់តែ​អស្ចារ្យ ដោយ​មាន​បន្ថែម​ទីតាំង​ប្រកួត និង​ការ​ប្រគំ​តន្ត្រី​ ១ ថ្ងៃក្រោយ​ថ្ងៃ​ប្រកួត​ផង​ដែរ ។

បេសកកម្ម​ក្នុង​រដូវ​កាល​ទី​ ២ នេះ​ប្រព្រឹត្តិ​ទៅ​អស់ ២ ​ទីតាំង​ហើយ​ពោល​គឺ​នៅ​ខេត្តពោធិ៍សាត់ និង​បាត់ដំបង ដែល​សុទ្ធតែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ដូច​គ្នា ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​សឹង​មិន​គួរ​ឲ្យ​ជឿ គឺ​ការ​ប្រកួត​នៅ​ទីតាំង​ខេត្តបាត់ដំបង​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​មាន​អ្នក​ទស្សនា​តាម​រយៈ​ការ Live នៅ​លើ​ហ្វ៊េ​ស​ប៊ុ​ករ​ហូត​ដល់​ទៅ​ជាង​ ១​សែន​ ៤​ម៉ឺន ​៦​ពាន់ (146K) ដែល​ជា​កំណត់​ត្រា​មួយ​មិន​ធ្លាប់​មាន​សម្រាប់​ចំនួន​អ្នក​ទស្សនា​កម្មវិធី​ប្រដាល់​ដែល​រៀបចំ​នៅ​ក្នុងស្រុក ។

ងាក​មក​កាន់​លទ្ធផល​ប្រកួត​នៅ​ទីតាំង​ខេត្តបាត់ដំបង​នេះ​វិញ គូ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់ IPCC Kun Khmer ពូ​ល B កីឡាករ ភួ​ន ឡាំង​ស៊ី​ន ឈ្នះ​ពិន្ទុ ពេជ្រ ម្ទេសខ្មាំង កីឡាករ គង់ ហូ​វ ផ្តួល ឡូញ វណ្ណ​ឌី នៅ​ទឹក​ទី​1 និង វ៉ា​ន់ វឿ​ន ឈ្នះ​ពិន្ទុ លាភ រ​ដ្ឋា គូ​មិត្តភាព​ជាតិ ឌុន សុ​ភុ​ត ស្មើ​ពិន្ទុ ហុង ជី​វង្ស ខណៈ​គូ​មិត្តភាព​អន្តរជាតិ ចក់ សា​វិ​ន ស្មើ​ពិន្ទុ​កីឡាករ​ថៃ ឆៃ​វ៉ា​ត់ ស៊ូ​ង​នឿ​ន កីឡាករ ផល សោ​ភ័​ណ្ឌ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ ណាត់​ថា​ភូមិ និង ធឿ​ន ធា​រ៉ា ឈ្នះ​ពិន្ទុ កីឡាករ​ថៃ បេ​ក​ខេ​ម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​រដូវ​កាល​ទី​ ១ កម្មវិធី WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ខ្សែក្រវាត់ IPCC Kun Khmer គឺ​កីឡាករ ផល សោ​ភ័​ណ្ឌ ខណៈ​ជើងឯក​រង​បាន​ទៅ​លើ​កីឡាករ ឡុ​ង បេន​លឿន ​។

មហា​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រដូវ​កាល​ទី ​២ នឹង​បន្ត​ចេញដំណើរ​ប្រកួត​នៅ​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃ​ទី ​៨ ខែមករា ឆ្នាំ ២០២៣ នា​ចុង​ស​ប្តា​ហ៍​នេះ ។ សូម​បងប្អូន​នៅ​ខេត្តបន្ទាយមានជ័យ​ចូលរួម​មក​ទស្សនា​ផ្ទាល់​ទាំងអស់​គ្នា​ជាមួយនឹង WURKZ ប្រដាល់​គុន​ខ្មែរ​រដូវ​កាល​ទី ​២ ក៏​ដូច​ជា​ការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃ​ទី​ ៩ ខែមករា ផង​ដែរ​ ។

ដើម្បី​មើល​ការ​ផ្សាយ​ឡើង​វិញ WURKZ ប្រដាល់​គុន​ខ្មែរ​រដូវ​កាល​ទី ​២ អ្នក​អាច​ចូល​ទៅ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​៖
*WURKZ: https://www.facebook.com/WurkzCambodia
*Town Full HDTV: https://www.facebook.com/towntvcambodia ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖