ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ខួប ១៥ ​ឆ្នាំរបស់ ខម​ហ្វ​ត (Comfort) ជាមួយ​និង​សាច់​រឿង​ប្រវត្តិ​ស្នេហា​ខ្លី​ៗ​របស់​លោក ជា វ​ណ្ណា​រិ​ទ្ធ និងភរិយា ! (វីដេអូ)

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខម​ហ្វ​ត (Comfort) គឺជា​ផលិតផល​ទឹក​ក្រអូប​សម្រាប់​សម្លៀក​បំពាក់​ដែល​មានការ​ពេញ​និយម និង​ជឿជាក់​បំផុត​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល ១៥ ឆ្នាំ​មក​ហើយ​ ។ ជាមួយនឹង​បេសកកម្ម…

រាជធានីភ្នំពេញ ៖ ខម​ហ្វ​ត (Comfort) គឺជា​ផលិតផល​ទឹក​ក្រអូប​សម្រាប់​សម្លៀក​បំពាក់​ដែល​មានការ​ពេញ​និយម និង​ជឿជាក់​បំផុត​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល ១៥ ឆ្នាំ​មក​ហើយ​ ។ ជាមួយនឹង​បេសកកម្ម ដើម្បី​ផ្ដល់​ឲ្យ​អតិថិជន​កម្ពុជា​គ្រប់​រូប​នូវ​អារម្មណ៍​អស្ចារ្យ និង​ទំនុកចិត្ត​ខ្ពស់​លើ​សម្លៀក​បំពាក់​ដែល​ពួក​គេ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​នោះ ខម​ហ្វ​ត បាន​ផ្ដល់​នូវ​ក្លិនក្រអូប​ជាប់​បាន​យូរ និង​ការ​ថែរក្សា​សាច់​ក្រណាត់​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ដែល​មានការ​ពេញ​និយម​លេខ​ ១ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ។

ខម​ហ្វ​ត បាន​ឈាន​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​តាំងពី​ឆ្នាំ ២០០៧​ ។ ហើយ​ក្នុងឆ្នាំនេះ​ដែរ គឺជា​ខួប​លើក​ទី ១៥ ឆ្នាំ ដែល​ជា​ហេតុផល​ដ៏​សំខាន់​មួយ ដើម្បី​អបអរសាទរ​នូវ​អនុស្សាវរីយ៍ សមិទ្ធ​ផល និង​ការ​យកចិត្តទុកដាក់​លើ​ការ​ថែរក្សា​សម្លៀក​បំពាក់​ដោយ​ក្ដី​ស្រឡាញ់​ក្នុង​រយៈពេល ១៥ ឆ្នាំ​កន្លង​មកនេះ ​។ ដើម្បី​ជា​ការ​អបអរសាទរ​មួយ​ដ៏​ត្រចះត្រចង់ ខម​ហ្វ​ត បាន​ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​នៃ​វិវឌ្ឍន៍​របស់​ខ្លួន និង​ការ​នឹករលឹក​ឡើង​វិញ ដោយ​យើង​ក្រឡេក​មក​មើល ការ​ផ្សាយពាណិជ្ជកម្ម​ពី​មុន​ៗ ដែល​មាននៅ​លើ​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចាប់ពី ១៥ ឆ្នាំ​មុន​មក​ម្ល៉េះ​ ។

ជាមួយ​គ្នា​នេះ​ដែរ ខម​ហ្វ​ត ក៏​បាន​គិត​ស្រមៃ​ឡើង​វិញ​លើ​ឥទ្ធិពល​នៃ​ក្លិន​ប្រ​អូ​ប​ជាប់​ចិត្តបាន​យូរ​មួយ​នេះ យើង​នឹង​បង្វែរ​អារម្មណ៍​ទស្សនិកជន​មក​រំលឹក​ពី​ដំណើរ​នៃ​ក្ដី​ស្រលាញ់ ដោយ​ពាំនាំ​យក​សាច់​រឿង​ស្នេហា​ដ៏​ផ្អែមល្ហែម​បែប​ស្រគត់ស្រគំ​រវាង លោក ជា វ​ណ្ណា​រិ​ទ្ធ និង ប្រពន្ធ​របស់​គាត់ ប៊ែ​ល​ឡា ​។ សាច់​រឿង​នេះ​បាន​ចង.ក្រង​ឡើង ដើម្បី​ជា​ចំណង​នៃ​ការ​អបអរ និង​ចំណី​អារម្មណ៍​ដល់​អតិថិជន​កម្ពុជា​គ្រប់​រូប ដោយ​លាតត្រដាង​ឲ្យ​ដឹង​ថា ក្លិន​ដ៏​ក្រអូប​របស់​ខម​ហ្វ​ត ដី​ត​ជាប់​បាន​យូរ​ប៉ុនណា ទើប​ធ្វើ​ឲ្យ វ​ណ្ណា​រិ​ទ្ធ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ប៊ែ​ល​ឡា រហូត​ដល់​ក្លាយជា​ចំណង​ស្នេហ៍​អមតៈ​បង្កើត​បានជា​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ ចំពោះ​រឿង​នេះ​ដែរ នឹង​មានការ​ផ្សាយ​ចេញ​ជា ៣​ភាគ ដែល​ភាគ​នីមួយ​ៗ​មាន​រយៈពេល​ត្រឹមតែ ១៥ វិនាទី​ប៉ុណ្ណោះ ហើយ​អ្នក​ទាំងអស់​គ្នា​អាច​ទស្សនា​បាន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Comfort Cambodia: (https://www.facebook.com/ComfortCambodia)​ ។

ចាប់តាំងពី​ថ្ងៃ​ដំបូង ទឹក​ក្រអូប ​ខម​ហ្វ​ត បាន​ផ្ដល់​នូវ​ក្លិន​ដ៏​ក្រអូប​ជាប់​បាន​យូរ​លើ​សម្លៀក​បំពាក់​របស់​ប្រជាជន​កម្ពុជា ហើយ​បាន​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​អស្ចារ្យ ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់ និង​ភាព​ក្លាហាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ។ ពោល​គឺ «​យើង​ទាំងអស់​គ្នា​នឹង​នៅ​តែ​រក្សា​ក្លិនក្រអូប​នេះ​ឲ្យ​ជាប់​បាន​យូរ ហើយ​អ្វី​ដែល​ពិសេស​នោះ យើង​ចង់​រំលឹក​ដល់​ទស្សនិកជន​ទាំងអស់​អំពី ខម​ហ្វ​ត ដែល​តែងតែ​ផ្ដល់​ការ​ថែទាំ​ដោយ​ក្ដី​ស្រឡាញ់​ដ៏​យូរអង្វែង ទំនុកចិត្ត​ខ្ពស់ និង​ការ​ចង​ចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ដល់​ពួក​គេ​ក្នុង​រយៈពេល ១៥ ឆ្នាំ​កន្លង​មកនេះ ​។ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​គ្រប់​រូប ហើយ​យើង​ពិតជា​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​រឿង​ល្អ​ៗ​ដែល​នឹង​កើត​មាន​ជា​បន្តបន្ទាប់​ !» ៕ អត្ថបទសហការ