ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​សម្ពោធ​ផ្លូវការហើយ ! ​ភោជនីយដ្ឋាន JUMBO Seafood និង​ភោជនីយដ្ឋាន Cambodia Mastercraft Microbrewery នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល

2 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ភោជនីយដ្ឋាន JUMBO Seafood និង​ភោជនីយដ្ឋាន Cambodia Mastercraft Microbrewery បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ…

រាជធានីភ្នំពេញ​ ៖ ភោជនីយដ្ឋាន JUMBO Seafood និង​ភោជនីយដ្ឋាន Cambodia Mastercraft Microbrewery បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី ​២២ ខែធ្នូ ឆ្នាំ ​២០២២ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ក្រោម​អធិបតីភាព លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​, លោក​ជំទាវ ត្យូ ឡាយ ឆេ​ង (Teo Lay Cheng) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ជីប ម៉ុង និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទៀត​ ។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​ថ្លែង​មតិ​ស្វាគមន៍​ថា នាង​ខ្ញុំ​មាន​សេចក្ដីសោមនស្ស​រីករាយ ដោយ​បាន​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​សម្ពោធ​ភោជនីយដ្ឋាន​ធំ​ៗ​ទាំង ​២​ នេះ​ ។ នាង​ខ្ញុំ​សូម​កោតសរសើរ​ដល់​ក្រុមហ៊ុន ជីប ម៉ុង ទោះបីជា​ស្ថិត​ក្នុង​ប​រិ​ការណ៍​ណា​ក្ដី ក៏​ក្រុមហ៊ុននៅ​តែ​បន្ត​នូវ​ការ​អភិវឌ្ឍន៍​អាជីវកម្ម​វ​របស់​ខ្លួន ក្នុង​ការ​រួមចំណែក​ជំរុញ​ឱ្យ​មាន​កំណើនសេដ្ឋកិច្ច និង​សង្គម​ជាតិ​ ។

លោកស្រី Christina Ang Chwee Huan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន JUMBO Seafood បាន​ថ្លែង​ថា នាង​ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​វិនិយោគទុន​ជាមួយ ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ទៅ​លើ​ការ​នាំ​យក​សិទ្ធិ​ផ្តាច់មុខ​របស់ JUMBO Seafood នាង​ខ្ញុំមក​កាន់​ប្រទេស​កម្ពុជា​ ។

JUMBO Seafood គឺជា​ហាង​អាហារ​គ្រឿង​សមុទ្រ​មួយ​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ផ្តល់​ជូន​អតិថិជន​នូវ អាហារ​សមុទ្រ​ស្រស់​ៗ មាន​ច្រើន​ជម្រើស មានឱជារស​តាម​បែប​សិង្ហ​បុរី ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា និង​បាន​ចាប់ផ្ដើម​បើកទ្វារ​ស្វាគមន៍​អតិថិជន នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ស្ថិត​នៅ​ជាន់​ទី ​២ ​។ JUMBO Seafood បាន​ទទួល​ការ​គាំទ្រ​ពី​អតិថិជន​យ៉ាង​ខ្លាំង ដោយ​ផ្អែក​លើ​រសជាតិ អនាម័យ និង​ទីកន្លែង​ធំ​ទួ​លាយ ដែល​មាន​ផាសុកភាព ងាយស្រួល​ក្នុង​ការ​ជួបជុំ និង​ការ​រៀបចំ​ពិធី​នានា ​។

Cambodia Mastercraft Microbrewery បាន​ចាប់ផ្ដើម​បើកទ្វារ​ស្វាគមន៍​អតិថិជន ដោយ​មាន​ផ្តល់​ជូន​អតិថិជន​នូវ​មុខម្ហូប​ឆ្ងាញ់​ៗ និង​ស្រា​បៀរ​ស្រស់​បែប Craft Beer ក្រោម​បរិយាកាស​ដ៏​ស៊ី​វិ​ល័យ សម្រាប់​ការ​លំហែរ​អារម្មណ៍​នៅ​ពេល​រាត្រី ​។ ស្រា​បៀរ​ Craft Beer មានឈ្មោះ​ថា Cambodia Mastercraft Beer មាន ៤ រសជាតិ​ផ្សេង​គ្នា​ដូច​ជា​ ៖ រសជាតិ India Pale Ale (IPA) រសជាតិ München Helles រសជាតិ Wheat beer និង​រសជាតិ Irish Golding Stout ដែល​ត្រូវ​បាន​ផលិត​ជា​លើក​ដំបូង​ដោយ​ក្រុមហ៊ុន​ដ៏​ល្បី​ក្នុងស្រុក ខ្មែរ ប៊ែ​វើ​រី​ជី​ស​ក្នុង​ការ​លក់​ផ្តាច់​មុខតែ​មួយ​គត់​នៅ​កម្ពុជា​ ។

នា​ថ្ងៃ​កម្មវិធី​នេះ​ផង​ដែល អ្នកឧញ៉ា​ក លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បាន​ថ្លែង​ថា ខ្ញុំបាទ​ជឿរ​ជាក់​យ៉ាង​ច្បាស់​ថា វត្តមាន​ភោជនីយដ្ឋាន​ទាំង ​២ ​នេះ គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ដ៏​រីក​ចម្រើន​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស បាន​រំលេច​នូវ​ចំណងមិត្តភាព​រវាង​កម្ពុជា និង​សិង្ហ​បុរី លើ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​ថែម​ទៀត​ផង​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ភោជនីយដ្ឋាន​ទាំង ​២ ​នេះ គឺជា​សមិទ្ធផល​ភាព​ជោគជ័យ​ដ៏​ធំ​មួយ​របស់ ក្រុមហ៊ុន ជីប ម៉ុង រិ​ថែ​ល ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាតិ ដោយ​យោង​តាម​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពង្រឹង​សហគ្រិនភាព និង​ការ​ខិតខំ​ទាក់ទាញ​ការ​វិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​ ។

ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល គឺជា​ផ្សារ​ទំនើប​របស់ ជីប ម៉ុង រី​ថែ​ល ដែល​ជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជាង ៥០០ លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ក្នុង​វិស័យ​លក់រាយ និង​ផ្សារ​ទំនើប​នៅ​កម្ពុជា​ ។ បច្ចុប្បន្ន ជីប ម៉ុង រី​ថែ​ល មាន​ផ្សារ​ទំនើប​ធំ​ៗ ៥ កំពុង​បើក​ដំណើរការ រួម​មាន ជីប ម៉ុង ណូ​រ៉ូ ម៉​ល​, ជីប ម៉ុង បាក់​ទូក សេន​ធើ​រ​, ជីប ម៉ុង ៥៩៨ ម៉​ល​, ជីប ម៉ុង សែន​សុខ ម៉​ល​, និង​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ដែល​ទើប​បើក​សាកល្បង កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ថ្មី​ៗ​នេះ​។ ជីប ម៉ុង រី​ថែ​ល ក៏​នឹង​គ្រោង​ពង្រីក​ខ្លួន​បើក​ដំណើរការ​ផ្សារ​ទំនើប​ធំ​ៗ​ជា​បន្តបន្ទាប់ រួម​មាន ជីប ម៉ុង ថៅ​វើ​, ជីប ម៉ុង 50M ម៉​ល​, ជីប ម៉ុង 60M ម៉​ល​, ជីប ម៉ុង 6A ម៉​ល​, ជីប ម៉ុង ម៉​ល ហ្គ្រេ​ន​ភ្នំពេញ ជាដើម ដើម្បី​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​លក់រាយ​នៅ​កម្ពុជា ​។

ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ឬ «​ពិភព​នៃ​ប៊្រេ​ន​ល្បី​ៗ» ស្ថិត​នៅ​ក្នុង​គម្រោង លែ​ន​ម៉ាក ២៧១ របស់ ជីប ម៉ុង លែ​ន តាម​បណ្ដោយ​ផ្លូវ​លេខ ​២៧១ ក្បែរផ្លូវ​ ៣៧១ និង​ផ្លូវ ​៦០ ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9) ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ៖ https://facebook.com/chipmong271megamall/

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ភោជនីយដ្ឋាន JUMBO Seafood សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ៖ https://www.facebook.com/JumboSeafoodCambodia ឬ​ទាក់ទង​មក​លេខ ​៖ +855 93 295 333 ។

ទំនាក់ទំនង​ជួល​ទីតាំង​រៀបចំ​កម្មវិធី និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ​៖

  • លេខ​ទូរស័ព្ ទ​៖ 066 401 222
  • តេ​លេ​ក្រាម​ ៖ 066 401 222 (@AmKeolong)
  • អ៊ីមែល ​៖ keolong.am@chipmong.com ៕ អត្ថបទសហការ