ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្អែកជួប​គ្នា​​ក្នុង​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​​ភោជនីយដ្ឋាន JUMBO Seafood និងភោជនីយដ្ឋាន Cambodia Mastercraft Microbrewery នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ភោជនីយដ្ឋាន JUMBO Seafood និង​ភោជនីយដ្ឋាន Cambodia Mastercraft Microbrewery នឹង​បើក​ដំណើរការ​ជា​ផ្លូវការ…

រាជធានីភ្នំពេញ ​៖ ភោជនីយដ្ឋាន JUMBO Seafood និង​ភោជនីយដ្ឋាន Cambodia Mastercraft Microbrewery នឹង​បើក​ដំណើរការ​ជា​ផ្លូវការ នា​ថ្ងៃ​ទី​ ២២ ខែធ្នូ ឆ្នាំ​ ២០២២ ខាង​មុខ​នេះ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ជាន់​ទី​ ២​ ។ ភោជនីយដ្ឋាន​ទាំង ​២​ នេះ គឺជា​អាហារ​ដ្ឋា​ន​ថ្មី​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រេ​ន​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ពោរពេញ​ទៅ​ដោយ​រចនាប័ទ្ម​យ៉ាង​ប្រណីត រសជាតិ​ថ្មី​ប្លែក និង​បរិយាកាស​ដ៏​មាន​ផា​សុកភាព​ផង​ដែរ ​។

JUMBO Seafood គឺជា​ហាង​អាហារ​សមុទ្រ​ដ៏​ល្បី ហើយ​ក៏​មាន​សាខា​ជា​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​នានា ព្រមទាំង​បាន​ទទួល​ពានរង្វាន់ Best Chilli Crab ទៅ​លើ​ម្ហូប​ក្ដាម​ឆា​ម្ទេស​សិង្ហ​បុរី​ថែម​ទៀត​ផង​ ។ បច្ចុប្បន្ន​នេះ JUMBO Seafood បាន​មាន​វត្តមាននៅ​ប្រទេស​កម្ពុជា​ហើយ ជាមួយ​និង​រចនា​ប័ទ្ម​យ៉ាង​ប្រណីត ដែល​ស័ក្តិ​សមជា​ជម្រើស​ទី​មួយ​សម្រាប់​ការ​ជួបជុំ​ជាមួយ​គ្រួសារ​, មិត្តភក្ដិ ក្រុមការងារ និង​ការ​រៀបចំ​ពិធីជប់លៀង ពិធី​ខួបកំណើត​ជាដើម ដោយ​ផ្អែក​លើ​រសជាតិ អនាម័យ និង​ទីកន្លែង​ដែល​មាន​ផា​សុកភាព ​។

Cambodia Mastercraft Microbrewery គឺជា​ហាង​ដែល​ផ្តល់​ជូន​នូវ​មុខម្ហូប​ឆ្ងាញ់​ៗ និង​ស្រា​បៀរ​ស្រស់​បែប Craft Beer ដែល​ត្រូវ​បាន​ផលិត​ជា​លើក​ដំបូង​ដោយ​ក្រុមហ៊ុន​ដ៏​ល្បី​ក្នុងស្រុក ខ្មែរ ប៊ែ​វើ​រី​ជី​ស ​ក្នុង​ការ​លក់​ផ្តាច់​មុខតែ​មួយ​គត់​នៅ​កម្ពុជា ​។ Craft Beer មានឈ្មោះ​ថា Cambodia Mastercraft Beer មាន ៤ រសជាតិ​ផ្សេង​គ្នា​ដូច​ជា ​៖ រសជាតិ India Pale Ale (IPA) រសជាតិ München Helles រសជាតិ Wheat beer និង​រសជាតិ Irish Golding Stout​ ។ ភោជនីយដ្ឋាន​នេះ​មានការ​រចនា​យ៉ាង​ស្រស់​ស្អាត និង​មាន​លក្ខណៈ​ប្រណីត​បំផុត ដើម្បី​ផ្តល់​ជូន​នូវ​បរិយាកាស​ដ៏​ស៊ី​វិ​ល័យ សម្រាប់​ការ​លំហែរ​អារម្មណ៍​នៅ​ពេល​រាត្រី​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភោជនីយដ្ឋាន​ទាំង​ ២ ​នេះ​បាន​មាន​វត្តមាននៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ដែល​បាន​ធ្វើការ​បើក​សាកល្បង​នា​ពេល​ថ្មី​នេះ ហើយ​ក៏​ទទួល​បានការ​ទទួល​ការ​គាំទ្រ​ពី​អតិថិជន​យ៉ាង​ខ្លាំង​ផង​ដែរ​ ។ កុំ​បង្អង់​យូរ​….! មក​ចូលរួម​ការ​បើក​សម្ពោធ​ជា​ផ្លូវការ ដើម្បី​ទទួល​បានការ​ផ្ដល់​ជូន​ពិសេស​ៗ​ពី​ហាង JUMBO Seafood និង Cambodia Mastercraft Microbrewery ទាំងអស់​គ្នា​ណា ​!

ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល គឺជា​ផ្សារ​ទំនើប​របស់ ជីប ម៉ុង រី​ថែ​ល ដែល​ជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជាង ៥០០ លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ក្នុង​វិស័យ​លក់រាយ និង​ផ្សារ​ទំនើប​នៅ​កម្ពុជា ​។ បច្ចុប្បន្ន ជីប ម៉ុង រី​ថែ​ល មាន​ផ្សារ​ទំនើប​ធំ​ៗ ៥ កំពុង​បើក​ដំណើរការ រួម​មាន ជីប ម៉ុង ណូ​រ៉ូ ម៉​ល​, ជីប ម៉ុង បាក់​ទូក សេន​ធើ​រ​, ជីប ម៉ុង ៥៩៨ ម៉​ល​, ជីប ម៉ុង សែន​សុខ ម៉​ល​, និង​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ដែល​ទើប​បើក​សាកល្បង កាលពី​ថ្ងៃ​ទី ​១២ ខែកញ្ញា ថ្មី​ៗ​នេះ ​។ ជីប ម៉ុង រី​ថែ​ល ក៏​នឹង​គ្រោង​ពង្រីក​ខ្លួន​បើក​ដំណើរការ​ផ្សារ​ទំនើប​ធំ​ៗ​ជា​បន្តបន្ទាប់ រួម​មាន ជីប ម៉ុង ថៅ​វើ​, ជីប ម៉ុង 50M ម៉​ល​, ជីប ម៉ុង 60M ម៉​ល​, ជីប ម៉ុង 6A ម៉​ល​, ជីប ម៉ុង ម៉​ល ហ្គ្រេ​ន​ភ្នំពេញ ជាដើម ដើម្បី​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​លក់រាយ​នៅ​កម្ពុជា ​។

ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ឬ “​ពិភព​នៃ​ប៊្រេ​ន​ល្បី​ៗ” ស្ថិត​នៅ​ក្នុង​គម្រោង លែ​ន​ម៉ាក ២៧១ របស់ ជីប ម៉ុង លែ​ន តាម​បណ្ដោយ​ផ្លូវ​លេខ ​២៧១ ក្បែរផ្លូវ​ ៣៧១ និង​ផ្លូវ​ ៦០ ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9)​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​៖ https://facebook.com/chipmong271megamall/

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ភោជនីយដ្ឋាន JUMBO Seafood សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​៖ https://www.facebook.com/JumboSeafoodCambodia ឬ​ទាក់ទង​មក​លេខ​៖ +855 93 295 333 ។

ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់​ស្រា​បៀរ កម្ពុជា ៖ https://www.facebook.com/cambodiabeer
ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក ៖ Cambodia Mastercraft Microbrewery Restaurant https://www.facebook.com/CambodiaMastercraftMicrobreweryRestaurant

ទំនាក់ទំនង​ជួល​ទីតាំង​រៀបចំ​កម្មវិធី និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ​៖

  • លេខ​ទូរស័ព្ទ​៖ 066 401 222
  • តេ​លេ​ក្រាម​៖ 066 401 222 (@AmKeolong)
  • អ៊ីមែល​៖ keolong.am@chipmong.com ៕ អត្ថបទសហការ