រាជធានីភ្នំពេញ ៖ ប្លែកភ្នែក និងភ្ញាក់ផ្អើលខ្លាំង ! ថ្មីៗនេះ វីដេអូស្ប៉តពាណិជ្ជកម្មដ៏ថ្មីសន្លាងមួយដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបមិនធ្លាប់មានបាននិងកំពុងទាក់ទាញអារម្មណ៍អ្នកទស្សនាយ៉ាងខ្លាំង ។ នេះជាស្ប៉តពាណិជ្ជកម្មដែលផលិតឡើងដោយ Sting Cambodia មានឈ្មោះថា “Sting Metaverse” ដែលសម្តែងដោយតារាចម្រៀងរ៉េបកម្ពុជាល្បីឈ្មោះ លោក G-Devith និងតារាចម្រៀងស្រីថៃ កូនកាត់អាល្លឺម៉ង់ កញ្ញា Jannine Weigel ។
វីដេអូស្ប៉តពាណិជ្ជកម្ម Sting Metaverse នេះ បានប្រើប្រាស់បច្ចេកវិទ្យាទំនើប CGI ជា Avatar បានបង្ហាញពីភេសជ្ជៈ Sting ជាមួយនឹងរសជាតិយិនស៊ិន រួមជាមួយវីតាមីនសម្រុះរស់ជាតិស្ត្ររប៊ឺរីឆ្ងាញ់ស្រស់ស្រាយអស្ចារ្យបំផុត ។
សូមបញ្ជាក់ផងដែរថា វីដេអូស្ប៉តពាណិជ្ជកម្ម Sting Metaverse នេះមានរយៈពេលជាងមួយនាទី ត្រូវបានក្រុមហ៊ុនបញ្ចេញជាផ្លូវការកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ និងបានក្លាយជាប្រធានបទថ្មីមួយដោយបានផ្ទុះការចាប់អារម្មណ៍ថ្មីនៅកម្ពុជា ហើយថែមទាំងល្បីទៅដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ផងដែរ ។
នេះជាការចាប់អារម្មណ៍ខ្លាំងជាថ្មីម្តងទៀតរបស់ក្រុមហ៊ុនភេសជ្ជៈ Sting បន្ទាប់ពីមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និងដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានឈ្មោះថា “Passion Concert By Sting Music Verse” កាលពីចុងខែតុលា សម្ដែងរួមគ្នារវាងតារារ៉េបកម្ពុជា លោក G-Devith និងតារាចម្រៀងស្រីថៃកញ្ញា Jannine Weigel ដែលគេនៅចាំបានថា មានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ ហើយមានការគាំទ្រយ៉ាងខ្លាំងផងដែរ ។
ប្រភពច្បាស់ការណ៍បានបង្ហើបឱ្យដឹងថា វីដេអូស្ប៉តពាណិជ្ជកម្ម Sting Metaverse នេះ ត្រូវបានផ្ដួចផ្ដើមគំនិត និងដឹកនាំថតទាំងស្រុងពីក្រុមហ៊ុនក្នុងស្រុក នឹងត្រូវយកទៅចាក់ផ្សាយនៅ ២ ប្រទេសផ្សេងទៀត ដូចជា ៖ ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ហើយក៏អាចមានប្រទេសក្នុងតំបន់អាស៊ីយើងមួយចំនួនផងដែរ ។ ទាំងនេះ គឺជាមោទកភាពមួយសម្រាប់កម្ពុជា ដែលអាចផលិតស្ប៉តពាណិជ្ជកម្មដែលមានគុណភាពខ្ពស់ បំពាក់បច្ចេវិទ្យាទំនើប ហើយឈានទៅដល់ការចាក់ផ្សាយលំដាប់អន្តរជាតិ ។
ប្រភពបន្ថែមថា Sting Metaverse Switched On នឹងនាំបទពិសោធន៍ថ្មីៗជាច្រើនទៀត សម្រាប់អ្នកគាំទ្រ ដោយបន្ថែមពីតន្ត្រី ហ្គេម និង Fashion ជាដើម ។ តាមរយៈស្ប៉តពាណិជ្ជកម្មថ្មី លោក G-Devith បានបង្ហាញឱ្យឃើញពីពិភពថ្មីមួយដែលហៅថា Metaverse ដែលវាជាពិភពថ្មី ហើយប្លែកទំនើបចុងក្រោយ ។
លោក G-Devith បានពោលពាក្យថា Sting Metaverse Switched On, are you ready? ដែលនេះជាការបញ្ជាក់ប្រាប់ឱ្យយើងដឹងថា Sting នឹងមានអ្វីប្លែក និងអស្ចារ្យ ដែលនឹងមកដល់ឆាប់ៗក្នុងឆ្នាំ២០២៣ ខាងមុខ ។ ដូច្នេះ សូមកុំភ្លេចតាមដានទាំងអស់គ្នា ! ហើយសម្រាប់អ្នកដែលមិនទាន់បានទស្សនាវីដេអូ Sting Metaverse Switched On អាចចូលទៅទស្សនាបានតាមរយៈ Link នេះ ឬចូលទៅកាន់ហ្វេសប៊ុកផេក ៖ Sting Cambodia ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ