ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មក​ភ្លក់ Craft Beer រសជាតិ​ថ្មី​នៅ​ភោជនីយដ្ឋាន​ដ៏​ប្រណីត​បើក​ថ្មី​មួយ​កន្លែង​ បរិយាកាស​អេម​ខ្លាំង

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រេប​រសជាតិ Craft Beer មាន​រសជាតិ​ថ្មី​ទើបតែ​ផលិត​ថ្មី​ៗ​ពី​ក្រុមហ៊ុន​ដ៏​ល្បី ញុំ​ា​ម្ហូប​ឆ្ងាញ់​ៗ ថតរូប​ស្អាត​ៗ ​នៅ​ក្នុង​ភោជនីយដ្ឋាន​ដ៏​ប្រណិត​ ដែល​មាន​បរិយាកាស​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​លំហែរ​អារម្មណ៍​បែប Chill…

រាជធានីភ្នំពេញ៖ ក្រេប​រសជាតិ Craft Beer មាន​រសជាតិ​ថ្មី​ទើបតែ​ផលិត​ថ្មី​ៗ​ពី​ក្រុមហ៊ុន​ដ៏​ល្បី ញុំ​ា​ម្ហូប​ឆ្ងាញ់​ៗ ថតរូប​ស្អាត​ៗ ​នៅ​ក្នុង​ភោជនីយដ្ឋាន​ដ៏​ប្រណិត​ ដែល​មាន​បរិយាកាស​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​លំហែរ​អារម្មណ៍​បែប Chill Chill នា​ពេល​រាត្រី​ជាមួយ​មិត្តភក្តិ ឬ​មនុស្ស​ជាទី​ស្រលាញ់​ក្រោយ​សម្រាក​ពី​ការងារ​ ។

អារម្មណ៍​ដ៏​រីករាយ​នៃ​ការ​ទទួលទាន​ស្រា​បៀរ​ស្រស់​ជាមួយ​មុខម្ហូប​មានឱជារស​ឈ្ងុយ​ឆ្ងាញ់​មាននៅ Cambodia Mastercraft Microbrewery Restaurant ស្ថិត​ក្នុង​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ជាន់​ទី​២ ដែល​បាន​បើក​សាកល្បង​ទទួល​ស្វាគមន៍​ភ្ញៀវ​ចាប់ពី​ថ្ងៃនេះ​តទៅ​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ពិសេស​ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៤ ធ្នូ តែ​ប៉ុណ្ណោះ​ ។ កម្ម​ង់​ឈុត​ម្ហូប Signature dish ណាមួយ​នឹង​ទទួល​បាន​ឈុត Taster Beer មួយ​ឈុត ៤ រសជាតិ​ហ្វ្រី​ភ្លាម​ៗ ​។

ភោជនីយដ្ឋាន​នេះ​មានការ​រចនា​យ៉ាង​ស្រស់​ស្អាត និង​មាន​លក្ខណៈ​ប្រណិត​បំផុត ដើម្បី​ផ្តល់​ជូន​នូវ​បរិយាកាស​ដ៏​ស៊ី​វិ​ល័យ សម្រាប់​ការ​លំហែរ​អារម្មណ៍​នៅ​ពេល​រាត្រី​ ។

Cambodia Mastercraft Microbrewery Restaurant មានការ​ផ្តល់​ជូន​នូវ​ស្រា​បៀរ​ស្រស់​បែប Craft Beer មានឈ្មោះ​ថា Cambodia Mastercraft Beer ដែល​ត្រូវ​បាន​ផលិត​ជា​លើក​ដំបូង​ដោយ​ក្រុមហ៊ុន​ដ៏​ល្បី​ក្នុងស្រុក ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​មាន​លក់​ផ្តាច់​មុខតែ​មួយ​គត់​នៅ Cambodia Mastercraft Microbrewery Restaurant ស្ថិត​ក្នុង​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ​។

Cambodia Mastercraft Beer មាន ៤ រសជាតិ​ផ្សេង​គ្នា​រួម​មាន​៖ រសជាតិ India Pale Ale (IPA) រសជាតិ München Helles រសជាតិ Wheat beer និង​រសជាតិ Irish Golding Stout ។ រសជាតិ​នីមួយ​ៗ ត្រូវ​បាន​ផលិត​ឡើង​តម្រូវ​តាម​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​នីមួយ​ៗ ដែល​ត្រូវ​បាន​ផ្សំ​ឡើង​ពី​វត្ថុធាតុដើម​គុណភាព​ខ្ពស់ និង​ផ្កា​ហប់​ពិសេស​ផ្តល់​នូវ​ក្លិន​ឈ្ងុយ រសជាតិ​ឆ្ងាញ់ ​។

អញ្ជើញ​ទៅ​ភោជនីយដ្ឋាន Cambodia Mastercraft Microbrewery Restaurant ថ្ងៃនេះ ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ ដើម្បី​ទទួលយក​បទ​ពិសោធន៍​ដ៏​រីករាយ​នេះ​ទាំងអស់​គ្នា ​។

តាមដាន​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់​ស្រា​បៀរ កម្ពុជា ឬ​ភោជនីយដ្ឋាន Cambodia Mastercraft Restaurant ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ​។

-​ ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​របស់​ស្រា​បៀរ កម្ពុជា https://www.facebook.com/cambodiabeer

-​ ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក Cambodia Mastercraft Microbrewery Restaurant https://www.facebook.com/CambodiaMastercraftMicrobreweryRestaurant ៕ អត្ថបទសហការ