ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិន​ធ្លាប់​មាន ! បញ្ចុះតម្លៃ ៥០% ដើម្បី​ស្ត្រី និង​កុមារ​កម្ពុជា​មាន​សុខភាព​ល្អ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឱកាស​ពិសេស​កម្រ​មាន ! ដើម្បី​ស្ត្រី និង​កុមារ​កម្ពុជា​មាន​សុខភាព​ល្អ មន្ទីរ ព្យាបាល​ស្ត្រី និង​កុមារ​ដំរី បាន​រៀបចំ​កម្មវិធី​ដ៏​ពិសេស​បំផុត​ដោយ​បញ្ចុះតម្លៃ​រហូត​ដល់​ទៅ…

រាជធានី​ភ្នំពេញ ៖ ឱកាស​ពិសេស​កម្រ​មាន ! ដើម្បី​ស្ត្រី និង​កុមារ​កម្ពុជា​មាន​សុខភាព​ល្អ មន្ទីរ ព្យាបាល​ស្ត្រី និង​កុមារ​ដំរី បាន​រៀបចំ​កម្មវិធី​ដ៏​ពិសេស​បំផុត​ដោយ​បញ្ចុះតម្លៃ​រហូត​ដល់​ទៅ ៥០% ចាប់ពី​ថ្ងៃ​ទី ០១ ដល់​ថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ ២០២២ សម្រាប់​ស្ត្រី​ទូ​ទាំង​ប្រទេស​ដែល​ចង់ ពិនិត្យ ពិភាក្សា និង​ព្យាបាល​រោគ​ស្ត្រី​, ពិនិត្យ​ផ្ទៃពោះ និង​ពិនិត្យ​អេកូ 5D ។ ការ​បញ្ចុះតម្លៃ ៥០% នេះ​ក៏​មាន​រួម​បញ្ចូល​ទាំង​ថ្លៃ​ព្យាបាល​ផង​ដែរ ។

កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​កម្ពុជា​ស្វែងរក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​មាន​អ្នកជំនាញ​ផ្នែក​រោគ​ស្ត្រី​ត្រឹមត្រូវ ។ មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី តែង​លើកកម្ពស់ សុខភាព​ស្ត្រី ជំរុញ និង​លើកទឹកចិត្ត​ស្ត្រី​ដែល​ជួប​បញ្ហា​ផ្នែក​ក​សុខភាព​ស្ត្រី ជា​ពិសេស​រោគ ស្ត្រី​ទាំងឡាយ ត្រូវ​ទៅ​រក​កន្លែង​ព្យាបាល​ដែល​មាន​ឯកទេស​ព្យាបាល​ច្បាស់លាស់ ។

មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី មាន​វេជ្ជបណ្ឌិត​ជំនាញ មាន​បទ​ពិសោធ​ជាង ១០ ឆ្នាំ ទៅ​លើ​ផ្នែក​រោគ​ស្ត្រី​ផ្ទាល់ ។ ជា​មន្ទីរ​ព្យាបាល​មួយ​ដែល​រៀបចំ​តាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ មាន​វេជ្ជបណ្ឌិត​ជំនាញ​ៗ​ផ្នែក​រោគ​ស្ត្រី​, ផ្នែក​សម្ភព និង​ផ្នែក​កុមារ ដែល​មាន​បទ​ពិសោធ​ព្យា បាល​ក្នុង​មន្ទីរពេទ្យ​ធំ​ៗ ដូច​ជា ៖ មន្ទីរពេទ្យ គុន្ធ​បុប្ផា​, មន្ទីរពេទ្យ ជប៉ុន​, មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ និង​មន្ទីរពេទ្យ កុមារ​ជាតិ ។
មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី រង់ចាំ​បំរើសេវា​កម្ម ២៤ ម៉ោង ដែល​មាន​សេវាកម្ម​ដូច​ជា ៖

-សេវា​សង្គ្រោះ​បន្ទាន់ ២៤/៧ រៀងរាល់ថ្ងៃ

-សេវា​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព

-សេវា​ព្យាបាល​ជំងឺ​កុមារ​ទូទៅ​គ្រប់​ប្រភេទ

-សេវា​សម្រាក​ពេទ្យ​ដែល​មាន​បន្ទប់​ធំ​ទូលាយ

-ចាក់​វ៉ាក់សាំង​គ្រប់​ប្រភេទ តាម​ស្តង់ដារ​អា​មេ​រិ​ក

-វេជ្ជបណ្ឌិត​ប្រកបដោយ​ជំនាញ និង​បទ​ពិសោធន៍

-បរិក្ខា​ពេទ្យ​ទំនើប បរិស្ថាន​ល្អ និង​មាន​អនាម័យ​ខ្ពស់

-ការ​រក្សា​វ៉ាក់សាំង និង​ថ្នាំ​តាម​ស្តង់ដារ​អន្តរជាតិ ។

មន្ទីរ​ព្យាបាល​ស្ត្រី និង​កុមារ​ដំរី មាន​អាសយដ្ឋាន​ផ្ទះ​លេខ 19C ផ្លូវ 1986 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ ទំនាក់ទំនង​តាម​ទូរស័ព្ទ ៖ 092 377 000 / 093 377 000 ៕ អត្ថបទសហការ