ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អគារ​តាំង​បង្ហាញ​រថយន្ត MG សាខា​ទី ២ បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ផ្លូវ ៦០​ម៉ែត្រ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន TF Motors Cambodia បាន​សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញរថយន្ត MG របស់​ខ្លួនដែល​ជា​សាខា​ទី ២…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន TF Motors Cambodia បាន​សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញរថយន្ត MG របស់​ខ្លួនដែល​ជា​សាខា​ទី ២ ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ មកនេះ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​មកទស្សនា​រថយន្ត​ដោយ​ផ្ទាល់ ឬ​ការ​បើកបរ​សាកល្បង​ជាដើម​ ។ អគារ​តាំង​បង្ហាញ​នេះ​មា​នទី​តាំងនៅ​ផ្លូវ ៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់ចាក់​អង្រែ​ក្រោម ខ័​ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ​។

ដូចដែល​បានដឹង​ហើយ​ថា រថយន្ត MG បច្ចុប្បន្ន​នេះ​កំពុង​ទទួល​បាន​នូវ​ការ​ពេញ​និយមកាន់តែ​ខ្លាំង​ឡើង​ៗ​ពី​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​គុណភាព សោភ័ណភាព ប្រណីតភាព ជាមួយ​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ ជា​ពិសេស​ថែម​ទាំង​មាន​តម្លៃ​សមរម្យថែម​ទៀត​ផង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន TF Motors Cambodia បាន​បើក​អគារ​តាំង​បង្ហាញរថយន្ត MG នេះ មាន​ចំនួន ២ សាខា រួច​មក​ហើយ​នៅ​ក្នុង​ខេត្តសៀមរាប និង​ទីក្រុង​ភ្នំពេញ ហើយ​គ្រោង​នឹង​បើក​ជា​បន្តបន្ទាប់​នៅ​ក្នុង​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​ទៀត​ផង​ដែរ ។

នា​ឱកាស​ដ៏​វិសេសវិសាល​នេះ​ផង​ដែរ លោក ហូ​មេន សេន​តូ​នី តាន់​ឌី​ហ្សូ​ណូ (Mr. Homan Tandijono) អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន TF Motors Cambodia ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត MG មក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ថ្ងៃនេះ​ខ្ញុំ​ពិតជា​រំភើប និង​រីករាយជា​ខ្លាំងចំពោះ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ​រថយន្ត​សាខា​ថ្មី ផ្លូវ ៦០​ម៉ែត្រ ។ ថ្វី​ត្បិត​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះប្រទេស​កម្ពុជាក៏​ដូច​ជា​ពិភពលោក​ទាំងមូល​បាន​ជួប​វិបត្តិ កូ​វី​ដ ១៩ ក៏​ដោយ ក៏​ក្រុមការងារ​របស់​យើង​នៅ​គ្រប់​ផ្នែក​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ទាំងនេះ ។

លោក​អគ្គនាយក បន្ត​ទៀត​ថា នា​ពេល​អនាគតយើង​សង្ឃឹមថា នឹង​មាន​សាខា​ថ្មី​បន្ថែមទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះយើង​នឹង​មាន​អ្វី​ថ្មី​ៗ​ដើម្បី​ផ្តល់​ជូនអតិថិជន​របស់​យើង ដូច​ជា​ការ​នាំ​ចូល​ផលិតផល​ថ្មី និង​មជ្ឈមណ្ឌល​សេវាកម្ម​ថែទាំ​ជួសជុលប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ស្មោះស្ម័គ្រ​ជាមួយ​ឆន្ទៈ​ក្នុង​ការ​កែ​លម្អ​ការ​ពេញចិត្ត​ទៅ​កាន់សហគមន៍​របស់​យើង​» ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​ក៏​បាន​ថ្លែងអំណរគុណ​ជា​ពិសេស​ដល់​ដៃគូរ​ហិរញ្ញវត្ថុជា​ច្រើន​ដែល​ផ្តល់​លក្ខ​ខ័​ណ្ឌ​កម្ចី​ដ៏​ល្អ និង​ងាយស្រួល​ដល់​អតិថិជន MG ៕ អត្ថបទសហការ