
ជីប ម៉ុង លែន ប្រកាសថ្ងៃបើកលក់ជាផ្លូវការ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទី II
រាជធានីភ្នំពេញ ៖ គម្រោងលំនៅឋានថ្មី ទីតាំងថ្មី ជាមួយនឹងមុខងារផ្ទះថ្មី របស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺ…
រាជធានីភ្នំពេញ ៖ គម្រោងលំនៅឋានថ្មី ទីតាំងថ្មី ជាមួយនឹងមុខងារផ្ទះថ្មី របស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺ…
រាជធានីភ្នំពេញ ៖ គម្រោងលំនៅឋានថ្មី ទីតាំងថ្មី ជាមួយនឹងមុខងារផ្ទះថ្មី របស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺ គម្រោង «ហ្គ្រេនភ្នំពេញស៊ីធី ទី II» ដែលនឹងបើកលក់ជាផ្លូវការរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ នៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីហាណូយ ។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។
លោកឧកញ៉ា ហេនរី បានឱ្យដឹងទៀតថា ៖ «គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទី II សាងសង់លើផ្ទៃដីរហូតដល់ទៅ ២៩០ ហិកតា តភ្ជាប់នឹងគម្រោងទី I អមដោយមហាវិថីពាណិជ្ជកម្មខ្វាត់ខ្វែង ដែលផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ។ ជាមួយផ្ទៃដីលាតសន្ធឹងកាន់តែធំទូលាយ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី បានក្លាយជាសហគមន៍រស់នៅដ៏ប្រសើរ និងធំជាងគេក្នុងតំបន់សែនសុខ» ។
គម្រោងលំនៅឋានថ្មី ហ្គ្រេនភ្នំពេញស៊ីធី ទី II នឹងនាំមកនូវប្រណីតភាព និងភាពសម្បូរបែបថ្មីមួយកម្រិតទៀតសម្រាប់ការរស់នៅ ជាមួយនឹងវត្តមាន ហ្សប ហោស៍ ជាលើកដំបូងក្នុងគម្រោង និងការរចនាបន្ថែមមុខងារក្នុងផ្ទះកាន់តែទំនើបសម្រាប់បណ្ដាវីឡា Grand Series ដោយមានបន្ថែមបន្ទប់គេងនៅជាន់ក្រោម សម្រាប់មនុស្សចាស់ ព្រមទាំងចង្ក្រានបាយបែបអាស៊ី សម្រាប់ការប្រើប្រាស់កាន់តែមានភាពងាយស្រួល ។
បន្ថែមពីលើនេះ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទី II ក៏មានវីឡាកូនកាត់ BF មានរបង ដែលមានតម្លៃសមរម្យ ផ្ដល់ជូនអតិថិជននូវឯកជនភាព និងសណ្តាប់ធ្នាប់ក្នុងការរស់នៅ ។ ជម្រើសលំនៅឋានប្រណីតជាច្រើនក្នុងគម្រោងថ្មីនេះ និងផ្តល់បទពិសោធនៃការរស់នៅពោរពេញដោយកិត្យានុភាព ឧត្តមភាព និងការជឿជាក់ជាមួយ ជីប ម៉ុង លែន ។
រឹតតែអស្ចារ្យជាងនេះទៅទៀត សម្រាប់អតិថិជនទាំងអស់ ដែលមកចូលរួមពិធីបើកលក់ជាផ្លូវការ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទី II រយៈពេលបីថ្ងៃនេះ នឹងទទួលបានការផ្ដល់ជូនពិសេសមិនធ្លាប់មាន ដូចជា ៖
១. បង់ប្រាក់ត្រឹមតែ 0.67% ក្នុងមួយខែ ឥតគិតការប្រាក់រហូតដល់ ១៥ ខែ ព្រមទាំងទទួលបានការបញ្ចុះតម្លៃ 2% បន្ថែមពីលើទៀតផង ។
២. កម្ចីទិញផ្ទះពីធនាគារ ជីប ម៉ុង រហូតដល់ 95% នៃតម្លៃផ្ទះ ហើយលោកអ្នកក៏អាចទទួលបានការបញ្ចុះតម្លៃ 8% ភ្លាមៗផងដែរ ។
ជួបគ្នាក្នុងពិធីបើកលក់ជាផ្លូវការ គម្រោង «ហ្គ្រេនភ្នំពេញស៊ីធី ទី II» ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ នៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 061 977 888, email: chipmongland.com ឬក៏ឆាតជាមួយក្រុមការងារតាមតំណភ្ជាប់៖ Facebook m.me/chipmongland, Telegram t.me/chipmongland ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ