រាជធានីភ្នំពេញ ៖ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ក្រុមហ៊ុន foodpanda បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំមួយក្នុងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់តែម្តង ។
កង្វះឈាមនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ គឺជាបញ្ហាធំមួយ ដូច្នេះហើយការសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្ទាល់បានបង្ហាញពីការខ្វល់ខ្វាយ និងការយកចិត្តចំពោះបញ្ហាសង្គមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន foodpanda ។
ក្នុងកម្មវិធីនេះដែរ បុគ្គលិកក្រុមហ៊ុន foodpanda រួមមានភ្នាក់ងារដឹកជញ្ជូនជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការបូមឈាមសម្រាប់យកទៅបរិច្ចាគតាមមន្ទីរពេទ្យរដ្ឋនានា ដើម្បីរក្សាទុកព្យាបាលដល់អ្នកជនរងគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺជាច្រើននាក់ផ្សេងទៀត ដែលត្រូវការឈាមចាំបាច់ ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន foodpanda ក៏បានលើកកម្ពស់ពីអត្ថប្រយោជន៍របស់សកម្មភាពទំនួលខុសត្រូវសង្គម (CSR) នៃក្រុមហ៊ុននីមួយៗ និងការយល់ដឹងអំពីសារៈសំខាន់នៃបរិច្ចាគឈាមក្នុងការជួយសង្គ្រោះជីវិតប្រជាជនខ្មែរផងដែរ ។
បន្ថែមទៀតនោះ កម្មវិធីផ្តល់ឈាមនេះក៏បានបង្កើនភាពស្និទ្ធស្នាលរវាងបុគ្គលិកក្រុមហ៊ុន foodpanda បានមួយកម្រិតទៀតដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់ foodpanda (KH) តាមរយៈតំណរនេះ ៖ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ ៖ https://rider.foodpanda.com.kh/ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ