ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អេ​ស៊ី​លី​ដា ជា​ធនាគារពាណិជ្ជ​ខ្មែរ ដែល​បាន​ចូលរួម​ឧបត្ថម្ភសម្រាប់​វេទិកា​ហិរញ្ញប្បទាន SME សកល​ឆ្នាំ ​២០២២​ នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វេទិកាហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម សកលលោកលើក​ទី ​៩ ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ នៅ​រាជា​ធានី​ភ្នំពេញ ដោយ​កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​នេះ​បាន​រៀបចំ​ឡើង​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ…

រាជធានីភ្នំពេញ ៖ វេទិកាហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម សកលលោកលើក​ទី ​៩ ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ នៅ​រាជា​ធានី​ភ្នំពេញ ដោយ​កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​នេះ​បាន​រៀបចំ​ឡើង​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និង​បាន​សហការ​រៀបចំ​ជាមួយនឹង​ធនាគារជាតិ​នៃ​កម្ពុជា​ ។ ក្នុង​នោះ​ដែរ ធនាគារ អេ​ស៊ី​លី​ដា ក៏​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​សម្រាប់​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម សកលលោក លើក​ទី​ ៩ ឆ្នាំ​ ២០២២​នេះ​ផង​ដែរ​ ។

វេទិកាហិរញ្ញប្បទាន សហគ្រាស​ធុន​តូច និង​មធ្យម សកលលោក លើក​ទី ​៩ ឆ្នាំ​ ២០២២ បានប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ១៩ ដល់​ថ្ងៃ​ទី ​២១ ខែកញ្ញា ឆ្នាំ ​២០២២ គឺ​មាន​គោលបំណង​ពង្រីក​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ទូ​ទាំង​សកលលោក ​។

តាម​ការ​គូសបញ្ជាក់​របស់ ធនាគារ អេ​ស៊ី​លី​ដា បុព្វហេតុ​ចម្បង​នៃ​ការ​ចូលរួម​ឧបត្ថម្ភ​របស់​ធនាគារ សម្រាប់​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម សកលលោក​នេះ គឺ ១) ដើម្បី​លើកកម្ពស់​ដៃគូ​ធុរកិច្ច​សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ស្រប​តាម​បេសកកម្ម​ស្នូល​របស់​ធនាគារ អេ​ស៊ី​លី​ដា និង ២) របៀបវារៈ​នៃ​វេទិកា​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម សកលលោក លើក​ទី​ ៩ ​នេះ ស្តី​ពី «​តំណ​ភ្ជាប់​ទៅ​នឹង​ឌី​ជី​ថ​ល​នី​យ​កម្ម​សម្រាប់​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម ប្រប​កដោយ​បរិ​យា​ប័ន្ន និង​និរន្តរភាព​» ស្រប​តាម​ដំណើរការ​នៃ​ការ​កម្លា​យ​ខ្លួន​ទៅ​ជា​ធនាគារ​ឌី​ជី​ថ​ល​របស់ ធនាគារ អេ​ស៊ី​លី​ដា​ ។

សូម​បញ្ជាក់​ថា ធនាគារ អេ​ស៊ី​លី​ដា ក៏​ជា​ធនាគារ​មួយ​ដែល​ត្រូវ​បាន ទទួលស្គាល់ដោយស្ថាប័ន IFC ពាក់ព័ន្ធ​នឹង​ការ​ចូលរួមក្នុង​ការផ្ដល់​កម្ចី​គាំទ្រដ៏​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​សម្រាប់ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​អស់​រយៈពេលប្រហែល ៣ ទសវត្សរ៍​កន្លង​មកនេះ ​។

ដោយ​មើលឃើញ​ពី​ការ​ចូលរួម​ដ៏​សកម្ម និង​ភាព​ជោគជ័យរបស់ ធនាគារ អេ​ស៊ី​លី​ដា ក្នុង​ការរួមចំណែកផ្ដល់​មូលនិធិ​កម្ចី​គាំទ្រដល់​ការ​រីក​ចម្រើន នៃ​វិស័យ SME, ស្ថាប័ន IFC ក៏​បានផ្ដល់​នូវ​ពានរង្វាន់​ចំនួន ២ ដល់ ធនាគារ អេ​ស៊ី​លី​ដា ដោយ​ទី ​១ គឺ​ពានរង្វាន់ «​ដៃគូ​ធនាគារ​ល្អ​បំផុតសម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ក្នុង​តំបន់​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ក​» និង​ពានរង្វាន់​ទី​ ២ គឺ «ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច និង​មធ្យម​សកលលោក ឆ្នាំ​ ២០២២ ជា​ស្ថាប័ន​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ប្រចាំឆ្នាំ​»​ ៕