ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង និង​លោក​ជំទាវ​ ឯកឧត្ដម ម៉ប់ សា​រិ​ន និងលោក​ជំទាវ ផ្ញើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ ចំពោះ​មរណភាព​ព្រឹទ្ធ​មហា​ឧបាសិការ​ពុទ្ធ​សាសនូបត្ថម្ភក៍ ទន់ ធី

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​, ឯកឧត្ដម ម៉ប់…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​, ឯកឧត្ដម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និងលោក​ជំទាវ ផ្ញើ​សារលិខិត​រំលែក​ទុក្ខ ចំពោះ​មរណភាព​ព្រឹទ្ធ​មហា​ឧបាសិការ​ពុទ្ធ​សាសនូបត្ថម្ភក៍ ទន់ ធី ដែល​ត្រូវជា​ម្តាយក្មេក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ដែល​បាន​ទទួលមរណភាព កាលពី​វេលាម៉ោង​ 00:18 ​នាទីយប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​ ២០២២ ក្នុង​ជន្មាយុ​ ៩០ ​ឆ្នាំ​ ។

មរណភាព​របស់​ព្រឹទ្ធ​មហា​ឧបាសិការ​ពុទ្ធ​សាសនូបត្ថម្ភក៍ ទន់ ធី គឺជា​ការ​បាត់បង់​នូវ​ម្តាយ ម្តាយក្មេក ជីដូន និង​ជីដូន​ទួត ប្រកបដោយ​សង្គហធម៌ និង​ព្រហ្ម​វិហារធម៌ ដែល​ពេញ​ក្នុង​មួយ​ជីវិត​របស់ព្រឹទ្ធ​មហា​ឧបាសិការ​ពុទ្ធ​សាសនូបត្ថម្ភក៍ តែងតែ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌​ល្អ​ប្រពៃ បាន​ពលិកម្ម​ជា​ច្រើន ទាំង​កម្លាំងកាយ​ចិត្ត ប្រឹងប្រែង​ថ្នាក់ថ្នម ថែរក្សា​អប់រំ ផ្តល់​ដំបូន្មាន​ល្អ​ៗ ដល់​កូន ចៅ និង​ក្រុម​គ្រួសារ ឲ្យ​បាន​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ ប្រពៃ​ថ្លៃថ្លា​ក្នុង​សង្គម​ជាតិ និង​បាន​រួមចំណែក​កសាង​សមិទ្ធផល​នានា​ជា​ច្រើន ជា​ពិសេស​ក្នុង​ការ​រួមចំណែក​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា នៅ​កម្ពុជា​យ៉ាងច្រើន​ពុំ​អាច​បំភ្លេច​បាន​ ។

សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​សព ព្រឹទ្ធ​មហា​ឧបាសិការ​ពុទ្ធ​សាសនូបត្ថម្ភក៍ ទន់ ធី បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ​៕