ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេស​ឡាញ​ សហការ​ជាមួយ​ សមាគម អុី​.​អឹ​ម​.​ឌី​.​អា កម្ពុជា ដើម្បី​ពង្រឹង​បន្ថែម​សេវា​ប្រឹក្សា​យោបល់សុខភាព​ផ្លូវចិត្ត​ជូន​ដល់​បុគ្គលិក​សិក្សា មាតាបិតា និង​សិស្សានុសិស្ស

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​ទៅ​នេះ បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​សមាគម អ៉ី​….

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​ទៅ​នេះ បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​សមាគម អ៉ី​. អឹ​ម​. ឌី​. អា​. កម្ពុជា លើ​កិច្ច​សហប្រតិបត្តិការ​លើក​លើកកម្ពស់​ការ​យល់​ដឹង និង​ពង្រឹង​បន្ថែម​សេវា​ប្រឹក្សា​យោបល់​ផ្នែក​ចិត្តសាស្ត្រ ជូន​ដល់​បុគ្គលិក​សិក្សា មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​នៃ​បណ្តាញ​សាលារៀន​ទាំងអស់​ ។

ឧកញ៉ា ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន​ប្រសាសន៍​ថា បញ្ហា​សុខភាព​ផ្លូវចិត្ត​គឺ​សំខាន់​ណាស់​, លោក​មើលឃើញ​ថា សម្ពាធ​ផ្លូវ​ចិត្តបាន​កំពុង​កើតឡើង​ទៅ​លើ​ប្រជាជន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​, លោក​ថា លោក​មិន​ចង់​ឃើញ​រឿង​អ្វីមួយ​ដែល​អាច​ការពារ​បាន អាច​ដោះស្រាយ​បាន បែរជា​យើង​មិន​អាច​ធ្វើ​កើត អន្តរាគមន៍​មិន​បាន​នោះ​ទេ ដូច្នេះ​ហើយ​បានជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ បង្កើត​ឱ្យ​មាន​អ្នក​ប្រឹក្សា​សុខភាព​ផ្លូវចិត្ត​ជូន​ទៅ​សិស្ស ក៏​ដូច​ជា​អ្នក​អាណាព្យាបាល​ផង​ដែរ ។

លោក​ឧកញ៉ា​បាន​សង្កត់ធ្ងន់​ថា ៖ «​ពាក់ព័ន្ធ​សុខភាព​ផ្លូវចិត្ត​ខ្ញុំ​គិត​ថា ចាំបាច់ សំខាន់​មែនទែន​… ពេល​ខ្លះ​ឪពុក​ម្តាយ​មិន​ហ៊ាន​និយាយ អ​ញ្ចឹ​ង​ហើយ​បានជា​យើង​ផ្តល់​ប្រឹក្សា​យោបល់ ដូច្នេះ​ហើយ​ទើប​យើង​ត្រូវការ​អ្នកជំនាញ​ដើម្បី​ជួយ​»​ ។

លោក អ៊ុំ ផ្លា​ក​ទី​ន ប្រធាន​សមាគម អ៉ី​. អឹ​ម​. ឌី​. អា កម្ពុជា​មាន​ប្រសាសន៍​ថា ការ​សិក្សា​មួយ​នៅ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី ១៣ ទៅ​ ១៧​ ឆ្នាំ ប្រហែល​ ៤០​ ភាគរយ បាន​រាយការណ៍​ពី​ភាព​ឯក​កោ និង​ខ្វះ​ភាព​កក់ក្តៅ​របស់​ពួក​គេ​, ភាព​ឯក​កោ​ទាំងនោះ គឺ​បាន​កើតឡើង​ដោយសារ​តែ​ការ​រីក​ចម្រើន នៃ​បច្ចេកវិទ្យា ហើយ​ក៏​មាន​សម្ពាធ​នៃ​ការ​សិក្សា​ផង​ដែរ ​។ លោក​បន្ត​ថា អនុស្សា​រណៈ​យោគយល់​គ្នា​នេះ មិនមែន​ផ្តោត​តែ​ទៅ​លើ​ប្អូន​ៗ​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ប៉ុន្តែ​ពិនិត្យ​មើល​ជាមួយ​គ្នា​ផង​ដែរ​ថា តើ​លោកគ្រូ​អ្នកគ្រូ​ដែល​ធ្វើការ​ដោយ​ផ្ទាល់ ដោយ​ប្រយោល តើ​អាច​ធ្វើ​តាម​របៀប​ម៉េច? ក៏​ដូច​ជា​ឪពុក​ម្តាយ​ដែល​ភាគច្រើន​មាន​ពេល​នៅ​ជាមួយ​កូន​តែ​នៅ​ចុង​ស​ប្តា​ហ៍​តើ​ត្រូវ​ជួយ​កូន​ដោយ​របៀប​ម៉េច? ការ​ថែទាំ​សុខភាព​ផ្លូវចិត្ត​ពី​សិស្ស​ផ្ទាល់ ពី​គ្រូបង្រៀន ពី​អ្នក​អាណាព្យាបាល​ដែរ ហើយ​ជា​ពិសេស​ការ​ចូលរួម​ពី​គ្រប់​ភាគី នេះ​ជា​កត្តា​ដែល​យើង​គិត​ថា នឹង​អាច​ចូលរួម​លើកកម្ពស់​សុខមាលភាព​ផ្លូវចិត្ត​ ។

បើ​តាម​លោក អ៊ុំ ផ្លា​ក​ទី​ន សមាគម អ៉ី​. អឹ​ម​. ឌី​. អា កម្ពុជា នឹង​ចូលរួម​គ្រប់​មធ្យោបាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ធ្វើ​យ៉ាងណា​លើកកម្ពស់​សុខមាលភាព​ផ្លូវចិត្ត​ពលរដ្ឋ និង​យុវជន​កម្ពុជា ព្រោះ​នៅ​ពេល​ណា​ដែល​មាន​សុខភាព​ផ្លូវ​ចិត្តល្អ ការ​សិក្សា​ល្អ ទំនាក់ទំនង​ល្អ និង​ជា​ពិសេស​ទៅ​ជា​ធនធាន និង​ជា​ទំពាំង​ស្នង​ឬ​ស្សី​មួយ ដើម្បី​ជួយ​សង្គម​ជាតិ​យើង​ទាំងមូល​ផង​ដែរ​ ។

សូម​ជម្រាប​ថា នៅ​គ្រប់​បណ្តាញ​សាលារៀន​ទាំងអស់​របស់​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ សម្រាប់​ពិគ្រោះ និង​ផ្តល់​ប្រឹក្សា​យោបល់​សុខភាព​ផ្លូវចិត្ត​ជូន​ដល់​បុគ្គលិក មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​លើ​បញ្ហា​សិក្សាធិការ ទំនាក់ទំនង​ក្នុង​គ្រួសារ និង​វិបត្តិ​ផ្សេង​ទៀត​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មក​ហើយ​ ៕ អត្ថបទសហការ