ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ មិត្ត​ហ្វូ​ន ​សាខា​ក្រុងព្រះសីហនុ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត រៀបចំ​កម្មវិធី​សម្អាត​ឆ្នេរសមុទ្រ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី 20 ខែមេសា ឆ្នាំ 2024 មិត្ត​ហ្វូ​ន​សាខា​ព្រះ​សីហ​នុ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ដើម្បី​រៀបចំ​សម្អាត និង​អនាម័យ​ឆ្នេរ​អូរ​ឈើទាល…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី 20 ខែមេសា ឆ្នាំ 2024 មិត្ត​ហ្វូ​ន​សាខា​ព្រះ​សីហ​នុ បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ដើម្បី​រៀបចំ​សម្អាត និង​អនាម័យ​ឆ្នេរ​អូរ​ឈើទាល ដែល​មាន​ប្រវែង​ជាង 2 គីឡូម៉ែត្រ​ ។
នា​ថ្ងៃ​នោះ​ផង​ដែរ បុគ្គលិក​មិត្ត​ហ្វូ​ន​សាខា​ខេត្ត​ព្រះ​សីហ​នុ និង​មន្ត្រី​រដ្ឋបាល​ខេត្ត រួម​គ្នា​សម្អាត រើស​សំរាម និង​សម្អាត​ឆ្នេរ​អូរ​ឈើទាល ប្រវែង​ជាង 2 គីឡូម៉ែត្រ អស់​រយៈពេល​ជិត 2 ម៉ោង​ ។ សកម្មភាព​នេះ​ទទួល​បានការ​គាំទ្រ​ពី​សំណាក​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ក៏​បាន​ចូលរួម​សកម្មភាព​ជាមួយ​មិត្ត​ហ្វូ​ន​សាខា​ក្រុងព្រះសីហនុ​ផង​ដែរ​ ។

លោក ស កក្កដា ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុងព្រះសីហនុ​មាន​ប្រសាសន៍​ថា ​៖ «​នេះ​គឺជា​កម្មវិធី​ដ៏​មាន​អត្ថន័យ និង​ជាក់ស្តែង​របស់ ​មិត្ត​ហ្វូ​ន ដោយ​យកចិត្តទុកដាក់​លើ​សន្តិសុខ​សង្គម និង​សហគមន៍​ក្នុង​ទីក្រុង​ទេសចរណ៍​មាត់សមុទ្រ​ ។ កន្លង​មក សាខា​មិត្ត​ហ្វូ​ន​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ឧបត្ថម្ភ​ដល់ទី​ក្រុង ដែល​មាន​ស្លាក​សញ្ញា ហាម​ជក់បារី (No Smoking) ជិត ​២០០ ​ស្លាក (​ហាម​ជក់បារី​នៅ​ទី​សាធារណៈ​)​ ។ យើង​ចាត់​ទុក​ថា​ កម្មវិធី​ទាំងនេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​ក្នុង​ការ​ដាស់តឿន​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​បរិស្ថាន និង​សហគមន៍​ជា​និច្ច​ ។ ខ្ញុំ​សង្ឃឹមថា មិត្ត​ហ្វូ​ន ​នឹង​បន្ត​រួម​ដំណើរ​ជាមួយ​ទីក្រុង​ក្នុង​ការ​អនុវត្ត​កម្មវិធី​សន្តិសុខ​សង្គម​ជា​ច្រើន​ទៀត​»​ ។

ក្នុង​រយៈពេល​កន្លង​មក ក្រៅពី​សកម្មភាព​អាជីវកម្ម ក្រុមហ៊ុន ​មិត្ត​ហ្វូ​ន តែងតែ​ដឹង​អំពី​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ចំពោះ​សកម្មភាព​សន្តិសុខ​សង្គម និង​សកម្មភាព​សហគមន៍ ជា​ពិសេស​ការងារ​ថែរក្សា និង​ការពារ​បរិស្ថាន​រស់នៅ បៃតង ស្អាត​ ។ បច្ចុប្បន្ន​នេះ មិត្ត​ហ្វូ​ន​ បាន​នឹង​កំពុង​អមដំណើរ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ក្នុង​សកម្មភាព​ជា​ច្រើន​ដែល​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចការពារបរិស្ថាន ដោយហេតុ​នេះ​ជួយ​លើកកម្ពស់​ការ​យល់​ដឹង និង​មនសិការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ការពារ​បរិស្ថាន កសាង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ស្អាត និង​ស្រស់បំព្រង ​៕ អត្ថបទសហការ