ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម លឹ​ម គាន​ហោ ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀងនៅ​បណ្តា​ខេត្ត​ភាគ​ពាយព្យ​ប្រទេស

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម លឹ​ម គាន​ហោ…

រាជធានីភ្នំពេញ ៖ ​នៅថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​ខេត្តសៀមរាប ព្រមទាំង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​បណ្តា​ខេត្ត​ភាគ​ពាយព្យ​ប្រទេស ជាក់ស្តែង​ព្រឹក​នេះ បាន​ចុះ​ពិនិត្យ​ទីតាំង​ទី ១ នៅ​ទំនប់​ប្រឡាយ​កុមារ ដែល​ជា​តំបន់​ប្រសព្វ​គ្នា​រវាង​ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង​សៀមរាប និង​បន្ត​ចុះ​ពិនិត្យ​នៅ​ទីតាំង​ទី ២ ស្ថិត​នៅ​ភូមិ​គោក​រំចេក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ដោយ​មាន​គោលបំណង​សំខាន់​ៗ​ចំនួន ០២ រួម​មាន ៖
១- ចុះ​ពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​ជំនន់​នៅ​តំបន់​ទំនាប​ជុំវិញ​បឹង​ទន្លេសាប ដែល​ជំនន់​ទាំង​ពីរ​ប្រភេទ​កើតឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង (Flash Flood) និង​ដោយ​បរិមាណ​ភ្លៀង​ធ្លាក់​ជាប់​រដឹក​ជា​ច្រើន​ថ្ងៃ ( Over Flow ) ។

២- ត្រួតពិនិត្យ និង​មាន​វិធានការ​ជា​យុទ្ធសាស្ត្រ ដែល​អាច​អនុវត្ត​ក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង ដើម្បី​បញ្ជៀ​ស​នូវ​ការ​លិចលង់​នានា ដែល​តែងតែ​កើត​មាន​ឡើងជា​យថាហេតុ ។ ជាក់ស្តែង​ចាប់តាំងពី​ដើមរដូវ​វស្សា​ឆ្នាំ​នេះ ក្រសួង​បាន​ត្រៀម​នូវ​គ្រប់​មធ្យោបាយ មាន​ទាំង​សម្ភារ គ្រឿងចក្រ និង​កម្លាំង​មន្ត្រី ប្រចាំការ​នៅ​គ្រប់មុខ​ព្រួញ​រាជធានី​-​ខេត្ត ដើម្បី​ត្រៀម​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ដាក់​ផែនការ និង​ណែនាំ​ឲ្យ​ជួសជុល​ជា​បន្ទាន់​ផង​ដែរ នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ណា​ដែល​ខូ​ត​ខាត​ដោយ​ជំនន់​បន្ទាប់​ពី​ទឹក​ចាប់ផ្តើម​ស្រក​ភ្លាម​ៗ បើ​ពុំនោះ​គឺ​មិន​អាច​ធានា​ខ្ចប់​ទុក​រក្សា​ទឹក​គ្រប់គ្រាន់ ដើម្បី​បម្រើ​ដល់​ការ​បង្កបង្កើន​ផល និង​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ នា​រដូវប្រាំង​ខាង​មុខ​នោះ​ឡើយ ៕ អត្ថបទសហការ