ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា ក្រោម​កិច្ចសហការ​ ជាមួយ​ក្រុមហ៊ុន BECIS ដើម្បី​សម្រេច​បាន​ថាមពល​កម្តៅ​ កកើត​ឡើង​វិញ ១០០%

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី ​២២ ខែកញ្ញា ឆ្នាំ​ ២០២២ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា…

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី ​២២ ខែកញ្ញា ឆ្នាំ​ ២០២២ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) នៅ​ថ្ងៃ​ទី ​២២ ខែកញ្ញា​នេះ បាន​បើក​សម្ពោធ​ជា​ផ្លូវការនូវ​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​ធំ​ដំបូង​គេ​បង្អស់​ នៅ​កម្ពុជា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ​ក្រុមហ៊ុន HEINEKEN Group ដៃគូ​អាជីវកម្ម សមាគម​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​។

ការ​បើក​សម្ពោធ​រោងចក្រ​ថាមពល​កម្ដៅ​ជីវម៉ាស​ដែល​មា​នទី​តាំងនៅ​ទល់មុខ​រោងចក្រ​ស្រា​បៀរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​លើកកម្ពស់​ពាក្យស្លោក “​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” របស់​ខ្លួន ពោល​គឺជា​ការ​ប្តេជ្ញា​ចិត្ត​ឆ្ពោះទៅ​រក​ពិភពលោក​ដែល​បំ​ភាយ​ឧស្ម័ន​កាបូន​ត្រឹម​កម្រិត​សូន្យ កាន់តែ​មាន​សមភាព និង​ភព​ផែនដី​ដែល​កាន់តែ​ប្រសើរ​ឡើង ​។

រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​ដែល​មាន​តម្លៃ ៥,៨​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ​នឹង​ប្រើប្រាស់​អង្កាម​ដែល​នាំ​យក​មក​ពី​ខេត្តព្រៃវែង​ដើម្បី​ដុត​បង្កើត​ជា​ចំហាយ​ដែល​នឹង​ផ្គត់ផ្គង់​ថាមពល​កម្តៅ​កកើត​ឡើង​វិញ ១០០% សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ​។ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើប្រាស់​ថាមពល​កម្តៅ​ជីវម៉ាស ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា រំពឹង​ថា​នឹង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន (​ឧស្ម័ន​កាបូ​និ​ច​) ដល់​ទៅ ៦០% នៅ​ក្នុង​ផលិតកម្ម​របស់​ខ្លួន ​។

ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​កម្ពុជា លោក Dolf van den Brink ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន HEINEKEN Group លោក Michel de Carvalho នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Heineken Holding NV លោក Jacco vander Linden ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៃ​ក្រុមហ៊ុន HEINEKEN Group លោក Samson Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​លោក Eren Ergin អគ្គនាយក​ក្រុមហ៊ុន BECIS ​។

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា ​៖ «​យើង​ត្រូវ​ទទួលស្គាល់​ការ​ពិត​មិន​អាច​ប្រកែក​បាន​ថា សន្តិភាព​ និង​ស្ថិរភាព​នៅ​ទូ​ទាំង​ប្រទេស ​ដែល​បាន​វិ​វ​ឌ្ឍ​ចេញពី​មនសិការ ឯកភាព​ជាតិ និង​សមាហរណកម្ម​ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​កាតាលីករ​សម្រាប់​កំណើនសេដ្ឋកិច្ច ការ​អភិវឌ្ឍ​ប្រទេស និង​ការ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន ​។ ជាមួយនឹង​ការ​ប្រឹងប្រែង​ដែល​លើក​ឡើង​ខាងលើ ប្រទេស​កម្ពុជា​បាន​រីក​ចម្រើន​ពី​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​មាន​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំ​ប្រាក់​ណូ​ល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ​។

ដោយ​ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​ដ៏​មាន​តម្លៃ​នេះ កម្ពុជា​អាច​ឈាន​ទៅ​មុខ​មួយ​ជំហាន​បន្ថែម​ទៀត​ក្នុង​ការ​ពិចារណា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើត​ចេញពី​បញ្ហា​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ​ ។ ថ្ងៃនេះ យើង​បង្កើត​ឱកាស​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ជាមួយនឹង​ការ​បើក​ដំណើរការ​រោងចក្រ​ថាមពលជីវម៉ាស​ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ​ថា ​នឹង​ផ្តល់​ផ្លែផ្កា​ដល់​ប្រទេស​ជាតិ​ ។

យើង​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន សម្រាប់​ការ​បន្ត​ជំរុញ​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​និរន្តរភាព​របស់​ខ្លួន​ក្នុង​នាម​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​អន្តរជាតិ​ដ៏​ធំ​មួយ ជា​ក្រុមហ៊ុន​ដែល​មានការ​ទទួលខុសត្រូវ​ចំពោះ​សង្គម និង​ជា​អ្នកចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ​។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន គឺជា​ផ្តល់​ទំនុកចិត្ត​និង​ភាព​ជឿជាក់​មក​លើ​កម្ពុជា និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។ សូម​រួម​គ្នា​បន្តដំណើរ​ទៅ​មុខ​ទៀត​ដើម្បី​ជំរុញ​អនាគត​ដ៏​រីក​ចម្រើន ប្រកបដោយ​បរិ​យា​បន្ន​ផ្នែក​សង្គម និង​ប្រកបដោយ​និរន្តរភាព​ផ្នែក​បរិស្ថាន​សម្រាប់​យើង​ទាំងអស់​គ្នា​» ​។

លោក Dolf van den Brink ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន HEINEKEN Group មាន​ប្រសាសន៍​ថា ​៖ «​សម្រាប់​រយៈពេល​ជាង ១៥៨ ​ឆ្នាំ​មកនេះ និរន្តរភាព​និង​ការ​ទទួលខុសត្រូវ​គឺជា​ផ្នែក​មួយ​នៃ DNA របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ​។ យើង​ជា​អ្នក​ផលិត​និង​ជា​អ្នក​ធ្វើ ហើយ​យើង​ដឹង​ថា សកម្មភាព​របស់​យើង​បង្ហាញ​ឱ្យ​ឃើញច្បាស់​ជាង​ពាក្យ​សម្ដី ​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ក្រុមការងារ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សម្រាប់​ប្រតិបត្តិការ​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​ទ្រង់ទ្រាយ​ធំ​នេះ ដើម្បី​កាត់​បន្ថយ​ការ​បំ​ភាយ​កាបូន​របស់​យើង និង​នាំ យើង​ឱ្យ​ដើរ​ឆ្ពោះទៅ​មុខ​មួយ​ជំហាន​ទៀត​លើ​ដំណើរ​ផ្លូវ​របស់​យើង​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​ការ​បំ​ភាយ​កាបូន​ត្រឹម​កម្រិត​សូន្យ​»​ ។

ក្រៅពី​ការ​បង្កើត​ការងារ​ថ្មី​នៅ​រោច​ក្រ​ផ្ទាល់ រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​នេះ​ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សង្វា​ក់​ផលិតកម្ម​ស្រូវ​ផង​ដែរ​ដូច​ជា​រោង​ម៉ាស៊ីនកិនស្រូវ និង​កសិករ​ជាដើម​ ។ ការ​ប្រើប្រាស់​អង្កាម​ធ្វើ​ជា​ប្រភព​ថាមពល​កម្តៅ​នេះ​បាន​ប្រែក្លាយ​កាក​សំណល់​កសិកម្ម​និង​សរីរាង្គ​ដែល​ត្រូវ​បាន​បោះចោល ទៅ​ជា​ប្រភព​ចំណូល​បន្ថែម​សម្រាប់​សហគមន៍​មូលដ្ឋាន ​។

លោក Samson Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ថ្លែង​ថា​ ៖ «​យើង​មាន​ឫសគល់​ដ៏​រឹង​មាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ យើង​បាន​បណ្តាក់ទុន​រាប់រយ​លាន​ដុល្លារ​នៅ​ក្នុង​ក្រុមហ៊ុនផលិតស្រាបៀរ​ក្នុងស្រុក​របស់​យើង ដែល​ផ្តល់​ការងារ​ដល់​បុគ្គលិក​រាប់រយ​នាក់ និង​ផ្តល់​ការងារ​ប្រយោល​នៅ​ទូ​ទាំង​ខ្សែ​សង្វា​ក់​ផលិតកម្ម​រាប់​ចាប់ពី​ការងារ​ផលិត​វត្ថុធាតុដើម​រហូត​ដល់​ការងារ​នៅ​តាម​ហាង​ទំនិញ​ ។ ជាមួយនឹង​ការ​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​នេះ យើង​សង្ឃឹមថានឹង​បង្កើត​ឱ្យ​មាន​ផល​វិជ្ជមាន​បន្ថែម​ទៀត នៅ​ក្នុង​សហគមន៍​ដែល​យើង​ធ្វើ​ការងារ​ជាមួយ​ ។ មហិច្ឆតា “​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” របស់​យើង​បាន​បង្កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​អាជីវកម្ម​របស់​យើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការ​បើក​ដំណើរការ​រោងចក្រ​ថាមពល​ថ្មី​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា មហិច្ឆតា​នេះ​នឹង​ដឹកនាំ​យើង​ឱ្យ​ដើរ​ឆ្ពោះទៅ​មុខ​សម្រាប់​មនុស្ស​ជា​ច្រើន​ជំនាន់​ទៅ​មុខ​ទៀត​» ​។

ការ​សាងសង់​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​នេះ​ត្រូវ​បាន​បញ្ចប់​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន BECIS ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ថាមពល (EaaS) ឈានមុខ​គេ​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​សិង្ហ​បុរី​។ កិច្ចសហការ​នេះ​ធ្វើ​ឡើង​ក្នុង​រូបភាព​ជា​កិច្ចព្រមព្រៀង​ទិញ​ថាមពល​ក្នុង​រយៈពេល​វែង (PPA)​ ។

លោក Eren Ergin អគ្គនាយក​ក្រុមហ៊ុន BECIS មាន​ប្រសាសន៍​ថា ​៖ «​វា​ជា​កិត្តិយស​ណាស់​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដើម្បី​នាំ​យក​គម្រោង​ដ៏​សំខាន់​នេះ​មក​កាន់​ប្រទេស​កម្ពុជា​។ ការ​ផ្លាស់​ប្តូរ​ឆ្ពោះ ទៅ​កាន់ការ​ប្រើប្រាស់​ថាមពល​ដែល​មាន​និរន្តរភាព នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ និង​កែប្រែ​របៀប​ដែល​យើង​ធ្វើ​អាជីវកម្ម​និង​ផ្តល់​ជូន​អតិថិជន​។ យើង​ជឿ​ថា ការ​បង្កើត​តម្លៃ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព គឺជា​គោលដៅបំពេញបន្ថែម​ដែល​ពឹងផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង​»​ ។

ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ​, ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ

នៅ​ឆ្នាំ​ ២០២១ ក្រុមហ៊ុន HEINEKEN Group បាន​បង្ហាញ​គោលបំណង​ថ្មី​ៗ​ជា​លក្ខណៈ​អន្តរជាតិ និង​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ឈាន​ទៅ​ដល់​ការ​បំ​ភាយ​ឧស្ម័ន​សូន្យ​ នៅ​ក្នុង​ផលិតកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ​២០៣០ និង​នៅ​ទូ​ទាំង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ទាំងមូល​នៅ​ឆ្នាំ​ ២០៤០ ​។ ក្រុមហ៊ុន​កំពុង​ប្រកាន់​យក​វិធីសាស្ត្រ​ផ្អែក​លើ​វិទ្យាសាស្ត្រ ដោយ​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ Science Based Targets initiative (SBTi) ដើម្បី​ធ្វើ​ឱ្យ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​មាន​ភាព​ស្រប​តាម​ស្តង់ដា​សកល ហើយ​ក្រុមហ៊ុន​ផ្តោត​លើ​សកម្មភាព​ជាក់ស្តែង​ដោយ​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អតិថិជន អ្នក​ប្រើប្រាស់ និង​អ្នក​ផ្គត់ផ្គង់ ដើម្បី​ជំរុញសេដ្ឋកិច្ច​វិល​ជុំ​ ។

មុន​នឹង​បង្កើត​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​វិនិយោគ​រួច​ហើយ​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ដ៏​ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន​នៅ​រាជធានី​ភ្នំពេញ​ ។ ជីវឧស្ម័ន​ដែល​បញ្ចេញ​ដោយ​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​ថាមពល​កម្តៅ​ក្នុង​ប្រតិបត្តិការ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន​ផង​ដែរ ក្នុង​ទម្រង់​ជា​ថាមពល​កកើត​ឡើង​វិញ​ ។ ចាប់ពី​ថ្ងៃនេះ​តទៅ ថាមពល​កម្តៅ​ដែល​អាច​កកើត​ឡើង​វិញ​បាន ១០០% របស់​ក្រុមហ៊ុន នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ជីវឧស្ម័ន និង​ជីវម៉ាស ​។

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ត្រូវ​បាន​ទទួលស្គាល់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ខាង​ផ្នែក​បរិស្ថាន​តាម​រយៈ​ការ​ឈ្នះ​ពានរង្វាន់ EuroCham CSR Environmental Award និង​ការ​ឧបត្ថម្ភ​ដល់​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០២១​ ។ និរន្តរភាព​ផ្នែក​បរិស្ថាន និង​សង្គម រួម​ជាមួយនឹង​ការ​លើកកម្ពស់​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ការ​ទទួលខុសត្រូវ បង្កើត​បានជា​សសរស្តម្ភ​ទាំង​បី ដែល​បង្កើត​បានជា​មហិច្ឆតា “​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” រយៈពេល​វែង​របស់​ក្រុមហ៊ុន​ ។

អំពី​ក្រុមហ៊ុន HEINEKEN
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៤ ​។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាព​សប្បាយ​រីករាយ​រួម​គ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសារ និង​អតិថិជន ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក​យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់​ដូច​ជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown ​។ ជាមួយនឹង​ការ​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស និង​ដោយ​មាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​មាន​បុគ្គលិក ៧០០ ​នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០,០០០​ នាក់​នៅ​ទូ​ទាំង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​បំណង “​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” ជាមួយនឹង​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសារ​ដោយ​ការ​ទទួលខុសត្រូវ​ដែល​ស្ថិត​នៅ​លើ​មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភពលោក​ដែល​មាន​កាបូន​សូន្យ កាន់តែ​ស្មើភាព និង​កាន់តែ​មាន​សុខភាព​ល្អ​។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក​ ។

អំពី​ក្រុមហ៊ុន BECIS
មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នៅ​កម្ពុជា ក្រុមហ៊ុន BECIS មាន​ផលប​ត្រ​វិនិយោគ​ដ៏​ច្រើន​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ ។ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ថា​ពម​ល (EaaS) ឈានមុខ​គេ​មួយ ក្រុមហ៊ុន BECIS ជឿជាក់​ថា ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន វិមជ្ឈការ​នី​យ​កម្ម និង​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​នៃ​ថាមពល គឺជា​គន្លឹះ​ក្នុង​ការ​បើកឱកាស​ឱ្យ​ក្រុមហ៊ុន​នានា​សម្រេច​គោលដៅ​ប្រតិបត្ដិការ​ប្រកបដោយ​ចីរភាព ​។

ការ​ផ្គត់ផ្គង់​សេវា​ថា​ពម​ល (EaaS) ៖ ជាមួយ​គំរូ​អាជីវកម្ម EaaS ក្រុមហ៊ុន BECIS អភិវឌ្ឍ សាងសង់ ប្រតិបត្តិការ និង​កាន់កា.ប់​ដំណោះស្រាយ​ចែកចាយ​ថាមពល​។ គំរូ​អាជីវកម្ម​នេះ​កាត់​បន្ថយ​ហានិភ័យ និង​ភាព​ស្មុគស្មាញ​សម្រាប់​អតិថិជន ខណៈ​សម្រេច​គោលដៅ​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​និរន្តរភាព បង្កើន​ប្រសិទ្ធភាព​ចំណាយ និង​លទ្ធភាព​ស្ទុះ​ងើប​នៃ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ថាមពល ដែល​ទាំង​អស់នេះ​មិន​ត្រូវការ​ការ​វិនិយោគមូលធន​ឡើយ​ ៕ អត្ថបទសហការ