ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស ​រៀបចំ​ពិធីជប់លៀង និង​ដំណើរ​ទស្សនកិច្ច​ជូន​ដល់​កីឡាករ និង​ដៃគូ​សហការ​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំប្រទេស

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ បាន​រៀបចំ​កម្មវិធី​ជប់លៀង និង​ដំណើរ​ទស្សនកិច្ច​ ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ និង​ដៃគូ​សហការ​ទាំងអស់ ​ដើម្បី​ថ្លែងអំណរគុណ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ បាន​រៀបចំ​កម្មវិធី​ជប់លៀង និង​ដំណើរ​ទស្សនកិច្ច​ ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ និង​ដៃគូ​សហការ​ទាំងអស់ ​ដើម្បី​ថ្លែងអំណរគុណ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ​របស់​ភាគី​ទាំងអស់​ក្នុង​ការ​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍ WURKZ ប្រដាល់​គុន​ខ្មែរ​ ប្រចាំ​ប្រទេស​ឲ្យ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន និង​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ពេល​ថ្មី​ៗ​នេះ ​។

កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ឯ​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្រោម​ការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស ​របស់​លោក​ឧកញ៉ា លាង ពៅ អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ថ្នាក់ដឹកនាំ​របស់​ស្ថានីយទូរទស្សន៍​ ថោ​ន តំណាង​នៃ​ក្រុមហ៊ុន Meetads ម្ចាស់​ខ្សែក្រវាត់​ពិភពលោក IPCC កីឡាករ ផល សោ​ភ័​ណ្ឌ និង​កីឡាករ​ ១១ ​រូប​ផ្សេង ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ​។

លោក​ឧកញ៉ា លាង ពៅ បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ទាំងអស់ ​ដែល​បាន​ចូលរួម​ធ្វើ​ឲ្យ​ព្រឹ​តិ្ត​ការណ៍ «WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​» ទទួល​បានការ​គាំទ្រ​ខ្លាំង និង​កក្រើក​ទស្សនិកជន​ទូ​ទាំង​ប្រទេស ​។

លោក​អគ្គនាយក ក៏​បាន​សម្តែង​ការ​កោតសរសើរ​ ដល់​ទឹកចិត្ត​ស្នេហា ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ ក្នុង​ការ​ថែរក្សា​ក្បាច់គុន​បុរាណ​ខ្មែរ​ឲ្យ​នៅ​គង់វង្ស និង​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ក្នុង​ការ​បន្ត​ឧបត្ថម្ភ​គាំទ្រ និង​នាំ​យក​កម្មវិធី «WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​»​ ជា​បន្ត​ទៀត ​។

ភ្ញៀវ​ទាំងអស់​បាន​រីករាយ​ដើរ​ទស្សនកិច្ច​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស សំណេះសំណាល​ជាមួយ​លោក​ឧកញ៉ា លាង ពៅ បង្កើត​ចំណងមិត្តភាព​ឲ្យ​កាន់តែ​ជិត​ស្និត​រវាង​ក្រុមការងារ បន្ទាប់​មក​ពិសា​អាហារ​នា​ពេល​ល្ងាច​ មុន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយនឹង​ស្នាមញញឹម ​។

គួរ​បញ្ជាក់​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​សហការ​ជាមួយ​ស្ថានីយទូរទស្សន៍​ ថោ​ន ​បង្កើត​កម្មវិធី «WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស​» ដើម្បី​ផ្តល់​ឱកាស​ដល់​កីឡាករ ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ​ធ្វើការ​បញ្ចេញ​សមត្ថភាព​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក IPCC ដំបូង​នៅ​កម្ពុជា​ តាម​រយៈ​ការ​ប្រកួត​ជម្រុះ និង​សន្សំ​ពិន្ទុ​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន ហើយ​ក៏​បាន​បញ្ជ​ប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី ៣០ ខែកក្កដា កន្លង​មកនេះ​ ៕ អត្ថបទសហការ