ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ដ៏​ល្បី H&M ប្រកាស​បើក​សាខា​ថ្មី​កាន់តែ​ធំ ​ក្នុង​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ដ៏​ល្បី​លំដាប់​ពិភពលោក H&M នៅ​ថ្ងៃ​ទី​១៤ ខែសីហា បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ដើម្បី​បើក​សាខា​ថ្មី​បន្ថែម​មួយទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ដ៏​ល្បី​លំដាប់​ពិភពលោក H&M នៅ​ថ្ងៃ​ទី​១៤ ខែសីហា បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ដើម្បី​បើក​សាខា​ថ្មី​បន្ថែម​មួយទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ដែល​មាន​ទំហំ​កាន់តែ​ធំ​ដោយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ពាក់កណ្តាល​ខែកញ្ញា​ខាង​មុខ​នេះ ។

តាម​រយៈ​ពិធី​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ក្រុមហ៊ុន H&M និង​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​សហការ​រួម​គ្នា​ដើម្បី​នាំ​យក​បទ​ពិសោធន៍​នៃ​ការ​ទិញ​សម្លៀក​បំពាក់​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវវ័យ​សម័យ​ថ្មី​ដែល​ចូល​ចិត្ត​ម៉ូ​ដ​សម្លៀក​បំពាក់​ថ្មី​ៗ និង​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ ។

លោក​ជំទាវ លី សុខ​ឆេ​ង អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​ថ្លែង​ក្នុង​ពិធី​យ៉ាង​ដូច្នេះ​ថា​៖ «​អនុស្សា​រណៈ​នៃ​ការ​យោគយល់​នា​ពេល​នេះ គឺ​ឆ្លុះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល និង​ក្រុមហ៊ុន H&M ក្នុង​ការ​ផ្តល់​ជូន​នូវ​ផលិតផល សេវាកម្ម និង​បទ​ពិសោធន៍​ល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រជាជន​កម្ពុជា​។ លើស​ពី​នេះ កិច្ចសហការ​នេះ​ក៏​បង្ហាញ​ពី​គោលដៅ​រួម​របស់​យើង​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​តាម​រយៈ​ការ​បង្កើត​ការងារ និង​ការ​ជំរុញ​ឲ្យ​មានការ​បញ្ជា​ទិញ​ក្នុងស្រុក​កាន់តែ​ច្រើន​ព្រោះ​ប្រជាជន​កម្ពុជា​ពុំ​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​ទិញ​សម្លៀក​បំពាក់​ម៉ាក H&M ទៀត​នោះ​ទេ​» ​។

លោក​ជំទាវ លី សុខ​ឆេ​ង បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ពិត​មាន​មោទកភាព​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន H&M ។

លោក Philippe Lassaux នាយក​ក្រុមហ៊ុន H&M បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​នា​ពេល​នេះ​ដែល​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដល់​ក្រុមហ៊ុន​ទាំង​ពីរ និង​អតិថិជន​របស់​យើង​។ យើង​បាន​សម្រេចចិត្ត​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ដោយសារ​ទំនុកចិត្ត​ខ្ពស់​ទៅ​លើ​ភាព​ជា​ដៃគូ​មួយ​នេះ​» ​។

បើ​តាម​លោក Philippe Lassaux សាខា​ថ្មី​របស់​ក្រុមហ៊ុន H&M មាន​ទំហំ​ធំ​រហូត​ដល់​ទៅ ២១០០ ម៉ែត្រការ៉េ និង​មាន​រហូត​២​ជាន់​ជាមួយនឹង​ការ​រចនា​យ៉ាង​ទាក់ទាញ​ដែល​គ្រោង​នឹង​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២២ ស្រប​ពេល​ជាមួយ​គ្នា​ទៅ​នឹង​ការ​បើក​សម្ពោធ​សាកល្បង​នៃ​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ​។

ហេតុ​ដូច្នេះ អតិថិជន​ទាំងអស់​សូមកុំ​ភ្លេច​រង់ចាំ​ចូល​ទស្សនា​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល នៅ​ថ្ងៃ​សម្ពោធ​ខាង​មុខ​នេះ ​។

ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជាង ៥០០ លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ពង្រីក​អាជីវកម្ម​ក្នុង​វិស័យ​លក់រាយ និង​ផ្សារ​ទំនើប​នៅ​កម្ពុជា​ដែល​បាន​បន្ត​ពង្រីក​ខ្លួន​កាន់តែ​ធំ និង​ចាក់​ឬ​ស​កាន់តែ​ជ្រៅ​ទៅ​ក្នុង​វិស័យ​នេះ​ ។ មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល គឺជា​គម្រោង​វិនិយោគ​ធំ​ជាងគេ​បំផុត​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ដែល​នឹង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៃ​ការ​ទិញ​ទំនិញ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ មា​នទី​តាំងនៅ​តំបន់​ពាណិជ្ជកម្ម​ដ៏​មមាញឹក​មួយ​នៅ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស​មួយ​នេះ​គឺជា «​ពិភព​នៃ​ម៉ាក​ល្បី​ៗ​លំដាប់​អន្តរជាតិ​» ដែល​ភាគច្រើន​ជា​ម៉ាក​ថ្មី​ៗ​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បម្រើ​តម្រូវការ​របស់​អតិថិជន​ដែល​កំពុង​កើនឡើង ​។

ក្រុមហ៊ុន H&M គឺជា​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ដ៏​ល្បីល្បាញ​មួយ​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ស៊ុ​យ​អែ​ត ដែល​បច្ចុប្បន្ន​មាន​ហាង​ជាង ៤៨០០ នៅ​ទូ​ទាំង​ពិភពលោក​។ ក្រុមហ៊ុន H&M មាន​រោងចក្រ​ផលិត​សម្លៀក​បំពាក់​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក៏​ប៉ុន្តែ​ទើបតែ​ឆ្នាំ​២០២២​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​បើកហាង​នៅ​ប្រទេស​កម្ពុជា​ដែល​នឹង​មាន​ផលិតផល​សម្លៀក​បំពាក់​សម្រាប់​មនុស្ស​គ្រប់​វ័យ​ ៕ អត្ថបទសហការ