ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សែ​ល​កាត​ផ្ដល់​រង្វាន់ $220,000 ដល់​អ្នក​ឈ្នះ ​ក្នុង​កម្មវិធីឈ្នះ ១​ម៉ឺន​ដុល្លារ​រាល់ថ្ងៃ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ នៅថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២២ នេះ សែ​ល​កាត​បន្ត​នូវ​បេស​កម្ម ​ធ្វើ​ឱ្យ​សុ​ប​ន្តិ​ក្លាយជា​ការ​ពិត​ តាម​រយៈ កម្មវិធី​ដែល​ឈរជើង​យ៉ាង​យូរ​គឺ ឈ្នះ​១​ម៉ឺន​ដុល្លារ​រាល់ថ្ងៃ…

រាជធានីភ្នំពេញ៖ នៅថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២២ នេះ សែ​ល​កាត​បន្ត​នូវ​បេស​កម្ម ​ធ្វើ​ឱ្យ​សុ​ប​ន្តិ​ក្លាយជា​ការ​ពិត​ តាម​រយៈ កម្មវិធី​ដែល​ឈរជើង​យ៉ាង​យូរ​គឺ ឈ្នះ​១​ម៉ឺន​ដុល្លារ​រាល់ថ្ងៃ ​។ ក្នុង​ខែមិថុនា​និង​កក្កដា រង្វាន់​ទឹកប្រាក់​សរុប​ចំនួន $220,000 ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​ដល់​អ្នក​ឈ្នះ​ទាំង ​៥​ រូប ដែល​មក​ពី​រាជធានី​ភ្នំពេញ ខេត្តក្រចេះ និង​ខេត្តបន្ទាយមានជ័យ​ ។

រង្វាន់​ទឹកប្រាក់​យ៉ាង​ធំ ​ដែល​មាន​ចំនួន​រហូត​ដល់ $80,000 ត្រូវ​បាន​ប្រគល់​ដល់ អ្នក​នាង ឡា​ង កញ្ញា​រ៉ា ដែល​ជា​មន្ត្រីរាជការ​ម្នាក់ ​រស់នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​បាន​ឈ្នះ​រង្វាន់​នៅ​ថ្ងៃ​ទី​11 ខែ កក្កដា ឆ្នាំ 2022 ។ អ្នក​នាង​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​ថា​អាច​មានរឿង​ល្អ​បែប​នេះ​កើតឡើង​ចំពោះ​ខ្ញុំ តទៅ​វា​នឹង​សម្រួល ​ដល់​ការ​ចំណាយ​ខ្ញុំ​យ៉ាងច្រើន ​។ ខ្ញុំ​អរគុណ​ច្រើន​ណាស់ សែ​ល​កាត ​។

លោក ប៊ូ ម៉េ​ង​ប៉ុង ជា​អ្នក​ឈ្នះ​រង្វាន់​ធំ​មួយ​រូប​ទៀត គឹ​ជា​និស្សិត​ពេទ្យ​មួយ​រូប​ដែល​មក​ពី​ខេត្តក្រចេះ បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់​ចំនួន $50,000 ពី​ការ​ចាប់​រង្វាន់​នៅ​ថ្ងៃ​ចាប់​រង្វាន់​ទី​24 ខែមិថុនា ឆ្នាំ2022 ។ លោក​បាន​លើក​ឡើង​ថា ការ​ឈ្នះ​រង្វាន់​ទឹកប្រាក់​នូវ​ចំនួន​ដ៏​ច្រើន​នេះ​ គឺជា​ហេតុការណ៍​ដែល​អស្ចារ្យ​បំផុត ​ដែល​បាន​កើតឡើង​ក្នុង​ជីវិត​លោក​ ។

លោក យស បាន​ចំរុង ជា​អ្នកបម្រើ​ការងារ​ឯកជន​មួយ​រូប ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់​ចំនួន $40,000 នៅ​ថ្ងៃ​ទី​3 ខែកក្កដា ឆ្នាំ 2022 ។

លោក សេង ខន ជា​អ្នក​លក់ដូរ ដែល​រស់នៅ​រាជធានី​ភ្នំពេញ បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់​ចំនួន $40,000
នៅ​ថ្ងៃ​ទី​20 ខែមិថុនា ឆ្នាំ2022 ។

និង​ព្រះ​តេជគុណ វ៉ា​ន់ វេ​ង ដែល​ជា​ព្រះសង្ឃ​មួយ​អង្គ​គង់នៅ​ខេត្តក្រចេះ បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់​ចំនួន $10,000 នៅ​ថ្ងៃ​ទី​25 ខែមិថុនា ឆ្នាំ2022 ។

អគ្គនាយក​ប្រតិបត្តិ​របស់​សែ​ល​កាត លោក Simon Perkins បាន​សម្ដែង​ការ​អបអរសាទរ​ដល់​អ្នក​ឈ្នះ​រង្វាន់​ទាំង ​៥ ​នាក់ ​។ កម្មវិធី​ឈ្នះ​ ១ ​ម៉ឺន​ដុល្លារ​រាល់ថ្ងៃ គឺជា​វិធីសាស្ត្រ​ក្នុង​ការ​ផ្ដល់​ទៅ​វិញ​ដល់​សហគមន៍​ដែល​ជា​អ្នក​តែង​បន្ត​ការ​គាំទ្រ​ ដល់​សេវាកម្ម​របស់​យើង​ ។ ពួក​យើង​ពិតជា​មាន​ក្ដី​សោមនស្ស​ណាស់​ក្នុង​ការ​ផ្ដល់​រង្វាន់​ទឹកប្រាក់​ដល់​អតិថិជន​របស់​យើង​ដែល​កំពុង​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុងផ្ទះ អាជីវកម្ម និង​ចំណាយ​ប្រចាំ​ថ្ងៃ​។ សង្កេត​ឃើញ​ពី​លទ្ធផល​នៃ​កម្មវិធី​និង​ប្រាក់​រង្វាន់​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​យ៉ាង​ពិតប្រាកដ​ នៅ​ក្នុង​ជីវិត​រស់នៅ​របស់​អតិថិជន ​យើង​ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​ពួក​គេ វា​គឺជា​កត្តា ​ដែល​ជម្រុញ​ឱ្យ​យើង​បន្ត​ទៅ​មុខ​និង​ធ្វើ​ឱ្យ​កម្មវិធី​នេះ​ឈរជើង​យ៉ាង​មាំ​រហូត​មក​ទល់​ពេល​នេះ​។ ជំនួស​មុខ​ឱ្យ​សែ​ល​កាត​និង​ក្រុមការងារ​ដែល​នៅ​ពីក្រោយ​កម្មវិធី​នេះ ខ្ញុំ​សូម​អបអរ​ដល់​អ្នក​ឈ្នះ​រង្វាន់​ទាំងអស់​ក៏​ដូច​ជា​អរគុណ​ពួក​គេ​ដែល​រួម​ដំណើរ​ជាមួយ​សែ​ល​កាត​រហូត​មក ​។

ឈ្នះ​១​ម៉ឺន​ដុល្លារ​រាល់ថ្ងៃ ផ្ដល់​ឱ្យ​អតិថិជន​នូវ​ឱកាស​ឈ្នះ​រង្វាន់​ចាប់ពី $10,000. $100,000 ជា​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​ពុំ​មាន​អ្នក​ឈ្នះ​នោះ​ទេ ប្រាក់​រង្វាន់​នេះ នឹង​ត្រូវ​យក​ទៅ​បូក​បន្ថែម​នៅ​ថ្ងៃ​បន្ទាប់ ដែល​នឹង​ក្លាយជា​រង្វាន់​ដ៏​ធំ​អស្ចារ្យ ពោល​គឺ​មាន​ចំនួន​សរុប​រហូត​ទៅ​ដល់ 10 ម៉ឺន​ដុល្លារ​ឯណោះ​ ។

ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ប្រចាំ​ថ្ងៃ សូម​តេ ឬ​ផ្ញើ​សារ “10K” ទៅ​កាន់​លេខ 8888 ហើយ​បន្ទាប់​មក​អ្នក​នឹង​ទទួល​លេខ​ផ្សងសំណាង ដែល​មាន 6 ខ្ទង់​។ អ្នក​ឈ្នះ នឹង​ត្រូវ​បាន​ប្រកាស​ជូន​ឱ្យ​ដឹង​ជា​រៀងរាល់ថ្ងៃ នៅ​ម៉ោង 6 យប់ នៅ​លើ​ប៉ុស្តិ៍​យូ​ធូប​របស់​សែ​ល​កាត ​៕ អត្ថបទសហការ