រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍ ផ្តល់ជូននូវការជួបជុំដ៏រីករាយ និងកម្មវិធីប្រូម៉ូសិនដ៏ច្រើន ក្នុង ឱកាសពិធីបុណ្យសែនព្រះខែ ដូចជា នំសែនព្រះខែខ្ចប់ ក្នុងប្រអប់នាំសំណាង ម្ហូបសុភមង្គល ការសម្តែងសិល្បៈ និងការតុបតែងលម្អ ក្នុងអគារដ៏ទាក់ទាញ ដើម្បីផ្តល់នូវបទពិសោធន៍មិន អាចបំភ្លេចបានសម្រាប់គ្រប់គ្នា ។
នំសែនព្រះខែគុណភាពរបស់ណាហ្គាវើលដ៍ ចាប់ផ្តើមដាក់លក់រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី១០ ខែកញ្ញាដែលមានរសជាតិគ្រាប់ឈូកសបែបហុងកុង ស្លឹកតើយ ទុរេន និងទីរ៉ាមីស៊ុ
ការជាវ និងចែករំលែកនំព្រះខែដល់មនុស្សជុំវិញ គឺជាទំនៀមទម្លាប់ ដែលត្រូវបានអនុវត្តជាយូរ មកហើយ នៅក្នុងតំបន់ ។ ក្រុមមេចុងភៅប្រចាំភោជនីយដ្ឋានចិន Hall of Golden Chimes និង Fortune Palace របស់ណាហ្គាវើលដ៍ បានច្នៃបង្កើតនំព្រះខែ និងដុតថ្មីៗរៀងរាល់ថ្ងៃ ដោយប្រើ គ្រឿងផ្សំស្រស់ៗគុណភាពខ្ពស់ ដែលផ្តល់នូវសាច់នំ និងស្នូលល្មួតឆ្ងាញ់ជាប់ចិត្ត ។
នំមាន ៤ រសជាតិសម្រាប់ជ្រើសរើស (ស្នូលធម្មតា ឬមានស៊ុតពីរ) ដូចជារសជាតិគ្រាប់ ឈូកសបែបហុងកុង ស្លឹកតើយ ទុរេនបែបអាស៊ី និងទីរ៉ាមីស៊ុបែបអ៊ីតាលី ។ ឆ្នាំនេះ ណាហ្គា វើលដ៍ បានរចនាប្រអប់នំនាំសំណាងថ្មី ដែលមាន ៣ ទំហំផ្សេងគ្នា៖ ប្រអប់ដែលមាននំ ១ ដុំ (តម្លៃចាប់ពី ១៤ ដុល្លារ), ប្រអប់ដែលមាននំ ៤ ដុំ (តម្លៃចាប់ពី ៥៥ ដុល្លារ) និងប្រអប់ដែល មាននំ ៨ ដុំ (តម្លៃចាប់ពី ១០៨ ដុល្លារ) ជាកាដូដ៏ស័ក្តិសមបំផុត សម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូធុរកិច្ច និងមិត្តរួម ការងារ ។ ល ។
ប៊ុហ្វេឌីមសាំពិសេស បម្រើជូនរៀងរាល់ថ្ងៃក្នុងពេលថ្ងៃត្រង់នៅភោជនីយដ្ឋានចិន Hall of Golden Chimes សម្រាប់ការជួបជុំដ៏រីករាយ និងសុភមង្គល
សម្រាប់ការកម្ម៉ង់នំព្រះខែ សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 015 402 345 ឬតាមរយៈ អ៊ីម៉ែល ៖ dining@nagaworld.com ។ នំព្រះខែ ក៏មានដាក់លក់រៀងរាល់ថ្ងៃផងដែរ រហូតដល់ ថ្ងៃទី១០ ខែកញ្ញា នៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ និងភោជនីយដ្ឋាន Golden Bowl, Food Pavilion និង Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២ ។ សូមតាមដានទំព័រ Facebook និង WeChat របស់ណាហ្គាវើលដ៍ ដើម្បីចូលរួមការប្រកួតប្រជែង និងឱកាសឈ្នះនំព្រះខែ !
ណាហ្គាវើលដ៍ ក៏មានបម្រើជូននូវម្ហូបពិសេសច្រើនជម្រើស នៅក្នុងឱកាសដ៏ពិសេសនេះផងដែរ ។ ប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋានចិន Hall of Golden Chimes ឥឡូវនេះមានបម្រើជូន ក្នុងពេលថ្ងៃត្រង់ រៀងរាល់ថ្ងៃ ពីម៉ោង ១១ ព្រឹក ដល់ ២:៣០ រសៀល រីឯថ្ងៃសៅរ៍-អាទិត្យ និង ថ្ងៃបុណ្យជាតិ ចាប់ផ្តើមបម្រើជូនពីម៉ោង ១០:៣០ ព្រឹក (សូមណែនាំឲ្យកក់ទុកជាមុន) ម្នាក់ ២៩ ដុល្លារ និងការបញ្ចុះតម្លៃពិសេសសម្រាប់កុមារអាយុក្រោម ១២ឆ្នាំ ។
សូមអញ្ជើញទៅទស្សនាការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ រៀងរាល់ថ្ងៃ ពីម៉ោង ៦ ល្ងាចនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១
ប្រសិនបើលោកអ្នកមានបំណង ចង់ទទួលទានអាហារពេលល្ងាច ដ៏ឈ្ងុយឆ្ងាញ់បំផុត សូមអញ្ជើញទៅពិសាអាហារប៊ុហ្វេអន្តរជាតិ ពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមាន អាហារប៊ុហ្វេច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ រួមមាន៖ គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបពេញនិយមបែបអាស៊ី អាហារបែបអឺរ៉ុប និងបង្អែម ម្នាក់ត្រឹមតែ ២៩ ដុល្លារ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងម្នាក់ ៣៥ ដុល្លារ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលមានបន្ថែមគ្រឿង សមុទ្រ ។
ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនការសម្តែងសិល្បៈ អបអរពិធីបុណ្យសែនព្រះខែផងដែរ ដែលចូលរួមសម្តែងដោយសិល្បករ និងសិល្បការិនីជាតិ និងអន្តរជាតិ រៀងរាល់ថ្ងៃ ពីម៉ោង ៦ ល្ងាច នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ។ លោកអ្នកអាចថតរូបទុក ជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈ ក្នុងឈុតសម្លៀកបំពាក់បែបចិន បន្ទាប់ពីពួកគេបានសម្តែងផងដែរ ។
សូមទទួលយកនូវពេលវេលាដ៏រីករាយ ជាមួយមនុស្សជាទីស្រឡាញ់ ក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍ !
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ