ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ល្បី​ៗ​លំដាប់​អន្តរជាតិ ​៤ ​ប្រកាស​ពង្រីក​ខ្លួន​ក្នុង​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ ខណៈ​ថ្ងៃ​សម្ពោធ​កាន់តែ​កៀក

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ល្បី​ៗ​លំដាប់​អន្តរជាតិ​ចំនួន​៤​បាន​ប្រកាស​ពង្រីក​ខ្លួន​ក្នុង​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ តាម​រយៈ​ពិធី​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ល្បី​ៗ​លំដាប់​អន្តរជាតិ​ចំនួន​៤​បាន​ប្រកាស​ពង្រីក​ខ្លួន​ក្នុង​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ តាម​រយៈ​ពិធី​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ​។

ក្រុមហ៊ុន​ទាំងនោះ​រួម​មាន​៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស Samsung ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​អេ​ឡិច​ត្រូ​និក​មក​ពី​ប្រទេស​ជប៉ុន Kohnan ក្រុមហ៊ុន​បម្រើសេវា​កម្ម​ម្ហូបអាហារ​ដ៏​ល្បី​មក​ពី​ប្រទេស​ចិន Paradise Dynasty និង​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​ដ៏​ពេញ​និយម​មក​ពី​ប្រទេស​ថៃ Jaspal ​។

លោក​ជំទាវ លី សុខ​ឆេ​ង អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​មាន​ប្រសាសន៍​ថា​៖ «​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​រវាង​ក្រុមហ៊ុន និង​ដៃគូ​សហការ​ដើម្បី​នាំ​យក​ផលិតផល និង​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រកបដោយ​គុណភាព​ខ្ពស់​ជូន​ដល់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​។ កិច្ចសហការ​នា​ពេល​នេះ​ក៏​បង្ហាញ​ពី​ការ​ជឿជាក់ និង​ទំនុកចិត្ត​រវាង​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល និង​ដៃគូ​សហការ​ផង​ដែរ​»​ ។

លោក​ជំទាវ លី សុខ​ឆេ​ង ​ឲ្យ​ដឹង​បន្ថែម​ថា តាម​រយៈ​កិច្ចសហការ​នេះ ក្រុមហ៊ុន​ទាំង​៤​ខាង​លើក​នឹង​បើក​សាខា​ក្នុង​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា​ល​ម៉​ល ដែល​កំពុង​ដំណើរការ​សាងសង់​យ៉ាង​សកម្ម​ហើយ​ត្រៀម​បើក​សាកល្បង​នៅ​ពាក់កណ្តាល​ខែកញ្ញា​នេះ​ដើម្បី​ស្វា​មគ​ន៍​ដល់​សា​ធា​រៈ​ជន​ចូល​ទស្សនា ដើរ​កម្សាន្ត និង​ទិញ​ទំនិញ​ឥត​ដែន​កំណត់​។

ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ស្ថិត​នៅ​តំបន់​ពាណិជ្ជកម្ម​ដ៏​មមាញឹក ពិសេស​ស្ថិត​ក្នុង​គម្រោង​លំនៅ​ឋាន ជីប ម៉ុង លែ​ន​ម៉ាក ២៧១ មាន​អ្នក​រស់នៅ​ចំណូល​ខ្ពស់​ជា​ច្រើន​។ លើស​ពី​នេះ ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល គឺជា «​ពិភព​នៃ​ម៉ាក​ល្បី​ៗ​លំដាប់​អន្តរជាតិ​» ដែល​ភាគច្រើន​ជា​ម៉ាក​ថ្មី​ផ្តល់​ជូន ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បម្រើ​តម្រូវការ​របស់​អតិថិជន​ដែល​កំពុង​កើនឡើង ​។

លោក Edlan Chua ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Paradise Dynasty បាន​លើក​ឡើង​ថា​៖ «​បន្ទាប់​ពី​បាន​ទស្សនា និង​ប្រតិបត្តិការ​ផ្សារ​ទំនើប​លំដាប់​ពិភពលោក​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួច​មក យើង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​ស្ងប់​ស្ងែ​ង​ចំពោះ​គម្រោង​វិនិយោគ​ដ៏​ធំ​បង្អស់​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល គឺ​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល​។ យើង​មាន​ទំនុកចិត្ត​ថា មណ្ឌល​ផ្សារ​ទំនើប​នេះ​នឹង​ក្លាយជា​និមិត្តរូប​ថ្មី​សម្រាប់​ទីក្រុង​ភ្នំពេញ និង​ជា​កន្លែង​មាន​សក្តានុពល​សម្រាប់​ទីផ្សារ​លក់រាយ​។ ក្រុមហ៊ុន Paradise Dynasty មាន​មោទកភាព​ក្នុង​ការ​ក្លាយជា​ដៃគូ​សហការ​របស់ មណ្ឌល​ផ្សារ​ទំនើប​ដែល​នឹង​នាំ​បទ​ពិសោធន៍​ថ្មី​ៗ​ទាក់ទាញ​សម្រាប់​អតិថិជន​» ​។

ក្នុង​នោះ តំណាង​នៃ​ក្រុមហ៊ុន Jaspal ក៏​បាន​លើក​ឡើង​ថា​៖«​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​នៃ​ការ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន Jaspal ហើយ​យើង​មាន​ទំនុកចិត្ត​លើ​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល​ថា​នឹង​ទទួល​បាន​ជោគជ័យ​» ​។

ចំណែក​តំណាង​នៃ​ក្រុមហ៊ុន Kohnan និង Samsung ក៏​បាន​បង្ហាញ​នូវ​ទំនុកចិត្ត​ខ្ពស់ និង​ភាព​ជឿជាក់ ខ្លាំង​ចំពោះ​កិច្ចសហការ​នេះ​ដែល​នឹង​ជំរុញ​ដល់​ការ​រីក​ចម្រើន​រួម​គ្នា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​មណ្ឌល​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល សូម​ទាក់ទង​តាម​រយៈ 066 922 888/085 922 888/093 922 888 ឬ​អ៉ី​ម៉ែ​ល retailleasing@chipmong.com ឬ​ហ្វ៊េ​ស​ប៊ុ​ក​ផេ​ក Chip Mong 271 Mega Mall https://www.facebook.com/chipmong271megamall ៕ អត្ថបតសហការ