រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី០៦ ខែសីហា បានរៀបចំពិធីប្រគល់រង្វាន់ប្រាក់លានជូនដល់គូស្វាមីភរិយាថ្មីចំនួន៨៨គូដែលមានសំណាងបានឈ្នះរង្វាន់ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង ហើយក្រុមហ៊ុនគ្រោងនឹងធ្វើការប្រគល់រង្វាន់ជាបន្តបន្ទាប់រហូតគ្រប់ចំនួន៣០០រង្វាន់ស្មើនឹង៣០០គូតាមផែនការសម្រាប់ឆ្នាំ២០២២ ។
គូស្វាមីភរិយាថ្មីចំនួន៨៨គូខាងលើ មានសំណាងឈ្នះប្រាក់ ២០ លានរៀល និង១០លានរៀលពិតៗដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាដើម្បីទទួលភ្ញៀវក្នុងថ្ងៃមង្គលការកាលពីពេលថ្មីៗតែប៉ុណ្ណោះ រួចបំពេញឈ្មោះដាក់ក្នុងធុងឆ្នោតផ្សងសំណាងក៏ស្រាប់តែឈ្នះប្រាក់យ៉ាងច្រើនដោយនឹកស្មានមិនដល់ ។
ក្នុងដំណើរការនៃកម្មវិធីប្រគល់រង្វាន់ គូស្វាមីភរិយាថ្មីបានដើរទស្សនកិច្ចរោងចក្រខ្មែរ ប៊ែវើរីជីស ៊ភ្លក់រសជាតិស្រាបៀរស្រស់ បន្ទាប់មករីករាយទស្សនាការប្រគុំតន្ត្រីនៅស្ថានីយទូរទស្សន៍ហង្សមាសនាពេលរាត្រីដោយមានវត្តមានតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា និងតារាល្បីៗជាច្រើនរូបចូលរួមផ្តល់ភាពសប្បាយរីករាយដល់គូស្វាមីភរិយាថ្មីថែមទៀតផង ។
គូស្វាមីភរិយាជាច្រើនបានសម្តែងក្តីរំភើប និងត្រេកអរជាខ្លាំងដែលមានសំណាងឈ្នះរង្វាន់ជាប្រាក់សុទ្ធពិតៗពីស្រាបៀរ កម្ពុជា ពិសេសរីករាយដែលបានមកឃើញរោងចក្រផ្ទាល់ភ្នែកដែលមានអនាម័យខ្ពស់ និងស្តង់ដារលំដាប់អន្តរជាតិ ធ្វើឲ្យពួកគាត់កាន់តែមានទំនុកចិត្តខ្លាំងចំពោះស្រាបៀរ កម្ពុជា ។
ក្នុងនោះ អ្នកនាង ខាំ ចិន្ដា រស់នៅខេត្តកំពង់ឆ្នាំងដែលបានអញ្ជើញមកទទួលរង្វាន់ជាមួយស្វាមីបានសម្តែងអារម្មណ៍ថា៖«នាងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង ព្រោះខ្ញុំធ្លាប់តែឃើញគេឈ្នះ ឥឡូវបានមកលើខ្លួនឯងផ្ទាល់មានអារម្មណ៍ថារំភើបខ្លាំងមែនទែន ។ ពេលខ្ញុំឈ្នះរង្វាន់២០លានរៀលពីស្រាបៀរ កម្ពុជាបែបនេះ ខ្ញុំចង់ឲ្យអ្នករស់នៅក្នុងភូមិខ្ញុំទិញស្រាបៀរ កម្ពុជាពេលមានកម្មវិធីមង្គលការឬជប់លៀងផ្សេងៗ ព្រោះស្រាបៀរ កម្ពុជាមានរង្វាន់ពិតៗ ចែករង្វាន់ពិតៗ» ។
ស្រាបៀរ កម្ពុជាគ្រោងនឹងបន្តផ្តល់រង្វាន់ជាទីគាប់ចិត្តដល់គូស្វាមីភរិយាផ្សេងទៀតនាពេលខាងមុខ ដូច្នេះសម្រាប់អតិថិជនមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹមឲ្យសោះ ។
តាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជាដើម្បីទទួលបានព័ត៌មានថ្មីៗ ។
https://www.facebook.com/cambodiabeer
ស្រាបៀរ កម្ពុជា
ដើម្បីអ្នកមានស្នាដៃ
ពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ