ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល រៀបចំ​ពិ​ព័រ​ណ៌​ស្នាដៃ​ ភាព​ជា​អ្នកដឹកនាំ​របស់​សិស្សានុសិស្ស​ ប្រចាំឆ្នាំ​២០២២

1 អាទិត្យ មុន

​រាជធានីភ្នំពេញ៖ កាលពី​ថ្ងៃ​សុក្រ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល បាន​រៀបចំ​ពិ​ព័រ​ណ៌​ស្នាដៃ​ភាព​ជា​អ្នក ដឹកនាំ​របស់​សិស្សានុសិស្ស​ប្រចាំឆ្នាំ ២០២២ តាម​រយៈ​ការ​ដឹកនាំ​ធ្វើ​គម្រោង​សិក្សា…

​រាជធានីភ្នំពេញ៖ កាលពី​ថ្ងៃ​សុក្រ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល បាន​រៀបចំ​ពិ​ព័រ​ណ៌​ស្នាដៃ​ភាព​ជា​អ្នក ដឹកនាំ​របស់​សិស្សានុសិស្ស​ប្រចាំឆ្នាំ ២០២២ តាម​រយៈ​ការ​ដឹកនាំ​ធ្វើ​គម្រោង​សិក្សា និង​ការ​អនុវត្ត​ការងារ​ជាក់ស្តែង ​ដែលបាន​រៀន​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក ​។

នៅ​ក្នុង​ពិ​ព័រ​ណ៌​នេះ​ដែរ សិស្សានុសិស្ស​បាន​រៀបចំ​គម្រោង​ផ្សេង​ៗ​គ្នា ដែល​ទទួល​បានការ​បង្ហាត់បង្ហាញ ជាមួយ​កម្ម​វី​ធី​អន្តរជាតិ និង​កម្មវិធី​បំ​ណិ​ន​ជីវិត ​ដោយ​គ្រូ​ជាតិ និង​គ្រូ​អន្តរជាតិ​ ដែល​មានបទពិសោធន៍​ ក្នុង​ការ​បង្រៀន ដើម្បីចូលរួម​ដាក់​តាំង​ពិ​ព័រ​ណ៌ និង​ធ្វើ​បទ​បង្ហាញ​ប្រកួតប្រជែង​ក្នុង​ការ​ទទួល​បាន​ជោគជ័យ ​។ កម្មវិធី​នេះ អ្នក​ទស្សនា​ប្រមាណ ៥០០​នាក់ បាន​ចូលរួម​បោះ​ឆ្នោត​គាំទ្ រ​ដល់​ក្រុម​សិស្សានុសិស្ស​ ដែល​ដឹកនាំ​គម្រោង ​នៅ​ក្នុង​ការ​តាំង​ពិ​ព័រ​ណ៌ ដោយ​ផ្អែក​លើ​ការ​ដឹកនាំ រៀបចំ​ភាព​ច្នៃប្រឌិត ចំណេះដឹង សាមគ្គីភាព នៃ​ក្រុម​គម្រោង​នីមួយ​ៗ ​។

ក្រុម​គម្រោង​ដែល​ទទួល​បាន​ជ័យ​លា​ភី​ប្រចាំឆ្នាំ​សិក្សា ២០២១-២០២២​នេះ គឺ​ក្រុម​សិស្សានុសិស្ស​មក​ពី​កម្រិត​ថ្នាក់ ទី​៥ និង​ទី​៦​ ។ ក្រុម​ជ័យ​លា​ភី ក៏​ដូច​ជា​ក្រុម​ផ្សេង​ទៀត សុទ្ធតែ​យល់​ឃើញ​ថា​សិក្សា​នៅ​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ពួក​គាត់​ទទួល​បាន​ទាំង​ចំណេះដឹង និង​ភាព​ជា​អ្នកដឹកនាំ ​។ ក្រុម​ជ័យ​លា​ភី​នឹង​យក​ថវិកា ​ដែល​ឈ្នះ​សម្រាប់​ធ្វើ​កម្មវិធី សប្បុរសធម៌ និង​ការងារ​សង្គម​ផ្សេង​ៗ​បន្ថែម​ទៀត ​។

សាលា​សូម​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា ឬ​អ្នក​អាណាព្យាបាល និង​ភ្ញៀវ​កិត្តិយស​គ្រប់​រូប ​ដែល​បាន​អញ្ជើញ ចូលរួម និង​គាំទ្រ​ដល់​កម្មវិធី​ ។ សាលា​សង្ឃឹមថា​អស់លោក ​លោកស្រី​ នឹង​បន្ត​គាំទ្រ និង​លើកទឹកចិត្ត ​ដល់​សិស្សានុសិស្ស​ឱ្យដឹកនាំ​ ធ្វើ​គម្រោង​សិក្សា​បន្ថែម​ទៀត​ ។

សូម​បញ្ជាក់​ថា សិស្ស​ដែល​បាន​សិក្សា​នៅ​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល មិន​ត្រឹមតែ​ទទួល​បានការ​សិក្សា​តែ មួយ​មុខ​ប៉ុណ្ណោះ​ទេ សិស្ស​ក៏​នឹង​រីក​ចម្រើន​ នៅ​ក្នុង​សហគមន៍​មួយ ​នៃ​ភាព​ជា​អ្នកដឹកនាំ​ដែល​ពោរពេញ ទៅ​ដោយ​ការ​សិក្សា តាម​បែប​អនុវត្ត​គម្រោង​ជាក់ស្ដែង តាម​កម្មវិធី​អន្តរជាតិ​ ដូច​ជា Montessori, IEYC, IPC, Cambridge ដែល​បាន​បញ្ចូល កម្មវិធី​បន្ថែម​ជា​ច្រើន​ទៀត​ដូច​ជា Leader in Me, Money Tree ហើយ​បាន​រៀបចំ Pathway ច្បាស់លាស់ ​សម្រាប់​សម្រួច បុត្រ​ធីតា​របស់​លោក​អ្នក​ទទួល​បាន​គុណភាព​សិក្សា ដែល​សម​មូល​កំរិត​ទទួលស្គាល់​ជាង ​160 ​ប្រទេស​ទូ​ទាំង​ពិភពលោក ​។ លើស​ពី​នេះ សាលា​បាន​បញ្ចូល​កម្មវិធី​តន្ត្រី សិល្បៈ កីឡា​ ដូច​ជា​ហែល​ទឹក តៃ​ក្វា​ន់​ដូ បាល់ទាត់ និង​កម្មវិធី​ដទៃ​ទៀត ដើម្បីជា​ជំនួយ​ដល់​ការ​លូតលាស់​ ទាំង​ផ្នែក​ស្មារតីនិង​រាយ​កាយ​ ដល់​ពួក​គាត់​ថែម​ទៀត​ផង​ ។

ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​: 017 388 884 | 095 666 555 | 070 338 884
Google Map : shorturl.at/puG48 ៕ អត្ថបទសហការ