រាជធានីភ្នំពេញ៖ ពិតជាគួរឲ្យរំភើបជំនួសគូស្វាមីភរិយា ដែលទើបរៀបការហើយថ្មោងថ្មីរហូតដល់ទៅ ១០៩ គូ ឯណោះដែលមានសំណាងខ្លាំងបំផុត ឈ្នះប្រាក់សុទ្ធចំនួន ២០ លានរៀល និង ១០ លានរៀលពីស្រាបៀរ កម្ពុជាដែលរស់នៅតាមបណ្តាខេត្តជាច្រើន ពាសពេញប្រទេសកម្ពុជាតែម្តង ។
គូស្វាមីភរិយាថ្មោងថ្មីទាំងនោះ អញ្ជើញមកពីខេត្តបន្ទាយមានជ័យ សៀមរាប ព្រៃវែង ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ កំពត ត្បូងឃ្មុំ ក្រចេះ កណ្តាល កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម និងខេត្តជាច្រើន ។ បញ្ជីឈ្មោះត្រូវបានចេញផ្សាយ នៅលើទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជា ដូច្នេះគូស្វាមីភរិយាថ្មោងថ្មី ដែលបានជាវស្រាបៀ កម្ពុជា យកទៅទទួលភ្ញៀវ សូមកុំភ្លេច! ពិនិត្យមើលក្រែងឃើញឈ្មោះរបស់ខ្លួន ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើការទំនាក់ទំនងទៅកាន់ អ្នកឈ្នះជាបន្តបន្ទាប់ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងលក្ខន្តិកៈក្នុងការទទួលរង្វាន់ មុននឹងប្រារព្ធពិធីប្រគល់រង្វាន់ជូនដល់អ្នកឈ្នះ ។
គូស្វាមីភរិយាថ្មោងថ្មីដែលឃើញឈ្មោះរបស់ខ្លួន សូមធ្វើការត្រៀមឯកសាចាំបាច់ចំនួនប្រាំ រួមមាន ៖ ១) លិខិតអញ្ជើញអាពាហ៍ពិពាហ៍ (ឬធៀបការ) ២) លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ៣) រូបថតការ ៤) អត្តសញ្ញាណប័ណ្ណរបស់ស្វាមី និងភរិយា ៥) សន្លឹកឆ្នោតដែលត្រូវរង្វាន់ ដើម្បីអាចបើករង្វាន់ពីក្រុមហ៊ុន ។
គួរបញ្ជាក់ថា កម្មវិធីនេះផ្តល់ជូន សម្រាប់តែគូស្វាមីភរិយាដែលជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ ដោយមិនអនុវត្តសម្រាប់ពិធីបុណ្យ ខួបអាពាហ៍ពិពាហ៍ ខួបកំណើត ឬពិធីជួបជុំផ្សេងៗនោះទេ ។ គូស្វាមីភរិយាមួយគូមានសិទ្ធិទទួលបានរង្វាន់តែម្តងប៉ុណ្ណោះ ទោះបីមានឈ្មោះឈ្នះប៉ុន្មានដងក៏ដោយ ចំណែកឯបុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសទាំងអស់ មិនអនុញ្ញាតឲ្យចូលរួម ក្នុងកម្មវិធីនេះជាដាច់ខាត ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer ។
ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ
ពិសាដោយការទទួលខុសត្រូវ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ