ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ព្រី​ន​ស៍ បន្ត​ភាព​ជា​ដៃគូ​សហការ​ជាមួយ​រោង​ភាពយន្ត មេ​ជើរ ស៊ី​នី​ផ្លិ​ច បាយ​ស្មា​ត ដោយ​នាំ​មក​នូវ​រង្វាន់ និង​ឯកសិទ្ធិ​ភាព​ពិសេស​ជូន​អតិថិជន​របស់​ខ្លួន

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២ ៖ ធនាគារ ព្រី​ន​ស៍ បាន​ប្រកាស​បន្ត​ភាព​ជា​ដៃគូ​សហការ​របស់​ខ្លួន​ជាមួយ​រោង​ភាពយន្ត​មេ​ជើរ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២ ៖ ធនាគារ ព្រី​ន​ស៍ បាន​ប្រកាស​បន្ត​ភាព​ជា​ដៃគូ​សហការ​របស់​ខ្លួន​ជាមួយ​រោង​ភាពយន្ត​មេ​ជើរ ស៊ី​នី​ផ្លិ​ច បាយ​ស្មា​ត រយៈពេល ៣​ ឆ្នាំ​បន្ថែម​ទៀត ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​របស់​ខ្លួន​ជាមួយនឹង​ការ​បន្ត​ផ្តល់​ជូន​រង្វាន់ និង​ឯកសិទ្ធិ​ភាព ​។ ដោយ​នេះ​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ធនាគារ ព្រី​ន​ស៍ នឹង​បន្ត​ផ្តល់​ជូន​អត្ថប្រយោជន៍​បន្ថែម​ដល់​អតិថិជន​របស់​ខ្លួន រួម​ទាំង​ការ​បញ្ចុះតម្លៃ​ក្នុង​រោង​ភាពយន្ត​ជា​រៀងរាល់ថ្ងៃ សម្រាប់​ម្ចាស់​ប័ណ្ណ​ធនាគារ ព្រី​ន​ស៍ទាំង​អស់ ក៏​ដូច​ជា​ការ​ហ្វ្រី​សំបុត្រ​កុន និង​ពោត​លីង​ក្នុងអំឡុងពេល​កម្មវិធី​ពិសេស​ៗ​ផង​ដែរ​ ។

លោក ហ៊​ន់ សុ​រចនា អភិបាល​គ្រប់គ្រង និង​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​ន​ស៍ ម​.​ក បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​មាន​សេចក្តី​សោម​ន្ស​រីករាយ ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​សហការ​របស់​យើង​ជាមួយនឹង​រោង​ភាពយន្ត​ដ៏​ល្អ​បំផុត និង​លំដាប់​កំពូល​នៅ​កម្ពុជា​ ។ យើង​បាន​ចាប់ដៃ​សហការ​ជាមួយ​រោង​ភាពយន្ត​មេ​ជើរ ស៊ី​នី​ផ្លិ​ច បាយ​ស្មា​ត ចាប់តាំងពី​ធនាគារ ព្រី​ន​ស៍ បាន​ចាប់ផ្តើម​ដំណើរការ​ជា​ធនាគារពាណិជ្ជ​ពេញលេញ​ក្នុង​ឆ្នាំ​ ២០១៨ មក​ម្ល៉េះ ​។ ក្នុងអំឡុងពេល​នេះ យើង​បាន​បង្កើត​ទំនាក់ទំនង​ដ៏​រឹង​មាំ និង​ជិត​ស្និទ្ធ​ក្នុង​ការ​បម្រើ​ប្រភេទ​អតិថិជន​ផ្សេង​ៗ ជាមួយនឹង​ការ​ផ្តល់​ជូន​ពិសេស​លើ​សំបុត្រ​កុន​របស់​ពួក​គេ​ ។

យើង​ក៏​មាន​ជា​សាល​ភាពយន្ត​ធនាគារ ព្រី​ន​ស៍ វី​អាយ​ភី (Prince Bank VIP Lounge) នៅ​រោង​ភាពយន្ត​មេ​ជើរ ស៊ី​នី​ផ្លិ​ច បាយ​ស្មា​ត ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ផង​ដែរ​ ។ សាល​ភាពយន្ត​ធនាគារ ព្រី​ន​ស៍ វី​អាយ​ភី (Prince Bank VIP Lounge) គឺជា​សាល​ភាពយន្ត​ដ៏​ទំនើប និង​ទាន់សម័យ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​អាច​រីករាយ​ជាមួយ​សេវាកម្ម​សាល​ភាពយន្ត​លំដាប់​ខ្ពស់​ដូច​ជា បន្ទប់​រង់ចាំ និង​បន្ទប់ទឹក​ឯកជន បុគ្គលិក​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ អាហារ​សម្រន់ និង​ភេសជ្ជៈ​ស្វាគមន៍ គ្រែ​សម្រាប់​គេង​ទស្សនា​ភាពយន្ត​ដ៏​មាន​ផាសុកភាព និង​សេវាកម្ម​ពិសេស​ផ្សេង​ៗ​ទៀត​ ។ នេះ​គឺជា​យុទ្ធសាស្ត្រ​ស្រប​តាម​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​បង្កើន​បទ​ពិសោធន៍​របស់​អតិថិជន​ជាមួយនឹង​អត្ថប្រយោជន៍​នៃ​ការ​រស់នៅ​បែប​ទាន់សម័យ និង​ពេញលេញ​បំផុត​» ។​

លោក​បាន​បន្ថែម​ទៀត​ថា ៖ «​ក្នុង​នាម​ជា​ធនាគារ​ឌី​ជី​ថ​ល​ដែល​រីក​ចម្រើន​លឿន​បំផុត​មួយ យើង​តែងតែ​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​លើ​ការ​ស្វែងរក​វិធី​ថ្មី​ៗ ដើម្បី​បង្កើន​បទ​ពិសោធន៍​របស់​អតិថិជន ជាមួយនឹង​យុទ្ធសាស្ត្រ​ឆ្លើយ​តប​តាម​តម្រូវការ ស្រប​តាម​និន្នាការ​ពេញ​និយម​របស់​ពួក​គេ​។ យើង​តែងតែ​ធ្វើការ​ជំរុញ​ឥត​ឈប់​ឈរ ដើម្បី​ឱ្យ​សម្រេច​បាន​នូវ​លទ្ធផល​លើស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន ដោយ​ផ្តល់​ជូន​នូវ​សេវា​ធនាគារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ការ​ផ្តល់​ជូន​ពិសេស​ជា​ច្រើន​ទៀត ​។ អតិថិជន​អាច​ទិញ​សំបុត្រ​កុន​របស់​ពួក​គេ​បាន​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព ហើយ​រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​ដ៏​ពិសេស ដោយ​ធ្វើការ​ទូទាត់​ជាមួយ​ប័ណ្ណ​ធនាគារ ព្រី​ន​ស៍ ​។

លើស​ពី​នេះ យើង​បាន​ដាក់​ដំណើរការ PRINCE KHQR នៅ​គ្រប់​សាខា​នៃ​រោង​ភាពយន្ត មេ​ជើរ ស៊ី​នី ផ្លិ​ច ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ធ្វើការ​ទូទាត់​ឆ្លង​ធនាគារ ដោយ​ការ​ស្កេ​ន​ទូទាត់​សម្រាប់​សំបុត្រ​កុន​របស់​ពួក​គេ​ផង​ដែរ​ ។ ជា​ចុង​ក្រោយ យើង​ពិតជា​មាន​មោទនភាព និង​កិត្តិយស ដែល​បាន​សហការ​ជាមួយ​រោង​ភាពយន្ត មេ​ជើរ ស៊ី​នី​ផ្លិ​ច បាយ​ស្មា​ត ដែល​ជា​រោង​ភាពយន្ដ​ឈានមុខ​គេ​ក្នុង​តំបន់ ហើយ​យើង​ទន្ទឹងរង់ចាំ​បម្រើ​អតិថិជន​របស់​យើង ជាមួយនឹង​យុទ្ធនាការ និង​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ទៀត​នា​ពេល​ខាង​មុខ​ជាមួយនឹង​ខាង​រោង​ភាពយន្ត​» ។​

លោក ជី សិលា នាយក​គ្រប់គ្រង​នៃ​រោង​ភាពយន្ត មេ​ជើរ ស៊ី​នី​ផ្លិ​ច បាន​ចាត់​ទុក​ការ​បន្ត​កិច្ចសហការ​នេះ​ជា​ពេលវេលា​ដ៏​រំភើប​មួយ ហើយ​បាន​មាន​ប្រសាសន៍​ថា លោក​ទន្ទឹងរង់ចាំ​សហការ​ជាមួយ​ធនាគារ ព្រី​ន​ស៍ ដើម្បី​នាំ​យក​នូវ​សេវាកម្ម​ទាន់សម័យ​ល្អ​បំផុត និង​បទ​ពិសោធន៍​ភាពយន្ត​កម្រិត​ខ្ពស់​កាន់តែ​ទូលំទូលាយជូន​ដល់​ប្រជាជនកម្ពុជា​ ។

​​​​​លោក​បាន​បន្ថែម​ថា៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​សហការ​របស់​យើង​ជាមួយ​ធនាគារ ព្រី​ន​ស៍ ដែល​ជា​ធនាគារ​ឌី​ជី​ថ​លកំ​ពុងរីក​ចម្រើន​លឿន​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ហើយ​យើង​ជឿជាក់​ថា សេវា​ទូទាត់​របស់​ធនាគារ ព្រី​ន​ស៍ នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ទូទាត់​ដ៏​ល្អ​ប្រសើរ និង​ទាក់ទាញ អតិថិជន​កាន់តែ​ច្រើន​មក​កាន់​រោង​ភាពយន្ត​របស់​យើង ខណៈ​ដែល​អតិថិជន​របស់​ធនាគារ ព្រី​ន​ស៍ អាច​រីករាយ​ជាមួយនឹង​អត្ថប្រយោជន៍ និង​ការ​ផ្តល់​ជូន​ពិសេស​ដែល​ផ្តល់​ជូន​ពួក​គេ​នៅ​រោង​ភាពយន្ត មេ​ជើរ ស៊ី​នី​ផ្លិ​ច​» ។

ដើម្បី​អបអរសាទរ​ពិធី​បន្ត​ភាព​ជា​ដៃគូ​សហការ​នេះ អតិថិជន​អាច​រីករាយ​ជាមួយនឹង​ការ​ទទួល​បាន​ពោត​លីង​ដោយ​ឥត​គិតថ្លៃ​នៅ​គ្រប់​សាខា​រោង​ភាពយន្ត​មេ​ជើរ ស៊ី​នី​ផ្លិ​ច បាយ​ស្មា​ត ដោយ​ទិញ​សំបុត្រ​ជាមួយ​ប័ណ្ណ Mastercard/Visa/UnionPay ប្រភេទ​ណាមួយ​របស់​ធនាគារ ព្រី​ន​ស៍ ចាប់ពី​ថ្ងៃ​ទី​ ០១ ខែកក្កដា តទៅ​រហូត​ដល់​អស់ពី​ស្តុក ​។ លើស​ពី​នេះ អតិថិជន​នៅ​តែ​អាច​រីករាយ​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ពិសេស​ប្រចាំ​ថ្ងៃ​រហូត​ដល់​ ៥០% លើ​សំបុត្រ​កុន 2D/3D/VIP ដោយ​ទូទាត់​ជាមួយ​ប័ណ្ណ​ធនាគារ ព្រី​ន​ស៍ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២​។ បន្ទាប់​មក​ពី​ការ​ផ្តល់​ជូន​នេះ យើង​នឹង​មានការ​ផ្តល់​ជូន​ដ៏​រំភើប និង​អស្ចារ្យ​ជា​ច្រើន​ទៀត​សម្រាប់​អ្នក​! រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ ! ។

អតិថិជន​អាច​ស្នើ​ប័ណ្ណ​ម៉ា​ស្ទ័​រកា​ត​/​វី​សា​/​យូ​ភី​អាយ ធនាគារ ព្រី​ន​ស៍ បាន​តាម​រយៈ​លើ PRINCE Mobile App ហើយ​អាច​មក​ទទួលយក​ប័ណ្ណ​នៅ​សាខា​ដែល​នៅ​ជិត​បំផុត​។ ស្នើ​ប័ណ្ណ​ធនាគារ ព្រី​ន​ស៍ ឥឡូវនេះ ដើម្បី​រីករាយ​ជាមួយ​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អ្នក​ស័​ក្ត​សម​នឹង​ទទួល​បាន ​! ។

ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​ជា​ប្រចាំ​អំពី​ការ​ផ្តល់​ជូន​ពិសេស​របស់​ធនាគារ ព្រី​ន​ស៍ អតិថិជន​អាច​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​/ Instagram/ Telegram ផ្លូវការ​របស់​ធនាគារ ព្រី​ន​ស៍​ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ www.princebank.com.kh ឬ​ទាក់ទង​មក​កាន់​សេវា​ទំនាក់ទំនង​អតិថិជន​របស់​យើង​តាម​រយៈ​លេខ ១៨០០ ២០ ៨៨៨៨ (​មិន​គិតថ្លៃ​)​ ។

អំពី​ធនាគារ ព្រី​ន​ស៍ ម​.​ក
ធនាគារ ព្រី​ន​ស៍ ម​.​ក បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន ក្នុង​ឆ្នាំ​2015 ក្នុង​នាម​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​មួយ ដែល​មានឈ្មោះ​ចាស់​ថា “​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍ ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី​” ហើយ​ត្រូវ​បាន​ប្រែ​ក្លាយទៅជា​ធនាគារពាណិជ្ជ ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​ធនាគារ​លេខ​ធ​46 ពី​ធនាគារជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃ​ទី​18 ខែកក្កដា ឆ្នាំ​2018​ ។ ដោយ​មាន​មូលដ្ឋាន​ដើមទុន​ដ៏​រឹង​មាំ ជាមួយនឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ប្រកបដោយ​ជំនាញ​ច្បាស់លាស់ និង​ការ​យល់​ដឹង​យ៉ាង​ទូលំទូលាយ​អំពី​ទីផ្សារ​ក្នុងស្រុក ធនាគារ ព្រី​ន​ស៍ ម​.​ក មាន​ភាព​ជឿជាក់​ក្នុង​ការ​ក្លាយជា​គ្រឹះស្ថាន​ឈានមុខ​ក្នុង​វិស័យ​ធនាគារ ដោយ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ច្រើន​ជម្រើស និង​សម្បូរ​បែប​ដល់​អតិថិជន​របស់​យើង តាម​រយៈ​សេវាកម្ម និង​ផលិតផល​ជា​ច្រើន​ប្រភេទ ដែល​ប្រកបដោយ​ភាព​ងាយស្រួល និង​បទ​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ ជូន​អតិថិជន​របស់​យើង​។ យើង​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍ សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អតិថិជន​គោលដៅ​របស់​យើង​ ។ បច្ចុប្បន្ន​នេះ​យើង​មាន​សាខា​ចំនួន​៣២ និង​ទីតាំង​អេ​ធី​អឹ​ម​ចំនួន​80 នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

អំពី​មេ​ជើរ ស៊ី​នី​ផ្លិ​ច ខេ​ម​បូ​ឌា
រោង​ភាពយន្ត មេ​ជើរ ស៊ី​នី​ផ្លិ​ច គ្រុប ជា​ប្រតិបត្តិ​ករ​ភាពយន្ត​ក្នុង​តំបន់​ដ៏​ធំ​បំផុត ដែល​បាន​ចាប់ផ្តើម​ពង្រីក​ប្រតិបត្តិការ និង​សេវាកម្ម​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៤​ ។ ជាមួយនឹង​ជំនាញ ២៧ ​ឆ្នាំ​ក្នុង​ប្រតិបត្តិការ​ភាពយន្ត មេ​ជើរ ស៊ី​នី​ផ្លិ​ច នាំ​មក​នូវ​បទ​ពិសោធន៍​ភាពយន្ត និង​សេវាកម្ម​អតិថិជន​ដ៏​ល្អ​បំផុត​តាម​រយៈ​ទម្រង់​ភាពយន្ត​ជា​ច្រើន​រួម​មាន IMAX 4DX និង​laserplex ព្រមទាំង​ផ្តល់​ជូន​នូវ​សេវាកម្ម​ដ៏​ល្អ​ប្រណិត​ផង​ដែរ​ ។ បច្ចុប្បន្ន រោង​ភាពយន្ត មេ​ជើរ ស៊ី​នី​ផ្លិ​ច ខេ​ម​បូ​ឌា មាន​បី​សាខា​នៅ​ភ្នំពេញ មួយ​សាខា​នៅ​ក្រុង​សៀមរាប និង​មួយ​សាខា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​៕ អត្ថបទសហការ