រាជធានីភ្នំពេញ ៖ កម្មវិធី «តោះៗចេញលេងផឹក IZE» នាំមកជូនដោយទឹកក្រូចអាយស៍បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍សិស្សសាលា នៅរាជធានីភ្នំពេញ ជាខ្លាំងជាមួយនឹងការបង្កើតសកម្មភាពសប្បាយៗជាច្រើន ពិសេសវត្តមាន KOL ល្បីៗដែលជាតារាក្នុងដួងចិត្តរបស់យុវវ័យសម័យថ្មី ។
ទឹកក្រូចអាយស៍ ដែលជាម៉ាកផលិតផលដ៏ល្បី និងពេញនិយមសម្រាប់យុវវ័យ បានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ការកម្សាន្តដល់សិស្សានុសិស្ សនៅពេលចេញលេងរៀងរាល់ម៉ោង ១០ ព្រឹក និង ២ រសៀល តាមរយៈការប្រកួតថតរូបបញ្ចេញស្តាយឡូយកាលីបជាមួយ Yeti ដ៏សែនឃ្យូត ដើម្បីមានឱកាសឈ្នះរង្វាន់ និងការទិញទឹកក្រូចអាយស៍ ២ ដបអាចចូលរួមលេងហ្គេមបង្វិលកងយករង្វាន់ស្អាតៗភ្លាមៗ ពីទឹកក្រូច IZE ពិសេសជួបជាមួយ KOL ល្បីៗ Linda Vee និង Naro Vee ។
តារាល្បីទាំង ២ ដួងនេះ នឹងធ្វើដំណើរទៅសាលាមួយចំនួន ដើម្បីលេងហ្គេម និងថតរូបជាមួយហ្វ៊េនៗបង្កើតភាពសប្បាយរីករាយ និងអនុស្សាវរីយ៍រួមគ្នាជាមួយមិត្តភក្តិ មុនពេលវិស្សមកាលធំចូលមកដល់នាពេលខាងមុខ ។
កម្មវិធីពិសេសនេះ នឹងធ្វើឡើងនៅវិទ្យាល័យ បាក់ទូក វិទ្យាល័យស៊ីសុវត្ថិ វិទ្យាល័យជ្រោយចង្វារ វិទ្យាល័យព្រែកឯង វិទ្យាល័យទួលទំពូង វិទ្យាល័យទួលអំពិល និងវិទ្យាល័យជាច្រើនទៀត ក្នុងរាជធានីភ្នំពេញសរុប ១៦ វិទ្យាល័យចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៥ ខែមិថុនា ។
ត្រឹមសប្តាហ៍ដំបូង កម្មវិធី «តោះៗចេញលេងផឹក IZE» បានទាក់ទាញចំណាប់អារម្មណ៍សិស្សជាច្រើន ។ ទស្សនាវីដេអូសង្ខេបសកម្មភាព នៃកម្មវិធីខាងក្រោម ដើម្បីដឹងកាន់តែច្បាស់ថាកម្មវិធីនេះសប្បាយខ្លាំងកម្រិតណា ។
ទឹកក្រូច IZE តែងផ្តល់ភាពសប្បាយរីករាយ និងអារម្មណ៍ឡូយកាលីបជានិច្ចដល់យុវវ័យសម័យថ្មី។
ជួបគ្នានៅសាលាបន្ទាប់ក្នុងកម្មវិធី «តោះៗចេញលេងផឹកIZE» ។ តាមដានផេកទឹកក្រូចអាយស៍ IZE ដើម្បីទទួលបានព័ត៌មានថ្មីៗ ។ https://www.facebook.com/izecolakhmerbeverages ៕ ដោយសហការ
ចែករំលែកព័តមាននេះ