ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាហារូបករណ៍​តម្លៃ $500,000 ត្រូវ​បាន​ផ្តល់​ជូន​ដោយ​សាលា Shrewsbury មក​ពី​ចក្រភព​អង់គ្លេស

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី 26 ខែឧសភា ឆ្នាំ 2022 ៖ គ្រឹះស្ថាន​អប់រំ​ដែល​មា​នទី​តាំងនៅ​ចក្រភព​អង់គ្លេស​កំពុង​ផ្តល់​អាហារូបករណ៍​ដល់​គ្រួសារ​កម្ពុជា ​។ សាលា​អន្តរជាតិ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី 26 ខែឧសភា ឆ្នាំ 2022 ៖ គ្រឹះស្ថាន​អប់រំ​ដែល​មា​នទី​តាំងនៅ​ចក្រភព​អង់គ្លេស​កំពុង​ផ្តល់​អាហារូបករណ៍​ដល់​គ្រួសារ​កម្ពុជា ​។ សាលា​អន្តរជាតិ Shrewsbury International School Phnom Penh កំពុង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​អាហារូបករណ៍ Shrewsbury Gifted Children Scholarship Program ដែល​មាន​តម្លៃ​សរុប​ចំនួន 500,000 ដុល្លារ​អា​មេ​រិ​ក ដល់​សិស្ស​កម្ពុជា​តាម​រយៈ​ការ​ប្រឡង​ធ្វើតេស្ត​សមត្ថភាព IQ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៤ ដល់​ថ្ងៃ​ទី ​៥ ខែមិថុនា ឆ្នាំ ​២០២២​ ។

សាលា​អន្តរជាតិ Shrewsbury International School Phnom Penh នឹង​ក្លាយទៅជា​សាលាដំបូង​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​មាន​បរិក្ខារ​ទំនើប​ទាន់សម័យ​បំផុត​ដែល​ស្រប​តាម​កម្មវិធី​អប់រំ​របស់​សាលា Shrewsbury នៅ​ក្នុង​ចក្រភព​អង់គ្លេស​ក្នុង​ការ​ផ្តល់​ការ​អប់រំ​ដ៏​ពេញលេញ​មួយ​ទៅ​កាន់​អ្នក​សិក្សា​វ័យក្មេង​ជាមួយនឹង​កម្មវិធី​សិក្សា និង​សកម្មភាព​ក្រៅ​សាលា​ដ៏​ល្អ​បំផុត ​។

អាហារូបករណ៍​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​តាម​រយៈ​ការ​ធ្វើតេស្ត​សមត្ថភាព IQ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ រួម​ជាមួយ​នូវ​របាយការណ៍​ផ្លូវការ​ផង​ដែរ ​។ ជា​ផ្នែក​មួយ​នៃ​កម្មវិធី ការ​ធ្វើតេស្ត​សមត្ថភាព IQ ដែល​មាន​តម្លៃ 600 ដុល្លារ​នេះ​នឹង​មិន​ត្រូវ​បាន​គិតថ្លៃ​ទេ​ ។ ដើម្បី​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ​នៃ​ការ​ធ្វើតេស្ត​នេះ ភាគី​ទី​បី​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​មួយ​ឈ្មោះ​ថា Tutor Impact នឹង​ចូលរួម​ជាមួយ​សាលា​អន្តរជាតិ Shrewsbury International School Phnom Penh ដើម្បី​ធ្វើតេស្ត IQ ដល់​សិស្ស​ដែល​ចាប់អារម្មណ៍​ ។ Tutor Impact គឺជា​ក្រុម​អ្នក​ផ្តល់​ការ​អប់រំ​អន្តរជាតិ​ស្ថិត​នៅ​ក្នុង​ទីក្រុង Oxford ចក្រភព​អង់គ្លេស​ដែល​ធ្វើការ​ជ្រើសរើស​គ្រូបង្រៀន​ពី​សាកលវិទ្យាល័យ​កំពូល​ទាំង ​១០​ របស់​ចក្រភព​អង់គ្លេស រួម​ទាំង Oxford និង Cambridge​ ។ ពួក​គេ​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​ទន់ ការ​ធ្វើតេស្ត​តក្ក​វិទ្យា​ទៅ​ដល់​សិស្សានុសិស្ស​ចាប់ពី​កម្រិត​ម​ត្តេ​យ្យរ​ហូត​ដល់​វិទ្យាល័យ​ក្នុង​ប្រទេស​ចំនួន​ ១០​ ផ្សេង​ៗ​គ្នា ក៏​ដូច​ជា​ការ​ផ្តល់​សេវាកម្ម​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ឈានមុខ​គេ​ក្នុង​ចក្រភព​អង់គ្លេស​ ។

លោក Charles Wong សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ សាលា​អន្តរជាតិ Shrewsbury International School Phnom Penh បាន​មាន​ប្រសាសន៍​ថា​ ៖ «​កុមារ​ជា​ដែល​ប្រកបដោយ​ទេ​ព្យ​កោសល្យ​ជា​ច្រើន​នាក់​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ពួក​គេ​ដោយសារ​តែ​ពួក​គេ​មិន​ស្គាល់​ពី​សក្តានុពល​របស់​ខ្លួន ​។ ហេតុ​ដូ​ច្ចេះ​ហើយ យើង​សូម​លើកទឹកចិត្ត​ដល់​មាតាបិតា​ក្នុង​ការ​អនុញ្ញាត និង​នាំ​កូន​ៗ​ទៅ​ចូលរួម​ធ្វើតេស្ត IQ ប្រកបដោយ​វិជ្ជាជីវៈ​នេះ​ដើម្បី​ឲ្យ​ពួក​គេ​អាច​កំណត់​អត្តសញ្ញាណ​ឱ្យ​បាន​ច្បាស់លាស់ និង​បង្កើន​បញ្ញា​របស់​ពួក​គេ ​។ ការ​ធ្វើតេស្ត IQ នេះ​មាន​ចំនួន​កំណត់ ហេតុ​ដូច្នេះ​ហើយ ឪពុក​ម្តាយ​ដែល​ទំនាក់ទំនង​មក​យើង​បាន​មុន​នឹង​ទទួល​បាន​ឱកាស​កាន់តែ​ខ្ពស់​ដែល​កូន​ៗ​របស់​ពួក​គេ​នឹង​ទទួល​បានការ​ធ្វើតេស្ត IQ នេះ​»​ ។

លោក​បាន​បន្ត​ថា​ ៖ «​នេះ​ជា​ឱកាស​ដ៏​ល្អ​ប្រសើរ​មួយ​ដែល​សាលា​របស់​យើង​បាន​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស​តាម​រយៈ​ការ​អនុវត្ត​តាម​សាលា Shrewsbury នៅ​ចក្រភព​អង់គ្លេស​ដែល​ល្បី​ទៅ​លើ​ការ​ប្រើប្រាស់​បរិក្ខារ​សិក្សា​ទំនើប និង​ល្អ​បំផុត​របស់​ប្រព័ន្ធ​អប់រំ​អង់គ្លេស​ដែល​ពេល​នេះ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​» ​។

កុមារ​អាយុ​ចន្លោះ​ពី ​4 ទៅ 11​ឆ្នាំ​មាន​សិទ្ធិ​ទទួល​បានការ​ធ្វើតេស្ត IQ នេះ ហើយ​ពួក​គេ​នឹង​ត្រូវ​បែងចែក​ទៅ​តាម​លក្ខខណ្ឌ​នីមួយ​ៗ​រួម​មាន ​៖ ឆ្នាំ​ដំបូង (Early Years) គឺជា​ក្រុម​កុមារ​ដែល​មាន​អាយុ​ពី ​2 ទៅ 5 ​ឆ្នាំ​ ដំណាក់កាល​សំខាន់​ទី ​1 (Key Stage 1) មាន​អាយុ​ពី ​5 ទៅ 7 ​ឆ្នាំ​ និង​ដំណាក់កាល​សំខាន់​ទី​ 2 (Key Stage 2) មាន​អាយុ​ពី​ 7 ទៅ 11 ​ឆ្នាំ​ ។ ពិន្ទុ IQ ពី 130 ឬ​ខ្ពស់​ជាង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្រិត​ប្រកបដោយ​ទេព​កោសល្យ​ខ្ពស់ (Gifted level) ខណៈ​អ្នក​ដែល​មាន​ពិន្ទុ IQ ពី 120-129 គឺ​នៅ​កម្រិត​ឧត្តម (Superior level)​ ។

អាហារូបករណ៍​សរុប​ចំនួន​ 9​ កន្លែង​នឹង​ត្រូវ​បាន​ផ្តល់​ទៅ​សិស្ស ហើយ​ក្រុម​អាយុ​នីមួយ​ៗ​ទទួល​បាន​អាហារូបករណ៍​ចំនួន ​3​ កន្លែង​ទៅ​តាម​លទ្ធផល​តេស្ត​ដែល​ពួក​គេ​ទទួល​បាន និង​ឃ្លី​ប​វី​ដេ​អូ​រយៈពេល​30 ​វិនាទី​ដែល​ពន្យល់​ពី​មូលហេតុ​ដែល​ពួក​គេ​ចង់​សិក្សា​នៅ​សាលា​អន្តរជាតិ Shrewsbury International School Phnom Penh ព្រមទាំង​ការ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​វិនិច្ឆ័យ​ផ្សេង​ៗ​ទៀត​ ។

អាណាព្យាបាល​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​អាហារូបករណ៍ អាច​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​សាលា​អន្តរជាតិ Shrewsbury International School Phnom Penh ដែល​មា​នទី​តាំងនៅ Flatiron by Meridian អគារ​ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រ​ ។

សាលា​អន្តរជាតិ Shrewsbury International School Phnom Penh ដែល​ជា​សាលា​ផ្តល់​ទាំង​ការ​ស្នាក់​នៅ និង​អាហារ​ដល់​សិស្ស​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា គឺជា​សាលា​អន្តរជាតិ​ផ្តល់​ការ​អប់រំ​ដ៏​ទំនើប​សម្រាប់​ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី​ ។ អនុវត្ត​តាម​កម្មវិធី​សិក្សា​របស់​សាលា​អន្តរជាតិ Shrewsbury សាលា​អន្តរជាតិ Shrewsbury International School Phnom Penh ផ្តល់​ការ​អប់រំ សកម្មភាព​ក្រៅ​សាលា​ដែល​ល្អ​បំផុត រួម​ជាមួយនឹង​ថ្នាក់រៀន ថ្នាក់​ល្ខោន ថ្នាក់​តន្ត្រី កន្លែង​ស្នាក់​នៅ និង​បរិក្ខារ​ដ៏​ទំនើប ​៕ ដោយសហការ