ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដូវ​កាល​ប្រូ​ម៉ូ​សិន​ពិសេស​ពាក់កណ្តាល​ឆ្នាំ ពី​ម៉ាស៊ីនត្រជាក់ Midea !

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន Midea (Cambodia) Co., Ltd. បាន​កំពុង​ផ្ដល់​ជូន​រដូវ​កាល​ប្រូ​ម៉ូ​សិន​ពិសេសក្នុង​ពាក់កណ្តាល​ឆ្នាំ សម្រាប់​អតិថិជន Midea…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន Midea (Cambodia) Co., Ltd. បាន​កំពុង​ផ្ដល់​ជូន​រដូវ​កាល​ប្រូ​ម៉ូ​សិន​ពិសេសក្នុង​ពាក់កណ្តាល​ឆ្នាំ សម្រាប់​អតិថិជន Midea គ្រប់​ទីកន្លែង​ដោយ​រាល់​ការ​ទិញ​ម៉ាស៊ីនត្រជាក់ Midea ប្រភេទ Supper Inverter «មួយ​យប់​មួយ​គីឡូវ៉ាត់​» ម៉ូ​ឌែ​ល XT និង MT2 នឹង​ទទួល​បាន​កំសៀវ​ដាំទឹក ម៉ូ​ឌែ​ល MK-HJ1705G ចំណុះ 1.7 លី​ត្រ មួយ​ភ្លាម​ៗ និង​រាល់​ការ​ទិញ​ម៉ាស៊ីនត្រជាក់ Midea ប្រភេទ Inverter ថែម​ជូន​កំសៀវ​ដាំទឹក ម៉ូ​ឌែ​ល MK-17S32B2 ចំណុះ 1.7 លី​ត្រ មួយ​ភ្លាម​ៗ​ ។ ឱកាស​ដ៏​ពិសេស​មួយ​នេះ ចាប់ពី​ថ្ងៃ​ទី​ ២០ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី ​៣០ ខែមិថុនា ឆ្នាំ​ ២០២២ នៅ​គ្រប់​ដៃគូ​សហការ និង​តំណាង​ចែកចាយ​ផលិតផល Midea ទូ​ទាំង​ប្រទេស ​។

ម៉ាស៊ីនត្រជាក់​ប្រភេទ Supper Inverter «​មួយ​យប់​មួយ​គីឡូវ៉ាត់​» របស់ Midea ជា​ម៉ាស៊ីនត្រជាក់ Premium Quality ដែល​សន្សំ​សំចៃ​ថាមពល​បាន​ខ្ពស់​រហូត​ដល់​ទៅ 85% (Smart Saving Eco) មាន​ពីរ​ម៉ូ​ឌែ​ល​គឺ ម៉ូ​ឌែ​ល XT ដែល​មាន​លក្ខណៈ​ពិសេស​លំហូរ​ខ្យល់​ត្រជាក់​ខ្លាំង និងម៉ូ​ដែល MT2 ដែល​មាន​លក្ខណៈ​ពិសេស​លំហូរ​ខ្យល់​ត្រជាក់ស្រាល​ស្រទន់ ​។

ម៉ាស៊ីនត្រជាក់ Midea Supper Inverter «មួយ​យប់​មួយ​គីឡូវ៉ាត់​» ម៉ូ​ឌែ​ល XT មាន​លក្ខណៈ​ពិសេស «បញ្ចេញ​លំហូរ​ខ្យល់​ខ្លាំង – Stronger Air Flow» ដែល​ស័ក្តិសម​សម្រាប់​យុវវ័យ និង​អ្នក​ដែល​ចូល​ចិត្ត​ភាព​ត្រជាក់​ខ្លាំង​ ។
1.​ ​បន្ថែម​ពីលើ​ការ​សន្សំ​សំចៃ​ថាមពល​ខ្ពស់ ម៉ាស៊ីនត្រជាក់ XT ប្រើប្រាស់​បច្ចេកវិទ្យា​មគ្គុទ្ទេសក៍​ខ្យល់​ជំនាន់​ទី​៣ ហើយ​បំពង់ខ្យល់​ដែល​អាច​បង្វិល​បាន ពី ០ ​ដឺ​ក្រេ រហូត​ដល់ 180 ដឺ​ក្រេ
2.​ ​បច្ចេកទេស​កម្លាំង​ខ្យល់​ខ្លាំង ខ្យល់​ត្រជាក់​ដែល​អាច​គ្របដណ្តប់​ផ្ទះ​ទាំងមូល
3.​ ​កាត់​បន្ថយ​សំឡេង​រំខាន​ឱ្យ​នៅ​កម្រិត​ទាប​បំផុត
4.​ ​បច្ចេកវិទ្យា Air Magic ដែល​អាច​សម្លា.ប់​បាក់តេរី មេរោគ​នៅ​ក្នុង​ខ្យល់​បាន សារធាតុ​ដើម និង​សារធាតុ​បង្ក​គ្រោះថ្នាក់ ថែម​ទាំង​កាត់​បន្ថយ​ក្លិន រក្សា​អនាម័យ និង​ផ្តល់​ខ្យល់អាកាស​បរិសុទ្ធ​ដល់​អ្នក​ប្រើប្រាស់
5.​ ​Easy Clean ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដោះ​លាង​តម្រង​ម៉ាស៊ីនត្រជាក់​ដោយ​ខ្លួនឯង
6.​ ​ការ​បំពាក់​កញ្ច្រែង​ពណ៌​មាស (Golden Fin) នៅ​ផ្នែក​ខាងក្នុង​នៃ​មុខ​ម៉ាស៊ីន និង​ផ្នែក​ខាងក្នុង​កន្ទុយ​ម៉ាស៊ីនត្រជាក់ វា​មាន​ភាព​ធន់​នឹង​ភាព​ច្រែះ ហើយ​កាន់តែ​ស័ក្តិសម​សម្រាប់​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ជួយ​ពន្យារ​អាយុកាល​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​បាន​យូរអង្វែង
7.​ ​ការ​បញ្ជា និង​គ្រប់គ្រង​ម៉ាស៊ីនត្រជាក់​ពី​ចម្ងាយ​តាម​រយៈ WiFi ។

ម៉ាស៊ីនត្រជាក់ Midea Supper Inverter «​មួយ​យប់​មួយ​គីឡូវ៉ាត់​» ម៉ូ​ឌែ​ល MT2 មាន​លក្ខណៈ​ពិសេស​បញ្ចេញ «ភាព​ត្រជាក់​ដែល​គ្មាន​ខ្យល់ – Breezless+» សម​ស្រប​សម្រាប់​មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ កុមារ អ្នក​ដែល​ងាយ​ប្រតិកម្ម និង​អ្នក​ដែល​ចូល​ចិត្ត​ភាព​ត្រជាក់​ជាមួយ​ខ្យល់​ស្រាល​ស្រទន់ ​។ MT2 មាន​សមត្ថភាព​ខ្ពស់ និង​មុខងារ​ពិសេស​ជា​ច្រើន​ដែល​រួម​មាន​ដូច​ជា ​៖

1.​ ​Saving Midea ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី #១​យប់​១​គីឡូវ៉ាត់ សន្សំ​សំចៃ​ភ្លើង​រហូត​ដល់ 85%
2.​ ​Soft ដែល​មាន​បច្ចេកវិទ្យា Twin Flap TM ដែល​មាន​រន្ធ​តូច​ៗ​ចំនួន 7928 រន្ធ បច្ចេកវិទ្យា​ថ្មី​បែងចែក​លំហូរ​ខ្យល់​ទៅ​បាន​គ្រប់​ទិស​ក្នុង​ពេល​តែ​មួយ ផ្តល់​ជូន​លោក​អ្នក​នូវ​អារម្មណ៍​ត្រជាក់
3.​ ​Surround ការ​រចនា​ម៉ូត​អក្សរ S អាច​បញ្ចេញ​ខ្យល់​ត្រជាក់ 3D បាន​៣​មុខ​ក្នុង​ពេល​តែ​មួយ បញ្ចេញ​ភាព​ត្រជាក់​តែ​គ្មាន​ខ្យល់​នៅ​សងខាង​អក្សរ S និង​នៅ​ចំ​ពីមុខ ។
4.​ ​Speed ផ្តល់​ខ្យល់​ត្រជាក់​រហ័ស​ទាន់ចិត្ត​ជាមួយនឹង​ការ​បើក​ផ្នែក​ខាង​មុខ​ដែល​ទទឹង ៧០ មី​ល្លី​ម៉ែ​ត និង​កង់​កង្ហារ​ល្បឿន​លឿន​អាច​បញ្ចេញ​ខ្យល់​ត្រជាក់​ក្នុង​រយៈពេល ៤០ វិនាទី ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់​ពី​ម៉ាស៊ីនត្រជាក់ ហើយ​ត្រជាក់​សាយភាយ​សព្វ​ពេញ​បន្ទប់
5.​ ​Sense ដែល​មានមុខ​ងារ​៣​ប្រភេទ​ផ្សេង​គ្នា អាច​បញ្ចេញ​ខ្យល់​បាន​៣​កម្រិត​៖ ខ្យល់​ត្រជាក់​តិច​ៗ ត្រជាក់ស្រាល​ស្រទន់ និង​ខ្យល់​បា.ញ់​ចេញ​ទៅ​ឆ្ងាយ
6.​ ​Smart លោក​អ្នក​អាច​គ្រប់គ្រង​ម៉ាស៊ីនត្រជាក់​បាន​ពី​ចំងាយ ទោះជា​អ្នក​មិន​បាន​នៅផ្ទះ​ក៏​ដោយ តា​រយៈ​កម្មវិធី (App) Midea Air ផ្តល់​ភាព​ងាយស្រួល​សម្រាប់​លោក​អ្នក #Smart #Easy
7.​ ​Silence មា​ស៊ី​ន​ដំណើរការ​គ្មាន​សំឡេង​រំខាន ដោយ​ប្រើប្រាស់​ត្រឹមតែ 21dB ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ​គេង​លក់​ស្កប់ស្កល់ ។

ម៉ាស៊ីនត្រជាក់ Inverter ធម្មតា ការ​រចនា​ឡើង​ដោយ​រូបរាង​ថ្មី មាន​ភាព​ទាក់ទាញ ហើយ​ទាន់សម័យ ផ្តល់​ជូន​ជា​មុខងារ​ពិសេស​ដូច​ជា ​៖

1.​ ​Saving ECO mode ក្នុង​ការ​សន្សំ​សំចៃ​ភ្លើង​បាន​ខ្ពស់​រហូត​ដល់ 75%
2.​ ​ស្លាប​នៃ​ម៉ាស៊ីនត្រជាក់​ថ្មី ដែល​អាច​គ្រប់គ្រង​កម្លាំង​ខ្យល់​កាន់តែ​ប្រសើរ​ជាង​មុន ផ្ដល់​នូវ​ខ្យល់​ត្រជាក់​លឿន និង​ផាសុកភាព​ខ្ពស់
3.​ ​ផ្តល់​ជូន​ជាមួយ​មុខងារ Error Code ងាយស្រួល​ក្នុង​ការ​មើល​រាល់​បញ្ហា​នៃ​ការ​ចេញ​ហ្គា​ស ឬ ការ Error ណាមួយ​នៃ​ម៉ាស៊ីន
4.​ ​កន្ទុយ​នៃ​ម៉ាស៊ីនត្រជាក់​ផ្នែក​ខាងក្នុង​បំពាក់​ដោយ​ប្រអប់​ត្រួតពិនិត្យ​អគ្គិសនី​ប្រើប្រាស់​ដោយ ABS ដែល​មាន​កម្រិត 5VA ធន់​នឹង​អណ្តាតភ្លើង ហើយ​ផ្ទៃ​ខាងក្រៅ​ត្រូវ​បាន​គ្រប​ដោយ​ដែក​សន្លឹក​ដែល​បំបែក​ប្រអប់​បញ្ជា​អគ្គិសនី​ពី​ការ​ឆេះ​ ។
5.​ ​ម៉ាស៊ីនត្រជាក់​បំពាក់​ដោយ​ហ្គា​ស R32 ជា​ហ្គា​សគុណ​ភាពល្អ និង​រក្សា​ការពារ​បរិស្ថាន ។
6.​ ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ ថ្មី​សន្លាង បំពាក់​ដោយ Golden Fin គឺជា​កញ្ច្រែង​ពណ៌​មាស ធន់​នឹង​ភាព​សឹក ភាព​ច្រែះ​ដែល​ជួយ​ដល់​អាយុកាល​នៃ​ការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​របស់​លោក​អ្នក​បាន​យូរអង្វែង ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖ (+855) 085 248 777 ឬ 012 46 22 24 ឬ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ MIDEA គឺ MIDEA CAMBODIA ៕ ដោយសហការ