ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធី​ល្អ​បំផុត​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ជឿជាក់​លើ​ខ្លួនឯង !

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យើង​ចង់​និយាយ​អំពី​ការ​កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង ចំពោះ​កូន​របស់​អ្នក ។ ដូច្នេះ​តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​លើ​ខ្លួនឯង ? ទំនុកចិត្ត​លើ​ខ្លួនឯង មាន​ន័យ​ថា ពួក​គេ​អាច​ជឿជាក់​លើ​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ យើង​ចង់​និយាយ​អំពី​ការ​កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង ចំពោះ​កូន​របស់​អ្នក ។ ដូច្នេះ​តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​លើ​ខ្លួនឯង ? ទំនុកចិត្ត​លើ​ខ្លួនឯង មាន​ន័យ​ថា ពួក​គេ​អាច​ជឿជាក់​លើ​ខ្លួនឯង ស្រឡាញ់​ខ្លួនឯង និង​ធ្វើ​ដាក់​ខ្លួនឯង​ឱ្យ​បាន​ល្អ​បំផុត ។ កុមារ​ដែល​មាន​ទំនុកចិត្ត មិន​ភ័យ​ខ្លាច​ក្នុង​ការ​ប្រថុយប្រថាន មាន​ជំនឿ​វិជ្ជមាន​អំពី​ខ្លួនឯង និង​ជឿ​ថា ពួក​គេ​អាច​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ជា​ច្រើន ។ ទាំង​អស់នេះ​ធ្វើ​ឱ្យ​ពួក​គេ​កាន់តែ​រឹង​មាំ ។ អ្នក​អាច​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ចូល​ទៅ​ក្នុង​អាថ៌​កំបាំង​បន្តិច ៖ ក្មេង​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​មិនមែន​វៃឆ្លាត មាន​ធនធាន ឬទេ​ព​កោសល្យ​ជាង​ក្មេង​ធម្មតា​នោះ​ទេ ពួក​គេ​មាន​សមត្ថភាព និង​បញ្ញា​ពី​កំណើត​ដូច​មនុស្ស​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​ដោយសារ​តែ​ពួក​គេ​មាន​ទំនុកចិត្ត ពួក​គេ​ទំនងជា​អភិវឌ្ឍ​សមត្ថភាព​ទាំងនេះ​បន្ថែម​ទៀត​បាន​យ៉ាង​លឿន ។ រឿង​ទាំង​អស់នេះ​ពិតជា​រឿង​ដែល​ក្មេង​ៗ​គ្រប់​រូប​អាច​ធ្វើ​បាន ។ ដូច្នេះ​កុំ​បារម្ភ អ្នក​តែងតែ​អាច​កសាង​ទំនុកចិត្ត​លើ​ខ្លួនឯង​របស់​កូន​អ្នក និង​ធ្វើ​ឱ្យ​ជីវិត​របស់​ពួក​គេ​កាន់តែ​ងាយស្រួល

ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន ដើម្បី​ជួយ​កូន​របស់​អ្នក​អភិវឌ្ឍ​ទំនុកចិត្ត​លើ​ខ្លួនឯង ៖
១. ជួយ​ពួក​គេ​ផ្តោត​លើ​គុណសម្បត្តិ​វិជ្ជមាន មិនមែន​ត្រឹមតែ​គុណវិបត្តិ​ទេ ៖ កុមារ​មួយ​ចំនួន​ច្រើន​តែ​ផ្តោត​លើ​ចំណុច​ខ្វះខាត​របស់​ពួក​គេ ហើយ​គិត​ថា ទាំងនេះ​ជា​អ្វី​ដែល​ពួក​គេ​មាន ។ ឧទាហរណ៍ “​ខ្ញុំ​ធាត់​ពេក​” ” ខ្ញុំ​មាន​ចំណាត់ថ្នាក់​មិនល្អ​” “​ខ្ញុំ​មិន​អាច​និយាយ​រឿង​កំប្លែង​បាន​ទេ​” និង “​ខ្ញុំ​មានមុខ​មុន​អាក្រក់​” ។ កូន​របស់​អ្នក​អាច​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ ។ ទោះ​យ៉ាងណា​ក៏​ដោយ គ្មាន​មនុស្ស​ណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ហើយ​មនុស្ស​គ្រប់​រូប​សុទ្ធតែ​មានគុណ​វិបត្តិ ។ មនុស្ស​ជា​ច្រើន​ធាត់​លើស​ទម្ងន់ ធ្វើ​មិន​បាន​ល្អ​នៅ​សាលា ហើយ​នៅ​តែ​មាន​ទំនុកចិត្ត ។ អ្វី​ដែល​ពួក​គេ​មាន​ដូច​គ្នា​នោះ​គឺថា ពួក​គេ​មិន​ផ្តោត​តែ​លើ​កំហុស​របស់​ពួក​គេ​ទេ ។ គេ​អាច​មើល​កញ្ចក់​ហើយ​និយាយ​ថា “​បាទ ខ្ញុំ​មាន​មុន ប៉ុន្តែ​ភ្នែក​ខ្ញុំ​ស្អាត ហើយ​សក់​ក៏​ស្អាត​ដែរ​” ។ នេះ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ។ ពួក​គេ​អាច​សុំ​ឱ្យ​មិត្ត​ភ័ក្តិ ឬ​សមាជិកគ្រួសារ​ផ្សេង​ទៀត​ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​អំពី​កូន​របស់​អ្នក ។

២. អនុញ្ញាត​ឱ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ហានិភ័យ ៖ ក្មេង​ដែល​គ្មាន​សុវត្ថិភាព​មិន​ប្រថុយប្រថាន​ទេ ហើយដោយ​សារ​តែ​ពួក​គេ​មិន​ប្រថុយ យូរ​ទៅ​ពួក​គេ​កាន់តែ​មាន​ភាព​អសន្តិសុខ ។ ក្មេង​ដែល​មាន​ទំនុកចិត្ត គេ​មិន​ខ្លាច​នឹង​ប្រថុយ​ទេ ។ ពួក​គេ​លើក​ម្រាមដៃ​របស់​ពួក​គេ ទោះបីជា​មិន​ប្រាកដ​អំពី​ចម្លើយ ចំពោះ​សំណួរ​នៅ​ក្នុង​ថ្នាក់​ក៏​ដោយ ។ ពួក​គេ​ចូលរួម​ជាមួយ​ក្រុមកីឡា បើ​ទោះជា​ពួក​គេ​មិន​ចេះ​លេង​កីឡា​បាន​ល្អ​ក៏​ដោយ​។ ប្រសិនបើ​កូន​របស់​អ្នក​មិន​អនុវត្ត​ជំហាន​ដំបូង​ទាំងនេះ​ទេ ពួក​គេ​នឹង​ជឿ​ថា ពួក​គេ​ខ្វះ​ជំនាញ និង​មិន​ពូកែ​លើ​មុខ​វិជ្ជា​ទាំងនេះ ។ ប៉ុន្តែ​ជាមួយនឹង​ជំហាន​តូច​ៗ ពួក​គេ​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​មុខ​វិជ្ជា​ទាំងនេះ ហើយ​មាន​អារម្មណ៍​ជឿជាក់​ជាង​មុន​តាម​ពេលវេលា ។ ស​ប្តា​ហ៍​នេះ សូម​ឱ្យ​កូន​របស់​អ្នក​គិត​អំពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដើម្បី​បោះ​ជំហាន​ទៅ​មុខ​ក្នុង​បញ្ហា​ដែល​ពួក​គេ​ចង់​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែ​ច្រើន ។

៣. រំលឹក​ពួក​គេ​ឱ្យ​បាន​ញឹកញាប់ កុំ​ធ្វើបាប​ខ្លួនឯង ៖ ប្រសិនបើ​យើង​អាច​អាន​ចិត្តគំនិត​របស់​មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង យើង​នឹង​ឃើញ​ថា ពួក​គេ​មិន​រិះគន់ មិន​ធ្វើបាប និង​មិន​វិនិច្ឆ័យ​ខ្លួនឯង​ថា​មិនល្អ​នោះ​ទេ ។ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ខុស ជំនួស​ឱ្យ​ការ​បន្ទោស​ខ្លួនឯង ឬ​ហៅ​ខ្លួនឯង​ថា “​ល្ងង់​” ឬ “​អសមត្ថភាព​” ពួក​គេ​និយាយ​ថា “​នេះ​គឺជា​បទ​ពិសោធន៍​” និង “​មនុស្ស​គ្រប់​គ្នា​ធ្វើ​ខុស​” ។ ពួក​គេ​មិន​មើលឃើញ​តែ​កំហុស​របស់​ពួក​គេ​ទេ ហើយ​ជឿ​ថា រាល់​កំហុស​អាច​ត្រូវ​បាន​កែតម្រូវ ។ ពួក​គេ​មិន​បោះបង់​ការ​ព្យាយាម​ទេ ។ ការ​មានចិត្ត​មេត្តា​ចំពោះ​ខ្លួនឯង​កាន់តែ​ធ្វើ​ឱ្យ​ពួក​គេ​កាន់តែ​មាន​ទំនុកចិត្ត ។

៤. កុំឱ្យ​ពួក​គេ​ប្រៀបធៀប​ខ្លួន​គេ​នឹង​អ្នក​ដទៃ ៖ គូប្រជែង​ដ៏​ធំ​បំផុត​របស់​មនុស្ស​ដែល​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ពិតប្រាកដ គឺ​ខ្លួន​គេ មិនមែន​អ្នក​ដទៃ​ទេ ។ ប្រសិនបើ​កូន​របស់​អ្នក​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​អ្នក​ដទៃ នោះ​វា​គ្មាន​ទី​បញ្ចប់​ទេ ហើយ​ពួក​គេ​តែងតែមាន​អារម្មណ៍​មិន​ពេញលេញ ព្រោះ​តែងតែមាន​នរណា​ម្នាក់​ល្អ​ជាង​ខ្លួនឯង ។ ផ្ទុយ​ទៅ​វិញ ចូរ​បង្រៀន​ពួក​គេ​ឱ្យ​ប្រៀបធៀប​ខ្លួនឯង​ជាមួយនឹង​ខ្លួនឯង​កាលពី​អតីតកាល​វិញ​ល្អ​ជាង ។ ឧទាហរណ៍ តើ​ពួក​គេ​កាលពី ២-៣ ឆ្នាំ​មុន និង​ឥឡូវ​មាន​ភាព​ខុស​គ្នា​យ៉ាងណា ? តើ​ពួក​គេ​បាន​កែ​លម្អ​ខ្លួន​ក្នុង​ចំណុច​ណាខ្លះ ? តើ​ពួក​គេ​ចង់​ឃើញ​ខ្លួនឯង​នៅ​ទីណា ក្នុង​រយៈពេល ២-៣ ឆ្នាំ​ទៀត ? ដោយ​ផ្តោត​លើ​សំណួរ​ទាំងនេះ អ្នក​អាច​ជួយ​កូន​របស់​អ្នក​ផ្តោត​លើ​ខ្លួនឯង​ជា​ជាង​មនុស្ស​ផ្សេង​ទៀត ។

៥. លើកទឹកចិត្ត​ពួក​គេ​ឱ្យ​រាប់អាន​មនុស្ស​ល្អ​ៗ ៖ ប្រសិនបើ​មាន​មនុស្ស​នៅ​ជុំវិញ​ដែល​ធ្វើ​ឱ្យ​កូន​របស់​អ្នកមាន​អារម្មណ៍​អសន្តិសុខ ឬ​និយាយ​ពាក្យ​ប្រមាថ​ដល់​ពួក​គេ ពួក​គេ​អាច​ព្យាយាម​កំណត់ ឬ​កាត់​បន្ថយ​ការ​នៅ​ក្បែរ​ពួក​គេ ។ ផ្ទុយ​ទៅ​វិញ ការ​ចំណាយពេល​ច្រើន​ជាមួយ​មនុស្ស​ដែល​ល្អ​សម្រាប់​កូន​របស់​អ្នក អ្នក​ដែល​ពេញចិត្ត​នឹង​កូន​អ្នក ស្រឡាញ់​កូន​អ្នក ឱ្យ​តម្លៃ​កូន​អ្នក បញ្ចេញយោបល់​លើ​គុណសម្បត្តិ​វិជ្ជមាន​របស់​ពួក​គេ​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​កាន់តែ​មាន​ទំនុកចិត្ត ៕ ប្រភព ៖ wohum

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ ២០២៤ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៤០% និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​សិក្សា​រហូត​ដល់ ៥ ឆ្នាំ ។ លើ​ពី​នេះ​សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែបជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕