ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន ​ទទួល​បាន​ពានរង្វាន់​ជា​បណ្តាញ​ទូរ​ស័ព្ទជាទី​ទុកចិត្ត​ និង​ជឿជាក់​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ 2024

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ កាលពីដើម​ខែឧសភា ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ត្រូវ​បាន​ផ្តល់​កិត្តិយស​ដោយ​កម្មវិធី World Business Outlook Awards 2024…

រាជធានីភ្នំពេញ ៖ កាលពីដើម​ខែឧសភា ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ត្រូវ​បាន​ផ្តល់​កិត្តិយស​ដោយ​កម្មវិធី World Business Outlook Awards 2024 ដោយ​ទទួល​បាន​ពានរង្វាន់ «​បណ្តាញ​ទូរ​សព្ទ​ដែល​អាច​ទុកចិត្ត​បាន និង​ជឿជាក់​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ 2024»​ ។

World Business Outlook គឺជា​ទស្សនាវដ្ដី​អាជីវកម្ម​ឈានមុខ​គេ​មួយ​របស់​ពិភពលោក ដែល​ផ្តល់​ជូន​ជា​ពិសេស​ដល់​សហគមន៍​អាជីវកម្ម​ ។ មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ទស្សនាវដ្ដី​នេះ​មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​អ្នក​ជោគជ័យ​កំពូល​ៗ​ក្នុង​វិស័យ​ផ្សេង​ៗ​ពី​អាជីវកម្ម​រហូត​ដល់​បច្ចេកវិទ្យា ​។ ការ​ទទួល​បាន​កិត្តិយស​ជា បណ្តាញ​ទូរ​សព្ទ​ចល័ត​ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត និងជឿជាក់​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ 2024 ដោយ​ទស្សនាវដ្ដី​អាស៊ី​ឈានមុខ​គេ គឺជា​ប្រភព​នៃ​មោទនភាព​សម្រាប់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ​។

ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ មិត្ត​ហ្វូ​ន ​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​សេវាកម្ម បង្កើន​បទ​ពិសោធន៍ និង​ការ​ពេញចិត្ត​របស់​អតិថិជន និង​ការ​កសាង​ទំនុកចិត្ត​ផង​ដែរ​ ។ ជា​ពិសេស មិត្ត​ហ្វូ​ន ​មាន​មោទនភាព​កាន់តែ​ខ្លាំង​ឡើង​ក្នុង​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដទៃ​ទៀត​ដើម្បី​សម្រេច​បាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​នៅ​ក្នុង​ការ​ចូលរួម​សម្ពោធ​របស់​ខ្លួន​ ។

ទាក់ទង​នឹង​ពានរង្វាន់​នេះ លោក កាវ ម៉ា​ញ ដឹក (Cao Manh Duc) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Metfone បាន​ចែករំលែក​ថា ​៖ «​វប្បធម៌​ផ្តោត​លើ​អតិថិជន ​គឺជា​កត្តា​សំខាន់ ហើយ​ភាពរឹងមាំ​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​របស់​ មិត្ត​ហ្វូ​ន​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនុកចិត្ត​ដែល​អាច​ឱ្យ​យើង​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយ​ទទួល​បានការ​ជឿជាក់​ពី​អតិថិជន​» ​។ លោក​បន្ត​ថា ​៖ “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ទទួលស្គាល់ និង​ការ​ជឿ​ទុកចិត្ត ដែល​អតិថិជន​បាន​ផ្តល់​មក​ឱ្យ​មិត្ត​ហ្វូ​ន​។ ហើយ​តាម​រយៈ​ពានរង្វាន់​នេះ​ជា​កម្លាំងចិត្ត​សម្រាប់​មិត្ត​ហ្វូ​ន ក្នុង​ការ​ខិតខំ​កែ​លម្អ​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​ ។​”

ជាមួយ​គ្នា​ផង​ដែរ នៅ​ដើមឆ្នាំ 2024 មិត្ត​ហ្វូ​ន​ត្រូវ​បាន​ផ្តល់​កិត្តិយស​ក្នុង​កម្មវិធី​ពានរង្វាន់ Asian Telecom Awards ជាមួយនឹង​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​ប្រចាំឆ្នាំ ​។ សមិទ្ធិ​ផល​ទាំងនេះ​នឹង​ជំរុញ​បន្ថែម​ទៀត​ដល់​មិត្ត​ហ្វូ​ន​ឱ្យ​រីក​ចម្រើន​ជា​លំដាប់​លើ​ដំណើរ​អភិវឌ្ឍន៍​របស់​ខ្លួន និង​រក្សា​បាន​នូវ​តំណែង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា ​៕ អត្ថបទសហការ