ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម លឹម គានហោ ព្រមទាំងមន្រ្តីបច្ចេកទេស ចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០២២ ដែល​ត្រូវជា​ថ្ងៃ​ទី​២​នៃ​ដំណើ​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ភូមិភាគ​ពាយព្យ នា​ដើមរដូវ​វស្សា​ឆ្នាំ​២០២២ ឯកឧត្តម លឹ​ម គាន​ហោ…

រាជធានីភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០២២ ដែល​ត្រូវជា​ថ្ងៃ​ទី​២​នៃ​ដំណើ​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ភូមិភាគ​ពាយព្យ នា​ដើមរដូវ​វស្សា​ឆ្នាំ​២០២២ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង និង​ខេត្ត​បន្ទាយ​ជ័យ ព្រមទាំង​ក្រុម​មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដោយ​មាន​គោលបំណង​សំខាន់​ៗ​ចំនួន ០៣ រួម​មាន ៖

១- វាយតម្លៃ​ស្ថានភាព​ទឹក​នា​ដើមរដូវ​វស្សា​ឆ្នាំ​២០២២ ដែល​ឆ្នាំ​នេះ​ភ្លៀង​បាន​ធ្លាក់​ឆាប់​ជាង​និង​បរិមាណ​ច្រើន​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​។ (​ជាក់ស្តែង​បច្ចុប្បន្ន​ទំនប់​អាង​កំពីងពួយ បាន​មាន​បរិមាណ​ទឹក ៦០​លាន​ម៉ែត្រគូប ស្មើនឹង ៤០% នៃ​កម្រិត​ស្តុក​ទឹក​អតិបរមា ១៥០ ​លាន​ម៉ែត្រគូប ) ។

២- ណែនាំ​បច្ចេកទេស កែ​លម្អ​នូវ​ចំនុច​ខ្វះខាត​ក្នុង​ការ​កសាង​គម្រោងការ​ធ្វើ​ទំនើប​កម្ម​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​អាង​កំពីងពួយ ក្នុងស្រុក​បាណ​ន់ ខេត្តបាត់ដំបង ដែល​កំពុង​ជំរុញ​ការងារ​សាងសង់​យ៉ាង​សកម្ម រហូត​មក​ដល់​ពេល​នេះ​ម្រេច​បាន​ប្រមាណ ៨០% នៃ​ផែនការ ។

៣- ចុះ​ពិនិត្យ​ជាក់ស្តែង​អំពី​ស្ថានភាព​ដោះ​ទឹក លិច​ដីស្រែ​បងប្អូន​ប្រជា​កសិករ នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែល​ទើប​ជន់​លិច​ដោយ​បរិមាណ​ទឹកភ្លៀង​ធ្លាក់​លើសលប់ មាន​ប្រភព​មក​ពី​ស្រុក​ម៉ា​ឡៃ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចាត់​បញ្ជា​ភ្លាម​ៗ​ឲ្យ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​កាយ​កាត់​ផ្តាច់​ប្រឡាយ​ចារ ដែល​បាន​និង​កំពុង​ស្តារ​ពង្រីក​មុខកាត់​ឲ្យ​ធំ​ជាង​មុន​តែ​មិន​ទាន់​បាន​កាត់​ផ្តាច់​នៅឡើយ ដោយ​សភាពការណ៍​ជាក់ស្តែង​ចំពោះ​មុខ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​គឺ​ចាំបាច់​ត្រូវ​កាត់​ផ្តាច់​ជា​បន្ទាន់ បើកមុខ​ទឹក​ដើម្បី​បន្ធូរ​ឲ្យ​ទឹកធ្លាក់​ទៅ​ក្រោម​តម្រង់​ឆ្ពោះទៅ​បឹង​ទន្លេសាប​សិន ៕ ដោយសហការ