ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ទ្រូម៉ាន់នី សហការគ្នាដើម្បីពង្រីកសេវាកម្មដកប្រាក់កាន់តែទូលំទូលាយ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ធនាគារ កាណាឌីយ៉ា បានសហការគ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្តល់សេវាដកប្រាក់សម្រាប់អតិថិជននៅទូទាំងប្រទេស ។…

រាជធានីភ្នំពេញ ៖ ធនាគារ កាណាឌីយ៉ា បានសហការគ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្តល់សេវាដកប្រាក់សម្រាប់អតិថិជននៅទូទាំងប្រទេស ។ កិច្ចសហការថ្មីនេះធ្វើឡើងក្នុងគោល បំណងធ្វើឱ្យការដកប្រាក់កាន់តែងាយស្រួលសម្រាប់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា ។ ឥឡូវនេះ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា អាចផ្ទេរប្រាក់ដោយផ្ទាល់ពីកម្មវិធីធនាគារចល័តរបស់ខ្លួនទៅកាន់បងប្អូនក្រុមគ្រួសារ និងមិត្តភក្តិ ក្រោយមកពួកគេអាចដកសាច់ប្រាក់តាមភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស ។ ដើម្បីដកប្រាក់នៅតាមភ្នាក់ងារទ្រូម៉ាន់នី អតិថិជនត្រូវប្រើប្រាស់លេខកូដដកប្រាក់ (Cash Pickup Code) ។

កិច្ចព្រមព្រៀងចុងក្រោយបំផុតរវាងធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ទ្រូម៉ាន់នី ចូលជាធរមាននៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនៅការិយាល័យកណ្តាលរបស់ធនាគារ កាណាឌីយ៉ា ។

លោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា ៖ «វាជាកិត្តិយសដ៏ធំមួយដែលយើងអាចពង្រីកវិសាលភាព និងសេវាកម្មរបស់យើងជាមួយស្ថាប័នហិរញ្ញវត្ថុដ៏ល្បីឈ្មោះដូចជា ក្រុមហ៊ុន ទ្រូម៉ាន់នី ។ កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា និងអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី តាមរយៈការបង្កើនលទ្ធភាព និងពង្រឹងសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែប្រសើរ» ។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា ៖ «យើងតែងតែស្វែងរកមធ្យោបាយនានា ដើម្បីបង្កើតទំនាក់ទំនងដ៏ស្អិតរមួតជាមួយធនាគារដែលគួរឱ្យទុកចិត្តឈានមុខគេបែបនេះ ដើម្បីផ្តល់សេវាកម្មបន្ថែមទៀតដល់អតិថិជនរបស់ ទ្រូម៉ាន់នី ។ កិច្ចព្រមព្រៀងនេះជាឧទាហរណ៍មួយទៀតដែលបង្ហាញពីរបៀបដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុអាចទទួលបានអត្ថប្រយោជន៍ពីការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត» ។

សេវាកម្មថ្មីនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់យ៉ាងលឿន និងរហ័ស ដោយប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា ។  លើសពីនេះទៀត ភា្នក់ងារទ្រូម៉ាន់នី ដែលជាអតិថិជនរបស់ធនាគារ កាណាឌីយ៉ា ឬចង់ក្លាយជាអតិថិជនថ្មីរបស់ធនាគារ កាណាឌីយ៉ា អាចទទួលបានអត្ថប្រយោជន៍ពីសេវាគ្រប់គ្រងសាច់ប្រាក់ (ដាក់ប្រាក់ ឬដកប្រាក់) ។ ពួកគេអាចដាក់ប្រាក់ ឬដកប្រាក់ និងគ្រប់គ្រងលំហូរសាច់ប្រាក់យ៉ាងងាយស្រួលផងដែរ ។

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី ។  TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍យ៍ នាពេលបច្ចុប្បន្ន ។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ ប្រទេស ទៅជា ៦ ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត ។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន ។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០១៩ ។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី ១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ ។

ដោយឡែកធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុក ដែលផ្តល់សេវាកម្មពេញលេញឈានមុខគេមួយក្នុងប្រទេសកម្ពុជាចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩១ មក ។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ដោយ និងទទួលបានពានរង្វាន់ពី The Asian Banker ថាជា «ធនាគារខ្លាំងបំផុតក្នុងប្រភេទតារាងតុល្យការក្នុងប្រទេសកម្ពុជា» រយៈពេល ៣ ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ និងជា «ធនាគារល្អបំផុតក្នុងប្រទេសកម្ពុជា» ក្នុងឆ្នាំ ២០២១ ។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៣ ម៉ាស៊ីនអេធីអឹមនិងស៊ីអអឹមចំនួន ៣៧២ គ្រឿងនៅទូទាំងប្រទេស និងកម្មវិធីធនាគារចល័តដ៏ទំនើបដែលអតិថិជនមួយចំនួនធំកំពុងប្រើប្រាស់ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង ៖ https://www.canadiabank.com.kh/ ឬទំព័រហ្វេសប៊ុក ៖ https://web.facebook.com/CanadiaBankCambodia ៕ ដោយសហការ