ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​បាត់ដំបង​ត្រៀមខ្លួន​មើល WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស នៅ​ថ្ងៃ​សៅរ៍ ទី​ ១៤ ទាំងអស់គ្នា (វីដេអូ)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឱកាស​មើល​ប្រដាល់​ផ្ទាល់​ភ្នែក និង​ទទួល​បាន​ភាព​សប្បាយ​រីករាយ មក​ដល់​ហើយ​សម្រាប់​អ្នក​រស់នៅ​ខេត្តបាត់ដំបង ជាមួយនឹង​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាន​ពីមុខ​មកនេះ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​…

រាជធានីភ្នំពេញ ៖ ឱកាស​មើល​ប្រដាល់​ផ្ទាល់​ភ្នែក និង​ទទួល​បាន​ភាព​សប្បាយ​រីករាយ មក​ដល់​ហើយ​សម្រាប់​អ្នក​រស់នៅ​ខេត្តបាត់ដំបង ជាមួយនឹង​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាន​ពីមុខ​មកនេះ WURKZ ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ប្រទេស ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​ ១៤ ខែឧសភា ខាង​មុខ​នេះហើយ​ ។

អ្នក​រស់នៅ​ក្នុង​តំបន់​នេះអាច​អញ្ជើញ​ចូលរួម​ទស្សនា​ដោយ​ឥត​គិតថ្លៃ និង​ចូលរួម​លេង​ហ្គេ​ម​សប្បាយ​ៗ ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ដូច​ជា​ធុង​ទឹកកក​ខ្នាត​តូច អាវយឺត និង​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ពិសេស​អាច​រាំ​លេង​កម្សាន្ត​ជាមួយ​ចង្វាក់ EDM និង​ទិញ​ផលិតផល​ជា​ច្រើន​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជាមួយនឹង​ការ​ផ្តល់​ជូន​ពិសេស ​។ ផលិតផល​រួម​មាន ៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ទឹកក្រូច​អាយ​ស៍ IZE និង​ស្រា​បៀរ កម្ពុជា ​។

ទោះជា​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ខេត្តបាត់ដំបង​ក្តី ក៏​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​អាច​ទស្សនា​បាន​តាម​កញ្ចក់​ទូរទស្សន៍ ថោ​ន ហ្វូ​ល អេ​ច​ឌី​ធី​វី ឬ​តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ​

នេះ​គឺជា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​ពិភព IPCC និង​ប្រាក់​លាន​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​ក្នុង​វិស័យ​ប្រដាល់​រៀបចំ​ដោយ​ទូរទស្សន៍ ថោ​ន ហ្វូ​ល អេ​ច​ឌី​ធី​វី ក្រោម​ការ​ឧ​បត្ត​ម្ភ​ផ្តាច់មុខ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ​។

ព្រឹត្តិការណ៍​នេះ នឹង​រៀបចំ​នៅ​ ១២ ​ខេត្ត​-ក្រុង ​រួម​មាន ៖ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល និង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​វិញ ​៕ ដោយសហការ