រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបដែលជោគជ័យខ្លាំងក្នុងអាជីវកម្មលក់ ផលិតផលគ្រឿងសម្អាង និងសុខភាព ក្នុងវិស័យអនឡាញ និងបើកហាងពេជ្រ នោះគឺ ឧកញ៉ា ទ្រី ដាណា បច្ចុប្បន្នបានកំពុងបន្តរីកលូតលាស់ឥតឈប់ឈរនៅក្នុងអាជីវកម្មរបស់ខ្លួន ។
ដោយឈរលើភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុន ដាណា ទ្រី ដែលមាន ឧកញ៉ាជាអគ្គនាយិកា បានសម្ពោធអគារការិយាល័យក្រុមហ៊ុនថ្មីដ៏ស្កឹមស្កៃ ដើម្បីពង្រីក វិសាលភាពអាជីវកម្មបន្ថែមទៀត កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ មកនេះ ស្ថិតនៅ តាមបណ្តាយមហាវិថី ឈ្នះ ឈ្នះ ភូមិផ្សាលិច សង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជធានី ភ្នំពេញ ។
ក្នុងពិធីសម្ពោធអគារការិយាល័យក្រុមហ៊ុនថ្មីជាផ្លូវការនេះ ឧកញ៉ា ទ្រី ដាណា អគ្គនា យិកាក្រុមហ៊ុន ដាណា ទ្រី បានឱ្យដឹងថា អគារមួយនេះ គឺបើកដំណើរការជាសាធារណៈ សម្រាប់អាជីវកម្មទូទាំងប្រទេស មិនថា ជាតំណាងចែកចាយរបស់ក្រុមហ៊ុន ឬក៏អាជីវកម្ម ទូទៅនោះទេ គឺអាចចូលមកទទួលយកការប្រឹក្សាយោបល់ ជុំវិញការធ្វើអាជីវកម្ម ឱ្យទទួល បានជោគជ័យ ។
អគារក្រុមហ៊ុន ដាណា ទ្រី ក៏ជួយផ្តល់សេវាកម្មអាជីវកម្មជាច្រើនជូនទៅដល់បងប្អូន អាជីវករ ដែលមានទាំងសេវាប្រឹក្សាដើម្បីរកដំណោះស្រាយក្នុងអាជីវកម្ម និងផ្តល់មូលដ្ឋាន គ្រឹះទៅដល់ការប្រកបអាជីវកម្ម ដោយឥគិតថ្លៃ ព្រមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកធ្វើអាជីវ កម្មផងដែរ ។
ឧកញ៉ា ទ្រី ដាណា បន្តថា អត្ថប្រយោជន៍នៃអគារនេះ គឺផ្តល់ភាពងាយស្រួលដល់តំ ណាងចែកចាយ និងសម្រាប់សាធារណជនតែម្តង ហើយអគារនេះនឹងរៀបចំរចនាសម្ព័ន្ធ រឹងមាំ ដែលមានទាំងផ្នែកដោះស្រាយបញ្ហា មានទាំងព័ត៌មាន ដើម្បីឱ្យតំណាងចែកចាយ ក៏ដូចជាមហាជនទូទៅ អាចមកប្រឹក្សាយោបល់អាជីវកម្មនៅក្នុងអគារនេះបាន ។
ក្នុងនាមជាអគ្គនាយិកាដែលទទួលបានភាពជោគជ័យនៅក្នុងអាជីវកម្មនោះ ឧកញ៉ា បានបង្កើតការឆ្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់សម្រាប់ការចាប់អារម្មណ៍ដល់អតិថិជនរបស់ខ្លួន មិនថា តែអាជីវកម្មគ្រឿងសម្អាងប្រ៊េន NNP, NUNA, CTM និងសារ៉ាយសមុទ្រ NNP ប៉ុណ្ណោះទេ ឧកញ៉ា ថែមទាំងមានហាងពេជ្រដ៏ធំដែលទទួលការគាំទ្រយ៉ាងច្រើនពីអតិថិជន ផងដែរ ។
ឧកញ៉ា ទ្រី ដាណា បានឱ្យដឹងបន្ថែមទៀតថា នៅពេលដ៏ខ្លីខាងមុខនេះអាជីវកម្មធំមួយ ចំនួនទៀតនឹងលេចរូបរាងឡើងជាបន្តបន្ទាប់ ដែលជាក់ស្តែងហាងលក់ពេជ្រ ទ្រី ដាណា នឹង បើកដំណើរការសាខាថ្មីឆាប់ខាងមុខនេះ នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
អ្នកជំនួញស្ត្រីដ៏ស្រស់ស្អាតរូបនេះក៏បានចែករំលែកពីភាពជោគជ័យរបស់ខ្លួនថា ភាព ជោគជ័យរហូតមកដល់ពេលនេះ គឺកើតចេញពីការប្រឹងប្រែងតស៊ូមិនខ្លាចនឿយហត់ និងពី បាតដៃទទេ ដែលដំបូងឡើយមានដើមទុនត្រឹមតែ ៨ ម៉ឺនរៀលតែប៉ុណ្ណោះ ។ ការប្រឹងប្រែង នេះហើយដែលធ្វើឱ្យឧកញ៉ាឈរជើងយ៉ាងរឹងមាំនៅក្នុងអាជីវកម្ម ។ ឧកញ៉ា បញ្ជាក់ថា អាជីវកម្មជោគជ័យខ្លាំង គឺនៅក្នុងឆ្នាំ ២០១១ ព្រោះថា កាលណោះអ្វីក៏ឧកញ៉ាធ្វើដែរ មិនថា អាជីវកម្មតូច ឬធំឡើយ ។
ដោយសារតែភាពជោគជ័យទាំងនេះហើយ បានធ្វើឱ្យសហគ្រិនស្ត្រីរូបនេះថ្លែងអំណរ គុណដល់អតិថិជនទូទាំងប្រទេសដែលតែងតែគាំទ្រតាំងពីដើមរហូតមក ។ ព្រោះថា បើគ្មាន ការគាំទ្រ ក៏មិនអាចឈរជើងបានរហូតមកដល់ពេកនេះដែរ ។ ហើយក្នុងនាមបុគ្គលដែល ជោគជ័យក្នុងការរកស៊ី ឧកញ៉ា ក៏បានចែករំលែកគន្លឹះសំខាន់ៗមួយចំនួនដែលនាំឱ្យក្លាយ ជាបុគ្គលជោគជ័យ គឺភាពស្មោះត្រង់ ការទទួលខុសត្រូវ និងការតស៊ូព្យាយាមជម្នះគ្រប់ ឧបសគ្គ ព្រោះថា អ្វីៗមិនកើតឡើងដោយងាយស្រួលនោះទេ ៕ ដោយសហការ
ចែករំលែកព័តមាននេះ