ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ក្រុមហ៊ុន​សោភា​ផ្សារ​ធម្មជាតិ ​24 សម្ពោធ​​ផ្លូវការ​ដោយប្រកាស​លក់​សិទ្ធិ​អាជីវកម្ម​ផ្សារ​ធម្មជាតិ ​24 និង​ផលិតផល​ជា​ច្រើន​ប្រភេទ

4 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រោយ​ពី​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​លើ​អាជីវកម្ម​លក់​ផ្លែ​ឈើ ​និង​ផលិត ផល​ចំណីអាហារ​សុវត្ថិភាព​នោះ លោកស្រី ស៊ូ សោភា ម្ចាស់​អាជីវកម្ម​ផ្សារ​ធម្មជាតិ ​24…

រាជធានីភ្នំពេញ​ ៖ ក្រោយ​ពី​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​លើ​អាជីវកម្ម​លក់​ផ្លែ​ឈើ ​និង​ផលិត ផល​ចំណីអាហារ​សុវត្ថិភាព​នោះ លោកស្រី ស៊ូ សោភា ម្ចាស់​អាជីវកម្ម​ផ្សារ​ធម្មជាតិ ​24 បាន​ប្រកាស​បើក​សម្ពោធ​ក្រុមហ៊ុន សោភា​ផ្សារ​ធម្មជាតិ ​24​ ជា​ផ្លូវការ​ហើយដោយ​ថែម​ទាំង​ប្រកាស​លក់​សិទ្ធិ​អាជីវកម្ម​ ឬ Franchise ផ្សារ​ធម្មជាតិ ​24 និង​ផលិតផល​សម្រស់​ជា​ច្រើន​ប្រភេទ​ចាប់ពី​ក្បាល​ដល់​ចុងជើង ដើម្បី​បំពេញតម្រូវការ​អតិថិជន​ ។ ការ​ប្រកាស​បើក​សម្ពោធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ​១៩ ខែមីនា​ឆ្នាំ ២០២២ ក្រោម​វត្តមាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ ។

លោកស្រី ស៊ូ សោភា នាយិការ​ក្រុមហ៊ុន​សោភា​ផ្សារ​ធម្មជាតិ​ 24 ​បាន​បញ្ជាក់​នា​ឱកាស​នេះ​ថា ​ផ្តើម​ពី​អាជីវកម្ម​លក់​ផ្លែ​ឈើ​និង​អាហារ​កែ​ច្នៃ​ជាង ​៣​ ឆ្នាំ​កន្លង​មក​ហើយ​តាម​បែប​គ្រួសារ​បន្តិចបន្តួច Live លក់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បាន​បន្ត​វិវឌ្ឍន៍​មក​លក់​ត្រឹម​ផ្ទះ​មួយ​ល្វែង រហូត​ដល់​បើក​ដំណើរការ​ហាង​លក់​ទ្រង់ទ្រាយ​ធំ​ជា​ផ្លូវការ​ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ពី​អតិថិជន​ក្រោម​ការ​ឈរ​លើ​គោលការណ៍​ផ្តល់​ផ្លែ​ឈើ​ផលិតផល​អាហារ​មានគុណ​ភាព​អនាម័យ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​អតិថិជន​ដដែល ​។

ឈរ​លើក​គោលការណ៍​នេះ​ដដែល​លោកស្រី​បាន​សម្រេចចិត្ត​បង្កើត​ជា​ក្រុមហ៊ុន​សោភា​ផ្សារ​ធម្មជាតិ​ 24 ​នេះ​ឡើង​ដើម្បី​ពង្រីក​អាជីវកម្ម​កាន់តែ​ទូលាយ និង​មាន​ភាព​ងាយស្រួល​បន្ថែម​ទៀត ដោយ​ការ​ប្រកាស​លក់​នូវ​សិទ្ធិ​អាជីវកម្ម​ឬ Franchise ផ្សារ​ធម្មជាតិ ​24 ហើយ​ពេល​នេះ​ក្រុមហ៊ុន​ក៏​ប្រកាស​លក់​ចែកចាយ​នូវ​ផលិតផល​ថែរក្សា​សម្រស់​ចាប់ពី​ក្បាល ដល់​ចុងជើង និង​គេហទំព័រ​សារព័ត៌មាន​ឌី​ជី​ថ​ល​ដ៏​សម្បូរ​បែប ផង​ដែរ​ ។

លោកស្រី​បន្ត​ថា ​ការ​សម្រេចចិត្ត​បើក​ដំណើរការ​ក្រុមហ៊ុន លក់​សិទ្ធិ​អាជីវកម្ម ផលិតផល និង​សេវាកម្ម​សារព័ត៌មាន​នា​ពេល​នេះ​ក៏​ស្រប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន អ្នកគាំទ្រ ផលិតផល និង​សេវាកម្ម​ស្តង់ដា​របស់​ក្រុមហ៊ុន​លោកស្រី ។ ក្នុង​នោះ​ផលិតផល​សម្រស់​ដែល​ប្រកាស​ដាក់​លក់​នៅ​ពេល​នេះ​មាន​ទាំង​ផលិតផល​សម្រក​គីឡូ​ធម្មជាតិ​Naturallly Skinny, សំឡី​ថែរក្សា​សម្រស់​នាំ​ចូល​ពី​ប្រទេស​កូរ៉េ ម៉ាក Lakamo , ឡេ​លាបមុខ Cleater និង​ផលិតផល​មួយ​ចំនួន​ទៀត ​។

លោក ច​ន ឆាយ​( John Chhay) ទីប្រឹក្សា​អន្តរជាតិ​ក្រុមហ៊ុន​សោភា​ផ្សារ​ធម្មជាតិ​ 24 បាន​បញ្ជាក់​ក្នុង​ឱកាស​នេះ​ផង​ដែរ​ថា​ផលិតផល​ទាំងអស់​សុទ្ធតែ​មាន​បទដ្ឋាន ស្តង់ដា​រខ្ពស់ មាន​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​ឆ្លងកាត់​ការ​ត្រួតពិនិត្យ ទទួលស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ និង​ក្រៅប្រទេស ហើយ​ថ្ងៃនេះ​លោកស្រី​ក៏​ប្រកាស​ទទួល​កាត់​យក​តំណាង​ចែកចាយ​ទូ​ទាំង​ប្រទេស លើ​ផលិតផល​ទាំងអស់​លោកស្រី និង​ផ្តល់​ជូន​ពួក​គាត់​នូវ​ការ​បណ្តុះបណ្តាល​សម្រាប់​តំណាង​ចែកចាយ​អំពី​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​ត្រឹមត្រូវ និង​វិធី​បញ្ជ្រាប​ចូល​ទីផ្សារ​បាន​យ៉ាង​ឆាប់រហ័ស​ទាំង​លើ​បណ្តាញ​សង្គម​អន​ឡាញ និង​ក្រៅ​ប្រព័ន្ធ​អន​ឡាញ​ពី​ក្រុម​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ដើម្បី​ប្រាកដ​ថា ពួក​គាត់​ដែល​បាន​ក្លាយជា​តំណាង​ចែកចាយ​ទទួល​បាន​ទាំង​ប្រាក់​ចំណេញ​ខ្ពស់ ទទួល​បាន​ភាព​កក់ក្តៅ​លើ​អាជីវកម្ម​មួយ​ច្បាស់លាស់ យូរអង្វែង ​។

លោកស្រីថា ​ការ​ប្រកាស​បើក​សម្ពោធ​ក្រុមហ៊ុន​ជា​ផ្លូវការ​នៅ​ពេល​នេះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​គ្រាប់​ជាន់ថ្នាក់​កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់ និង​អាច​បម្រើ​ការ​ផ្តល់​ផលិតផល និង​សេវាកម្ម​ស្តង់ដា​រមាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចេញពី​បេះដូង​ដូច​ដែ​លោកស្រី និង​ក្រុមការងារ​ធ្លាប់​បាន​ផ្តល់​ជូន​កន្លង​មក ហើយ​លោកស្រី​ជឿជាក់​ថា​ក្រុមហ៊ុន​នឹង​បន្ត​រីក​ចម្រើន​កាន់តែ​ខ្លាំង​និង​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ ផ្តល់​ឱកាស​ការងារ​កាន់តែ​ច្រើន និង​បន្ត​ចូលរួម​ជួយ​ដល់​កិច្ច​ការងារ​សង្គម​នានា​ផង​ដែរ​ ។

​សម្រាប់​អតិថិជន ដែល​ចង់​ដឹង​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​សោភា​ផ្សារ​ធម្មជាតិ ​24​ ក៏​អាច​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ ​509 ផ្លូវ 1986 សង្កា​ក់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ​លេខ​ទូរស័ព្ទ​ 099 244 433 / 015 944 235 និង​លេខ ​097 95 74 244 ៕ ដោយសហការ