រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនម្សៅទឹកដោះគោគ្មានជាតិសណ្តែក Pronuben Baby Premium នាព្រឹកថ្ងៃសៅរ៍ ទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានរៀបចំកម្មវិធី «ស៊ីក្លូសប្បុរសធម៌» ជូនដល់លោកពូ និងលោកតាដែលមានមុខរបរទទួលទានធាក់ស៊ីក្លូជាង ១០០ នាក់ នៅក្នុងសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលមានទីតាំងនៅជាប់របងវិទ្យាល័យវត្តកោះ ។
កម្មវិធីមនុស្សធម៌នេះ មានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទឹកដោះគោគ្មានជាតិសណ្តែក Pronuben Baby Premium ។ កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយចែករំលែក និងសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃខ្លះៗរបស់លោកពូ និងលោកតាស៊ីក្លូដែលគាត់មានភាពខ្វះខាតដោយសារវ័យជរាផង និងដោយការរកកម្រៃមិនសូវបានដោយសាររងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ។
ក្រុមហ៊ុនម្សៅទឹកដោះគោគ្មានជាតិសណ្តែក Pronuben Baby Premium បាននាំយកនូវ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់លោកពូ និងលោកតានៅក្នុងសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលមានចំនួនជាង ១០០ នាក់ ដើម្បីជួយសម្រួលជីវភាពជូនដល់ពួកគាត់ខ្លះៗ ។
ក្រុមហ៊ុនម្សៅទឹកដោះគោ ប្រូនូប៊ិន ប៊េប៊ី ព្រីមៀម គឺជាម្សៅទឹកដោះដែលផលិតឡើងក្នុងប្រទេសអេស្ប៉ាញមានអាយុកាលជាង ៦០ ឆ្នាំ មកហើយ បើគិតមកទល់ពេលបច្ចុប្បន្ន ។ លើសពីនេះដោយសារតែក្រុមហ៊ុនមើលឃើញពីគុណភាពរបស់ផលិតផល ជាមួយតម្រូវការរបស់អតិថិជនដែលជួបបញ្ហាកូនអាឡែកហ្ស៊ីសណ្តែកច្រើន ទើបក្រុមហ៊ុនសម្រេចនាំចូលផលិតផលម្សៅទឹកដោះគោ ប្រូនូប៊ិន ប៊េប៊ី ព្រីមៀម ដែលគ្មានជាតិសណ្តែក ១០០ភាគរយ ដែលកំពុងមានលក់លើទីផ្សារពិភពលោកជាង ២០ ប្រទេស មកបំពេញតម្រូវជូនអតិថិជនក្នុងប្រទេសកម្ពុជា ។
ជាមួយគ្នានេះ ផលិតផល ម្សៅទឹកដោះគោ ប្រូនូប៊ិន ត្រូវបានផលិតឡើងជាមួយបច្ចេកវិទ្យា NON-GMO គ្រប់សារជាតិផ្សំសុទ្ធតែជាសរីរាង្គធម្មជាតិដែលមិនផ្លាស់ប្តូរហ្សែន មានន័យថា គ្រប់ដំណាក់កាលផលិត រាប់ទាំងការដាំស្មៅសម្រាប់គោស៊ី គឺបែបធម្មតាមិនបន្ថែមសារជាតិអោយឆាប់ធំ រហូតចម្រាញ់ចេញក្លាយជាម្សៅទឹកដោះគោ ។
មិនត្រឹមតែប៉ុណ្ណោះ ម្សៅទឹកដោះគោ ប្រូនូប៊ិន ប៊េប៊ី ព្រីមៀម ក៏មានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ៖
- DHA (From Vegetables)៖ មានប្រភពពីបន្លែដែលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធខួរក្បាលកណ្ដាល និងបង្កើនភាពស៊ាំ ប្រឆាំងជំងឺផ្សេងៗ ។
- AA/ARA៖ មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍភ្នាសខួរក្បាលដំបូង និងកោសិកាភ្នែករបស់ទារក និងកុមារ ។
- GOS & FOS៖ ជួយអោយពោះវៀន និងប្រព័ន្ធរំលាយអាហាររបស់ទារកមានសុខភាពល្អ ។
- NUCLEOTIDES ៖ ជួយអោយប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធការពាររាងកាយរឹងមាំ ប្រឆាំងនឹងជំងឺផ្សេងៗ ថែមទាំងជួយដល់ប្រព័ន្ធរំលាយអាហារអោយកាន់តែប្រសើរឡើង ។
- លើសពីនេះទៅទៀត ម្សៅទឹកដោះគោ ប្រូនូប៊ិន ត្រូវបានផលិតឡើងពីវីតាមីន រ៉ែ និងសារធាតុចិញ្ចឹមជាច្រើនរហូតទៅដល់ ៤៧ មុខ ។
ម្សៅទឹកដោះគៅ ប្រូនូប៊ិន មិនត្រឹមតែត្រូវបានទទួលស្គាល់គុណភាពពីរដ្ឋាភិបាលអេស្ប៉ាញនោះទេ ថែមទាំងមានស្ថាប័នអន្តរជាតិជាច្រើនដែលទទួលស្គាល់ទៅលើគុណភាព សុវត្ថិភាព និងស្តង់ដារគុណភាព រួមមាន FSSC 22000, IFS Standards, BRC, GMP, ISO 9001 និង HACCP ផងដែរ ។
អតិថិជនទាំងអស់អាចរកទិញ ម្សៅទឹកដោះគោ ប្រូនូប៊ិន ប៊េប៊ី ព្រីមៀម នៅតាមហាងលក់ផលិតផលកុមារ និងទារកទូទាំងប្រទេសកម្ពុជា ឬអាចទំនាក់ទំនាក់មកកាន់ Facebook Page ៖ Pronuben Cambodia ឬទំនាក់ ទំនងលេខទូរស័ព្ទ៖ 097 75 72 380 / 077 666 506 / 010 222 684 ឬតាមរយៈ Telegram : https://t.me/Pronuben_Cambodia ៕ ដោយសហការ
ចែករំលែកព័តមាននេះ