រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍ទៅលើគ្រប់វិស័យ ក្នុងនោះផងដែរវិស័យរថយន្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជនទៅលើការដឹកជញ្ជូន និងការធ្វើដំណើរ ។ ហើយក៏មានរថយន្តជាច្រើនប្រភេទកំពុងធ្វើចរាចរណ៍នៅលើដងវិថីដូចជា ៖ រថយន្តខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្តប្រភេទ Pick Up រថយន្តប្រភេទអាជីវកម្ម និងជាពិសេសនោះគឺប្រភេទរថយន្ត SUV (Sub Urban Vehicle) ។ បើយើងនិយាយអំពីទីផ្សាររថយន្តនៅកម្ពុជា រថយន្ត SUV កំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ទាំងរថយន្តដែលកំពុងនាំចូលមកពីសហរដ្ឋអាមេរិក ប៉ែកអ៊ឺរ៉ុប និងអាស៊ី (ចិន ជប៉ុន និងកូរ៉េ) ។
កាន់តែគួរអោយកត់សំគាល់ទៀតនោះបើយើងក្រឡេកមើលទៅប្រទេសចិន ដែលជាប្រទេសដែលរីកចម្រើនលើវិស័យឧស្សាហកម្មផ្នែករថយន្ត បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពិភពលោក នូវការធ្វើសមាហរណកម្មលើរថយន្ត ទាំងរូបរាង គុណភាព និងបច្ចេកវិទ្យា ជាមួយតម្លៃដែលសមរម្យ ហើយបើយើងងាកមកមើលទៅតួរលេខរយៈពេលដប់មួយខែក្នុងឆ្នាំ 2021 ក្រុមហ៊ុនដែលផលិតរថយន្តរបស់ប្រទេសចិន បាននាំចេញរថយន្តរហូតដល់ទៅ 1.79 លានគ្រឿងទៅទីផ្សារជុំវិញពិភពលោក ។
នៅក្នុងឆ្នាំ ២០២២ នេះដែរក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក បានធ្វើការនាំចូលនូវរថយន្តម៉ាក CHANGAN មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ដោយផ្តល់ជូនដល់អតិថិជននូវរថយន្តដែលទំនើបស៊ីវិល័យ ជាមួយតម្លៃសមរម្យ ។ គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា)ម.ក គឺជាក្រុមហ៊ុនធំមួយដែលនាំចូល និងចែកចាយផ្តាច់មុខនូវរផលិតផលម៉ាកល្បីៗជាច្រើនដែលក្នុងនោះរួមមាន ៖ រថយន្ត Ford រថយន្ត Jaguar និង Land Rover ។ល។ ហើយទន្ទឹមនឹងនេះក្រុមហ៊ុន អ អឹម អេ ក៏បានបង្កើតរោងចក្រដំឡើងរថយន្ត Ford ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើការបើកដំណើរការនៅក្នុងឆ្នាំ ២០២២នេះផងដែរ ។ ដោយតាមរយៈគម្រោងអភិវឌ្ឃន៍នេះ ក្រុមហ៊ុន អ អឹម អេ នឹងផ្ដល់មកវិញនូវឱកាសការងារជាច្រើនប្រមាណជាង ៥០០កន្លែងជូនពលរដ្ឋខ្មែរ ។
តើ Changan Automobile មានប្រវត្តិយ៉ាងដូចម្តេចខ្លះ ?
Changan Automobile មានវត្តមានតាំងពីឆ្នាំ ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត Chongqing ប្រទេសចិន ។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន ។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា ៖ រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV និងរថយន្តអគ្គិសនីជាដើម ។ CHANGAN មានវិស្វករច្រើនជាង ១០០០០ នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិក) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អ៉ីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន ។
បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានចំនួន ៣៨ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថាន ផងដែរ ។
ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវរថយន្ដ CHANGAN បានបង្ហើបអោយដឹងថា រថយន្ដនឹងមកដល់អគារតាំងលក់ CHANGAN Cambodia នៅចុងខែមិនានេះហើយ ដូចនេះអតិថិជនទាំងអស់អាចទំនាក់ទំនងកក់ពីឥឡូវនេះដើម្បីទទួលបានរថយន្ដមុនគេ ។
ទំនាក់ទំនងក្រុមហ៊ុន ៖ Facebook: Changan Cambodia Intragram : Changancambodia
លេខទូរស័ព្ទ ៖ 011 999 375 ៕ ដោយសហការ
B-25-002531
ចែករំលែកព័តមាននេះ