ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ ​WOWNOW មក​ដល់​ខេត្តកំពត​ហើយ ​!

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ WOWNOW បាន​បង្ហាញខ្លួន​នៅ​លើ​ទឹកដី​ទីរួមខេត្ត​កំពត​ហើយ សម្រាប់​អតិថិជន​អ្នក​ខេត្តកំពត​គ្រាន់តែ​ប្រើ​ប្រូ​ម៉ូ​កូដ [WOWKP50] និង​ទទួល​បាន​បញ្ចុះតម្លៃ 50% ​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ WOWNOW បាន​បង្ហាញខ្លួន​នៅ​លើ​ទឹកដី​ទីរួមខេត្ត​កំពត​ហើយ សម្រាប់​អតិថិជន​អ្នក​ខេត្តកំពត​គ្រាន់តែ​ប្រើ​ប្រូ​ម៉ូ​កូដ [WOWKP50] និង​ទទួល​បាន​បញ្ចុះតម្លៃ 50% ​ភ្លាម​ៗ (​ចំណាយ​ចាប់ពី ​$4 បញ្ចុះ​រហូត​ដល់​ $2) សម្រាប់​ការ​បញ្ជា​ទិញ​លើក​ដំបូង កាន់តែ​អស្ចារ្យ​អតិថិជន​ថ្មី​គ្រាន់តែ​ដោត​ឡូត ​WOWNOW ​ភ្លាម និង​ទទួល​បាន​គូ​ប៉ុង $5 បន្ថែម​ទៀត រួម​និង​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ WOWNOW បាន​ព​ង្រើ​ក​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​រហ័ស​ត្រឹម​ចុងឆ្នាំ 2021 រួម​មាននៅ​ទីក្រុង​ភ្នំពេញ កំពង់សោម ខេត្តសៀមរាប និង​ខេត្តបាត់ដំបង រួច​មក​ហើយ ។ ដោយ​ទទួល​បាន​សន្ទុះ​គាំទ្រ​ពី​សំណាក់​អតិថិជន​នៅ ខេត្ត​ទាំង ៤ នេះ WOWNOW ក៏​បាន​ព​ង្រើ​ក​ខ្លួន​ទៅ​កាន់​ខេត្តកំពត ដើម្បី​បំពេញតម្រូវការ​អតិថិជន និងបង្កើន​ភាព​ងាយស្រួល ។

កាលពី​ថ្ងៃ​ទី ២៤ ខែមករា ឆ្នាំ​ ២០២២ កន្លង​មកនេះ​ក្រុមហ៊ុន WOWNOW បាន​គោរព​អនុញ្ញាត​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ ឯកឧត្តម ម៉ៅ ធ​និ​ន្ទ អភិបាល​ខេត្តកំពត ដើម្បី​ជម្រាប​ជូន​វត្ត​មានដំណើរ​អាជីវកម្ម​របស់​ក្រុមហ៊ុន WOWNOW ​។ ឆ្លៀត​ក្នុង​ឱកាស​ពិសេស​នេះ ក្រុមហ៊ុន WOWNOW ក៏​បាន​នាំ​យក​អំណោយ​គ្រឿង​បរិភោគ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ប្រគល់​ជូន​ដល់​សាលាខេត្ត​កំពត ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ ១៩ ដែល​មាន​ដូច​ជា ​៖

  • ម៉ាស់​ចំនួន 50 ប្រអប់
  • អាល់កុល​ចំនួន 10 ​កាន (300 ​លី​ត្រ​)
  • មី​ចំនួន 50 ​កេស
  • អង្ករ 70 ​បាវ ក្នុង​មួយ​បាវ​ទម្ងន់ ​10 ​គីឡូក្រាម
  • ទឹក​សុទ្ធ​ចំនួន 50 កេស

សូម​ជម្រាប​ថា WOWNOW គឺជា Super APP សម្រាប់​ចុច​កុម្ម៉ង់​អាហារ និង​ទំនិញ​តាម​អន​ឡាញ យ៉ាង​សម្បូរ​បែប​ដែល​បាន​ប្រមូលផ្ដុំ​ហាង​អាហារ និង​ផលិតផល​រាប់​លាន​មុខ ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ជាមួយ​ការ​ផ្ដល់​សេវា​ដឹក​ជញ្ជូន​អាហារ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា នៅ​ក្នុង​តម្លៃ​ទាប​ជាងគេ ប្រូ​ម៉ូ​សិន​ច្រើន និង​ពិសេស​ការ​ដឹក​ជញ្ជូន​យ៉ាង​រហ័ស​ទៀត ។