ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កញ្ញា ស៊ី​ន យូ​ប៊ី​ន ពិតជា​រំភើប​នៅ​ពេល​ក្លាយជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី ​២៦ ខែមករា ឆ្នាំ ​២០២២ នេះតារា​ស្រី​ស្រស់​ស្អាត ​និង​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​យុវវ័យ កញ្ញា…

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី ​២៦ ខែមករា ឆ្នាំ ​២០២២ នេះតារា​ស្រី​ស្រស់​ស្អាត ​និង​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​យុវវ័យ កញ្ញា ស៊ី​ន យូ​ប៊ី​ន ត្រូវ​បាន​ជ្រើសរើស​ជា​ទូត​សុច្ឆន្ទៈ ជា​ផ្លូវការ​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ដែល​កញ្ញា​នឹង​ធ្វើ​ការងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ចូលរួម​សកម្មភាព​នានា​របស់​ក្រុមហ៊ុន ខណៈ​ពេល កញ្ញា ស៊ី​ន យូ​ប៊ី​ន ចុះ​កុងត្រា និង​ចូលរួម​ក្នុង​ពិធី​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់ នៅ​ថ្ងៃ​ទី ​២៦ ខែមករា​ឆ្នាំ ​២០២២​ ។

កញ្ញា ស៊ី​ន យូ​ប៊ី​ន គឺជា​អតីត Freshie Girl លេខ ​១ ​។ កញ្ញា​ប្តេជ្ញា​ចិត្ត ខិតខំ​បំពេញការងារ​របស់​ខ្លួន​ឲ្យ​ល្អ​បំផុត ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល​ ។ កញ្ញា ពិតជា​មាន​កិត្តិយស និង​រំភើបចំពោះ​ការងារ​ថ្មី នៅ​ដើមឆ្នាំ ២០២២ ​នេះ ដែល​ធ្វើ​ឲ្យ​ការងារ​របស់​កញ្ញាជោគជ័យ​មួយ​កម្រិត​ទៀត​លើ​វិស័យ​សិល្បៈ ​។ កញ្ញា ក៏​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ដែល​បាន​ជ្រើសរើស​រូប​កញ្ញា​ជា​ទូត​សុច្ឆន្ទៈ ​។ កញ្ញា យូ​ប៊ី​ន នឹង​ខិតខំ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​ឲ្យ​ការងារ​ថ្មី​របស់​នាង​ដំណើរការ​រលូន ។

ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ ចាប់តាំងពី​នាង​ជាប់​ជា​ស្រី​ស្អាត Freshie Girl លេខ ​១ កញ្ញា ស៊ី​ន យូ​ប៊ី​ន ជា​សិល្បការី មាន​ជំនាញ​ជា​ច្រើន​វិស័យ​ដូច​ជា តារា​សម្តែង​ភាពយន្ត តារា​បង្ហាញ​ម៉ូដ ហើយ​កញ្ញា​ក៏​អាច​ច្រៀង​បាន​ទៀត​ផង ​។ បន្ថែម​ពីលើ​នេះ កញ្ញា យូ​ប៊ី​ន អាច​និយាយ​ភាសាបរទេស​បាន​យ៉ាង​ស្ទាត់ជំនាញ ដូច​ជា ភាសា​អង់គ្លេស និង​ភាសា​ថៃ ដែល​ធ្វើ​ឲ្យ​សាធារណជន កោតសរសើរ​ពី​សមត្ថភាព និង​ចំណេះ​ជំនាញ​របស់​កញ្ញា​ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ជ្រើសរើស កញ្ញា ស៊ី​ន យូ​ប៊ី​ន ជា​ទូត​សុច្ឆន្ទៈ ដោយ​ជឿជាក់​លើ​សមត្ថភាព និង​ប្រជាប្រិយភាព​របស់​កញ្ញា ដែល​ជា​បុគ្គល​ជាទី​ស្រលាញ់​របស់​មហាជន ​។ ម្យ៉ាងវិញទៀត កញ្ញា​ជា​បុគ្គល​ដែល​មាន​ស្ទា​យ​ស្លៀកពាក់​ស្អាត​ៗ ចូល​ចិត្ត​ទិញ​ឥ​វ៉ា​ន់​នៅ​ផ្សារ​ទំនើប រួម​ទាំង​ជា​និ​មិ្ម​ត្ត​រូប​របស់​យុវវ័យ​លើ​ម៉ូត​ទាន់សម័យ ។ ចំណែក​កញ្ញា​យូ​ប៊ី​ន ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ដោយសារ​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​លក់រាយ ព្រមទាំង​មាន​ផលិតផល​ល្អ គុណភាព​ខ្ពស់ តំលៃ​សមរម្យ រួម​ទាំង​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល មាន​កិត្តិ​ស័ព្ទ​ល្អ​នៅ​ក្នុង​សង្គម ។

បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង​រី​ថែ​ល ដំណើរការ​ផ្សារ​ទំនើប​ចំនួន​បី គឺ ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល​, ជីប ម៉ុង បាក់​ទូក សេន​ធើ និង​ផ្សារ​ទំនើប ជីប ម៉ុង សែន​សុខ ដែល​ទើប​ដំណើរការ​ថ្មី​ៗ​ ។ ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​លក់រាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង ៕ ដោយសហការ